សង្ខេបព្រឹត្តិការណ៍បញ្ហាដីធ្លីកើតឡើង នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២២

0 395

ដោយ ស៊ឺន ចែងចើន

ការរំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម ពីសំណាក់រដ្ឋាភិបាលវៀតណាម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​មិន​មាន​សញ្ញា​ថមថយឡើយ​ ​។​ ​ជាពិសេស នៅរយៈកាល​បី​ឆ្នាំ​ចុងក្រោយ​ ​ពោលគឺនា​អំឡុង​ពេល​រីក​រាលដាល​ ​នៃ​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ការ​រឹបអូស​យក​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ភាគច្រើន​កើតឡើង​ ​ជាមួយ​អាជ្ញាធរ​យួន​ ​នៅ​ថ្នាក់​មូលដ្ឋាន​ ​និង​តំបន់​ខ្លះទៀត​ ​គឺ​អ្នកមានអំណាច​ ​និង​អ្នកមាន​ប្រាក់​ ​ជា​ជនជាតិ​យួន​ ​បាន​ឃុបឃិត​គ្នា​រំលោភ​យកដី​ ​ពី​ជនរងគ្រោះ​ជា​ខ្មែរក្រោម​ ​។​ ​មិន​ត្រឹមតែ​មិន​ថមថយ​ ​ការ​ទ​ន្រ្ទា​ន​យក​ដី​ពលរដ្ឋ​ខ្មែរក្រោម​ប៉ុណ្ណោះ​ទេ​ ​ការ​ចាប់ខ្លួន​ ​និង​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​នៃ​ ​កសិករ​ខ្មែរក្រោម​ ​ជា​ម្ចាស់ដី​ធ្លី​ ​និង​សកម្មជន​ដីធ្លី​ ​យ៉ាងហោចណាស់​ ​៣​ ​នាក់​ដែរ​ ​។​ ​ក្រៅពី​នេះ​ ​ពេល​ពលរដ្ឋ​ខ្មែរក្រោម​ តវ៉ា​រឿង​ដីធ្លី​ ​អាជ្ញាធរ​យួន​ ​គ្មាន​ការគោរព​សិទ្ធិពលរដ្ឋ​ ​និង​សិទ្ធិមនុស្ស​ឡើយ​ ​ដោយ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ហើយ​ថែមទាំងគំរាម​ដល់​ចាប់​ម្ចាស់ដី​ដាក់​ពន្ធ​នាគា​រ​ទៀត​ ​និងកោះហៅទៅសួរចម្លើយ រួច​ព្រមាន​ឲ្យ​បញ្ឈប់​ធ្វើតាម​ទាមទារ​តវ៉ា​ក្នុង​រឿងរ៉ាវ​ដីធ្លី​របស់​ពួកគេ​ ​។

សង្ខេបព្រឹត្តិការណ៍បញ្ហាដីធ្លីកើតឡើង នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២២
សង្ខេបព្រឹត្តិការណ៍បញ្ហាដីធ្លីកើតឡើង នៅកម្ពុជាក្រោម ក្នុងឆ្នាំ ២០២២

លោកអ្នកនាង ជាទីមេត្រី! បើក​ឆាក​ក្នុងឆ្នាំសកល ២០២២ នៅសប្តាហ៍ដំបូងភ្លាម គឺ សំណុំរឿង​ដីធ្លី នៅ​ខេត្ត​ក្រមួនស ដែលបានអូសបន្លាយ​ជិត ៣ ឆ្នាំ មកហើយ ។ កសិករ​ខ្មែរក្រោម​ ជា​ម្ចាស់​ដីធ្លី នៅតែ​ក្លាយជា​ជនរងគ្រោះ និង​មិនទាន់​ទទួលបាន​ការដោះស្រាយ​ស​ម​ស្រប​ណាមួយ​ឡើយ ពី​រដ្ឋាភិបាល​វៀតណាម ក្រៅតែពី​ការ​បំបិទ​សិទ្ធិសេរីភាព​មិន​ឲ្យ​ពួកគាត់​តវ៉ា ដើម្បី​ដឹងឮ​ពី​សហគមន៍​អន្តរជាតិ ។ បន្ទាប់ពី​អស់ជំនឿ​លើ​យន្តការ​ដោះស្រាយ ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ក្នុងករណី​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​នៅ​មូលដ្ឋាន ប្រជាកសិករ​ខ្មែរក្រោម បង្ខំចិត្ត​នាំគ្នា​ចូលទៅ​ធ្វើស្រែ នៅ​លើដី​ទំនាស់​វិញ​នា​រដូវប្រាំង​ឆ្នាំនេះ តែ​ត្រូវបាន​អាជ្ញាធរ​វៀតណាម ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ រារាំង​មិន​ឲ្យ​ធ្វើដំណើរ​ទៅដល់​ដីស្រែ​ចម្ការ​របស់​ពួកគេ​ឡើយ ដោយ​អះអាងថា ដីស្រែ​ទាំងនោះ ជា​ដី​របស់​រដ្ឋ ។

ប្រជាពលរដ្ឋ​ខ្មែរក្រោម ប្រមាណ​ជាង ៥០ នាក់ មកពី​ភូមិ​ចំនួន​បី គឺ​ភូមិ​ប៉ប្រក់ ភូមិ​ខ្សាច់ និង​ភូមិ​កោះរ​ងៀង ស្ថិតក្នុង​ឃុំ​ប៉ប្រក់ ស្រុក​ព្រៃ​មេ​ង ខេត្ត​ក្រមួនស (Phú Mỹ, Giang Thành, Kiên Giang) ដែលមាន​ដីស្រែ នៅក្នុង​ដែន​អភិរក្ស​វាលស្មៅ​ដុង​-​ក​-​បាង (Đồng cỏ bàng) និង​តំបន់​អភិរក្ស​សត្វ​ក្រៀល​ក្បាល​ក្រហម នៅ​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ បាន​លើកគ្នា​ចូលទៅ​ធ្វើស្រែ​ប្រាំង​លើដី ដែល​អ្នកភូមិ​ធ្លាប់ធ្វើ​ជិត ៥០ ឆ្នាំ​មកហើយ នោះ​វិញ តែ​ត្រូវ​អាជ្ញាធរ​វៀតណាម ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់សិប​នាក់​បិទផ្លូវ រារាំង​មិន​ឲ្យ​ចូលទៅ​ធ្វើស្រែ និង​គំរាមកំហែង​ចាប់​ដាក់ពន្ធនាគារ ។​ ប្រជាកសិករ​ខ្មែរក្រោម រស់នៅក្នុង​ភូមិ​ចំនួន ៣ ខាងលើ អះអាង ថា អាជ្ញាធរខេត្ត​នេះ នៅតែ​បន្ត​ដាក់ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រារាំង​ពួកគាត់ មិន​ឲ្យ​ធ្វើស្រែ​ចិញ្ចឹមជីវិត​លើដី​របស់​ពួកគេ ដែល​បាន​អាស្រ័យ​ផល និង​កាន់កាប់​ជាច្រើន​ជំនាន់​មកហើយ ។​

ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជាកសិករខ្មែរក្រោម ដែលព្យាយាមចូលទៅធ្វើស្រែ នៅលើដីរបស់ខ្លួន កាលពីថ្ងៃទី ៩ ខែមករា ២០២២ ។ រូបៈ Screenshot
ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជាកសិករខ្មែរក្រោម ដែលព្យាយាមចូលទៅធ្វើស្រែ នៅលើដីរបស់ខ្លួន កាលពីថ្ងៃទី ៩ ខែមករា ២០២២ ។ រូបៈ Screenshot

ប្រជាកសិករខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាម ​រារាំងមិន​ឲ្យ​ចូល​ធ្វើ​ស្រែ ប្រាប់សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន ព្រៃនគរ ថា សមត្ថកិច្ច បាន​ចុះ​ល្បាត​ឃ្លាំមើល​អ្នកភូមិ និង​តំណាង​ពលរដ្ឋ​ដល់​លំនៅឋាន ក្នុង​បំណង​គំរាមកំហែង ព្រោះ​ខ្លាចក្រែង​ពួកគេ​ងើប​តវ៉ា ។​ ពួកគេឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរក្រោម មិនអាច​បង្កបង្កើនផល​ដាំ​ដុះ​ដំណាំ​លើដី​ស្រែ នៅ​តំបន់​ទំហំ​ជាង ៣.០០០ ហិកតារ តាំងពី​ដូនតា​មក ដោយ​អាជ្ញាធរ​វៀតណាម តែងតែ​រារាំង ។ ពួកគេអះអាងថា ផ្ទៃដី​ដែល​កំពុង​ធ្វើ​ស្រូវ​នោះ ពុំមាន​ផ្នែក​ណាមួយ ត្រូវបាន​អាជ្ញាធរ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ឲ្យ​នោះទេ ខណៈ​ពួកគាត់​អះអាងថា បាន​អាស្រ័យ​ផល​លើដី​នោះ តាំងពី​អំឡុង​ឆ្នាំ ១៩៧៣ មកម្ល៉េះ ។​

ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លីនេះដែរ សមត្ថកិច្ច​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ ​កាលពី​ថ្ងៃ​ទី​ ​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចុះ​អនុវត្ត​សាលដីកា​តុលាការ​សំណុំរឿង​វិវាទ​ដីធ្លី​របស់​តុលាការ​ថ្នាក់​ខេត្ត​ ​ចេញ​កាលពី​ថ្ងៃ​ទី​ ​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​សម្រេច​ឲ្យ​កសិករ​ខ្មែរក្រោម​ ​២​ ​រូប​ ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ ​៩​ ​ខែ​ ​ទៅ​ ​២​ ​ឆ្នាំ​ ​ពី​បទ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​។​  អាជ្ញាធរ​វៀតណាម​ ​ចុះ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​ក្រមួនស​ ​ដែល​ផ្ដន្ទាទោស​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ទាំងពីរ​នោះ​ ​គឺ​លោក​ ​តៀន​ ​ដាម​ ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​និង​លោក​ ​តៀន​ ​ណាម​ ​ផ្ដន្ទាទោស​ ​៩​ ​ខែ​ ​។​

សិករខ្មែរក្រោម ៣ រូប ដែលត្រូវបានតុលាការវៀតណាម ក្នុងខេត្តក្រមួនស កាត់ទោសដាក់ពន្ធនាគារ ចន្លោះពី ៩ ខែទៅ ២ ឆ្នាំកាលពី​ថ្ងៃ​ទី​ ៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១ ។ រូបៈ ផ្តល់ឲ្យ
សិករខ្មែរក្រោម ៣ រូប ដែលត្រូវបានតុលាការវៀតណាម ក្នុងខេត្តក្រមួនស កាត់ទោសដាក់ពន្ធនាគារ ចន្លោះពី ៩ ខែទៅ ២ ឆ្នាំកាលពី​ថ្ងៃ​ទី​ ៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១ ។ រូបៈ ផ្តល់ឲ្យ

យើង​នៅ​មិនទាន់​ទៅណា​ឆ្ងាយ​ ​ពី​បញ្ហា​វិវាទ​ដីធ្លី​នៅឡើយ​ទេ​ ​ក្នុងខេត្ត​ក្រមួនស​ ​នេះ​ដដែល​! ​គ្រួសារ​អ្នកមានអំណាច​ជា​ជន​យួន​ ​បាន​ជួល​ក្រុម​ជើង​កាង​ ​ប្រើ​ហិង្សា​រហូត​ឈាន​ដល់​ការ​បាញ់​ប្រហារ​ ​ទៅលើ​ក្រុម​គ្រួសារ​ខ្មែរក្រោម​ ​ក្នុង​ទំនាស់​ដីធ្លី​មួយ​កន្លែង​ ​នៅ​ភូមិ​រ៉ា​ញ​ហា​ក​ ​ក្នុងស្រុក​ភ្នំ​ដី​ (​H​òn Đấ​t​) ​ខេត្ត​ក្រមួនស​ (K​i​ên ​G​i​an​g​) នៅថ្ងៃ​អង្គា​រ៍ ​ទី​ ​២​៧​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​ហេតុការណ៍​បាញ់​គ្រាប់កាំភ្លើង​ពិត​នោះ​ ​បាន​បណ្ដាល​ឱ្យស្រ្តី​ខ្មែរក្រោម ​អាយុ​ ​២​៧​ ​ឆ្នាំ​ម្នាក់​រង​របួសធ្ងន់​ត្រង់​ភ្លៅ​ខាងស្តាំ​ ​និង​ត្រូវ​បាន​ដឹក​យកទៅ​សង្គ្រោះ​បន្ទាន់​ ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​នេះ​ ​។​

​សាច់ញាតិ​របស់​ជនរងគ្រោះ​ ​ដែល​បាន​រង​របួស​ ​លោក​ ​ចៅ​ ​ផល្លា​ ​ប្រាប់​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ថា​ ​ក្រុម​គ្រួសារ​របស់​គាត់​ ​ត្រូវ​បាន​រំលោភ​យក​ដីធ្លី​ដោយ​អ្នកមានអំណាច​ ​ដែល​បាន​ឃុបឃិតជាមួយ​អាជ្ញាធរ​វៀតណាម​ ​និង​បាន​ជួល​បក្ខពួក​ ​ដែល​ជា​ក្រុម​អ្នកលេង​ប្រដាប់ដោយ​ដំបង​ ​និង​កាំភ្លើង​ ​មក​ធ្វើបាប​ក្រុម​គ្រួសារ​របស់​លោក​ ​ហើយ​បញ្ជា​ពួក​បាតដៃ​ទីបី​ទាំងនោះ​ ​យក​គ្រឿងចក្រ​ឈូស​ឆាយ​លើ​ដី​លំនៅឋាន​របស់​គ្រួសារ​គាត់​ ​ដើម្បី​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី​ដែលគេ​រឹបអូស​យក​នោះ​ ​។​ ​លោក​ ​ចៅ​ ​ផល្លា​ ​យល់ថា​ ​ករណី​ជនជាតិ​វៀតណាម​ ​ជួល​ក្រុម​ជើង​កាង​ឲ្យ​ធ្វើបាប​ក្រុម​គ្រួសារ​លោក​ ​ជា​ការ​គំរាមកំហែង​ ​និង​បំភិតបំភ័យ​មិន​ឲ្យ​ក្រុម​គ្រួសារ​លោក​ ​ទាមទារ​យក​ដី​របស់​ខ្លួន​មកវិញ​ ​។​ ​លោក​ ​ផល្លា​ ​ដាក់​ការសង្ស័យ​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ជា​អ្នក​នៅ​ពីក្រោយ​ ​នៃ​ ​ការរៀបចំ​ឲ្យ​មានអំពើ​ហិង្សា​នេះ​ ​ពីព្រោះ​លោក​ថា​ ​ពលរដ្ឋ​ធម្មតា​គ្មាន​សិទ្ធិ​ប្រើ​កាំភ្លើង​នោះ​ទេ​ ​។​ ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​អះអាង​ថា​ ​ពួកគេ​បាន​មក​តាំង​លំនៅ​លើ​ដី​របស់​ខ្លួននេះ​ ​ជាង​ ​៣​០​ ​ឆ្នាំ​មក​ហើយ​ ​តែ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​ ​បដិសេធ​មិន​ចេញ​លិខិត​ផ្លូវច្បាប់​ឲ្យ​ពួកគេ​ឡើយ​ ​។

រូបពេលរងរបួស ការវះកាត់យកគ្រាប់កាំភ្លើងចេញ និងរូបសញ្ញាពណ៌ក្រហម បង្ហាញពីជនដៃដល់ កំពុងកាន់កាំភ្លើងបាញ់​ភ្ជង់​ទៅ​លើ ។ រូបៈ ផ្តល់ឲ្យ

ក្រោយកើតហេតុ ក្រុម​គ្រួសារ​ជនរងគ្រោះ​ស្រ្តី​ខ្មែរ​ក្រោម​ ដែល​ត្រូវ​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ​បាញ់​ឲ្យ​ត្រូវ​របួស​ជើង​ក្នុង​ករណី​ជម្លោះ​ដីធ្លី​ បាន​ដាក់ពាក្យ​បណ្តឹងទាមទារ​យុត្តិធម៌ និង​ជំងឺចិត្ត ។ ការដាក់​បណ្តឹង​នេះ ធ្វើ​ឡើង​ស្របពេល ដែល​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ បាន​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ដែល​បណ្តែត​បណ្តោយ​ឲ្យ​ជនសង្ស័យ​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​ក្រោម ។ គ្រួសារស្ត្រី​ខ្មែរ​ក្រោម ដែល​ក្រុម​អន្ធពាល​វៀតណាម ​បាញ់​ឲ្យ​របួស​ធ្ងន់ ទន្ទឹង​ចាំ​យុត្តិធម៌​ពី​អាជ្ញាធរ​វៀតណាម តាម​ចាប់​ជន​ដៃដល់​មក​ដាក់​ទោស​តាម​ច្បាប់  ប៉ុន្តែ មកទល់នឹងពេលបច្ចុប្បននេះ អាជ្ញាធរវៀតណាម មិនទាន់ចាប់ជនដៃដល់បាញ់​ស្ត្រី​ខ្មែរក្រោម​ មកដាក់ទោសនៅឡើយ ។

នៅសល់តែមួយខែទៀត ​ថ្ងៃ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​ ២០២៣ នឹងឈានចូល​មក​ដល់ តែអាជ្ញាធរវៀតណាម នៅខេត្តក្រមួនស ឆ្លៀត​ប្លន់​យក​ដីធ្លី​ប្រជាពលរដ្ឋ​ខ្មែរក្រោម ទៅលក់ឲ្យក្រុមហ៊ុន​វិនិយោគមួយ ! រឿងរ៉ាវនេះ កើតឡើង ចំពោះពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ស្រុក​ភ្នំ​ដី​ (​H​òn Đấ​t​) ​ខេត្ត​ក្រមួនស​ ​ចោទ​អាជ្ញាធរ​វៀតណាម​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ ​ថា​ ​បាន​ឃុបឃិតជាមួយ​ឈ្មួញ​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ ​រំលោភ​យក​ដី​លំនៅឋាន​ ​ដែល​កំពុង​រស់នៅ​ ​និង​អាស្រ័យផល​ ​តាំងពី​ដូនតា​របស់​ពួកគាត់​មក​ ​។​ ករណីអាជ្ញាធរ និងក្រុមហ៊ុនយួន ឃុបឃិត​គ្នា​បន្លំ​ឯកសារ​យក​ដីរបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តក្រមួនស កើតឡើង នៅថ្ងៃ​ទី​ ​១​០​ ​ខែ​ត​វិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ដោយពួកបញ្ជូន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​នាក់​ប្រដាប់ដោយ​ដំបង​ ​និង​ក្រុម​ជន​អន្ធពាល​ផង​ ​មក​ប្រើអំពើ​ហិង្សា ​និងចាប់​គ្រួសារជនរងគ្រោះជាខ្មែរក្រោម​ ​នាំ​យកទៅ​ការិយាល័យ​នគរបាល​ស្រុក​ ​។​ ​​

បើ​តាម​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​អះអាង​ថា​ ​ពួកគេធ្លាប់ប្តឹង​ផ្តល់​ក្រុមហ៊ុន​វៀតណាម​ ​ឈ្មោះ​មេគង្គ​ (Côn​g​ ​T​y​ Cổ ​P​h​ần Đầu ​T​ư Xâ​y​ ​D​ựn​g​ – K​h​oán​g​ Sản ​M​ê Kôn​g​) ​ដែល​ធ្វើអាជីវកម្ម​រ៉ែសំណ​ង់ ​និង​កិន​ថ្ម​ ​ទៅ​តាមផ្លូវ​តុលាការ​ជាង​ ​២​ ​ឆ្នាំ​មក​ហើយ​ ប៉ន្តែ ​តុលាការ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស ​មិនបាន​ចាត់ការ​លើ​ពាក្យបណ្តឹង​ ​ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ​ ​។​ ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​អំពាវនាវ​ដល់​ស្ថាប័នមានសមត្ថកិច្ច​ ​ឲ្យ​ជួយ​ពន្លឿន​ដោះស្រាយ​រឿង​បញ្ហា​ដីធ្លី​ ​និង​ត្រូវ​អនុវត្ត​ឲ្យ​មាន​មាន​ភាព​ស្មើគ្នា​ ​ខណៈ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​កន្លងមក​នេះ​ ​តុលាការ​ចាត់ការ​ ​ទៅលើ​តែ​ខាង​ក្រុម​ឈ្មួញ​អ្នកមានអំណាច​ ​។

ខ្ញុំ​ ​សូម​ស្លេះ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​សំខាន់​ៗ​ ​នៅ​ខេត្ត​ក្រមួនស​ ​តែ​ត្រឹមនេះ​សិន​ ​សូម​ប្រិយ​មិត្ត​ងាក​ទៅ​តាមដាន​បញ្ហា​ដីធ្លី​ ​ដែល​បាន​ផ្ទុះឡើង​ខ្លាំង​ជាងគេ​បំផុត​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​រហូតដល់​មានប្រកាស​សុខចិត្ត​ដេក​ឲ្យ​រថក្រោះ​ឈូស​ឆាយដី​កិន​! ​ករណី​ទំនាស់​ដីធ្លី​ដ៏​ក្តៅ​គគុក​នេះ​ ​កើតមានឡើង​ ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ​ ​ស្ថិតនៅ​ភូមិ​ផ្នោ​លើ​ ​ឃុំ​ដំបូក​បី​ ​ស្រុក​ផ្នោ​ដាច់​ ​នៃ​ ​ខេត្ត​ព្រះត្រពាំង​ ​ប្ដេជ្ញា​សុខចិត្ត​ស្លាប់​នៅ​លើ​ដី​ខ្លួន​ ​ប្រសិនបើ​អាជ្ញាធរ​វៀតណាម​ ​នៅតែ​បន្ត​ដាក់​កម្លាំង​ឲ្យ​មក​ឈូស​ឆាយដី​របស់​ពួកគេ​ ​។​ ​ការប្រកាស​ ​សុខចិត្ត​ ​បូជាជីវិត​ ​ដើម្បី​ការពារ​ទឹកដី​ ​ដែល​បាន​បន្សល់ទុក​ពី​ដូនតា​ ​មក​ឱ្យ​ពួកគាត់​ជំនាន់​ក្រោយ​ប្រើប្រាស់​ ​ធ្វើឡើង​ ​បន្ទាប់ពី​កម្លាំង​អាជ្ញាធរ​វៀតណាម​ ​នៅ​ស្រុក​ផ្នោ​ដាច់​ ​នៃ​ ​ខេត្ត​ព្រះត្រពាំង​ ​បាន​ប្រើអំណាច​រំលោភបំពាន​សិទ្ធិ​លំនៅឋាន​របស់​ពួកគេ​ ​ដោយ​ចុះ​ឈូស​ឆាយដី​ ​ដើម្បី​រឹបអូស​យក​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៥​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​លោក​ ​ថា​ច់ ញ៉ឹ​ក​ ​ដែល​ជា​ជនរងគ្រោះ​ ​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​ ​នៃ​ ​បក្ស​កុម្មុយនិស្ត​យួន​ ​ទើប​តែម​ក​បង្កើត​ ​និង​ចូល​កាន់កាប់​ទឹកដី​កម្ពុជាក្រោម​ ​នៅ​ថ្ងៃ​ទី​ ​៣​០​ ​ខែ​មេសា​ ​ឆ្នាំ​ ​១​៩​៧​៥​ ​ទេ​ ​តែ​ទឹកដី​កេរ​ដូនតា​របស់​គាត់​ ​មាន​រាប់ពាន់​ឆ្នាំ​មក​ហើយ​ ​មិនគួរ​ណា​រដ្ឋា​ភ​បាល​វៀតណាម​ ​មក​រំលោភបំពាន​ប្លន់​យក​ដី​របស់​គាត់​ដូច្នោះ​សោះ​ ​។

ជាងមួយខែក្រោយមក ពលរដ្ឋ​ខ្មែរក្រោម​ លោក ថាច់ ញ៉ឹក ដែល​តវ៉ា​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​ ​ត្រូវ​បានអាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​​ចាប់ខ្លួន​ នៅ​​ថ្ងៃ​ ​២​៩​ ​​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២ ។ ការ​ឃាត់ខ្លួន​លោក ថាច់ ញ៉ឹក ដោយ​សមត្ថកិច្ច​វៀតណាម​ ​អះអាង​ថា​ ​បាន​បង្ក​ការ​រំខាន​ ​និង​រារាំង​ដល់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​ច្បាប់របស់ពួកគេ​ ​។​

ពលរដ្ឋ​ខ្មែរក្រោម​ ​សុខចិត្ត​ដេក​ឲ្យ​រថក្រោះ​ឈូស​ឆាយដី​កិន​ ​ដើម្បី​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​ ។ រូបៈ Screenshot
ពលរដ្ឋ​ខ្មែរក្រោម​ ​សុខចិត្ត​ដេក​ឲ្យ​រថក្រោះ​ឈូស​ឆាយដី​កិន​ ​ដើម្បី​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​ ។ រូបៈ Screenshot

លោក​ ​ថា​ច់ ​ញឹក​ ​ថ្លែង​ថា​ ​«​ខ្ញុំ​មិន​ឃ្លានបាយ​នោះ​ទេ​ ​តែ​ខ្ញុំ​ស្រេកឃ្លាន​តែ​ ​យុត្តិធម៌​ប៉ុណ្ណឹង​»​ !​ ​ការ​ថ្លែង​បែប​នេះ​ ​គឺ​បន្ទាប់ពី​ ​របប​អាណានិគម​យួន​ដោះលែង​លោក​ ​ឲ្យ​ត្រឡប់មក​ផ្ទះ​វិញ​ ​នៅ​វេលា​ម៉ោង​ ​៧​ ​និង​ ​៣​០​ ​នាទី​ ​យប់​ថ្ងៃ​ទី​ ​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​ក្រោយ​ពី​ពួក​អាជ្ញាធរ​យួន​ចាប់ខ្លួន​លោក​យកទៅ​ឃុំឃាំង​ ​នៅ​ការិយាល័យ​នគរបាល​ឃុំ​ដំបូក​បី​ ​ស្រុក​ផ្នោ​ដាច់​ ​នៃ​ ​ខេត្ត​ព្រះត្រពាំង​ ​ជាង​ ​១​០ ម៉ោង​ ​។​ ពេល​មកដល់​ផ្ទះ​ភ្លាម​ ​លោក​ ​ថា​ច់ ​ញឹក​ ​បាន​ថ្លែង​ ​Live​stream​ ​នៅ​លើ​គណនី​ ​Face​book​ ​ផ្ទាល់ខ្លួន​ ​របស់​គាត់​ថា​ ​កងកម្លាំង​នគរបាល​ ​នៃ​ ​របប​យួន​ថ្នាក់​ស្រុក​ ​និង​ខេត្ត​បាន​សហការ​គ្នា​ ​មក​ចាប់​រូបលោក​នៅផ្ទះ​ ​យកទៅ​ឃុំឃាំង​នៅ​ការិយាល័យ​នគរបាល​ឃុំ​ ​ហើយ​លោក​បាន​បង្អត់​អាហារ​នៅពេលដែល​ក្រុម​អាជ្ញាធរ​ ​យួន​បាន​ទិញ​បាយ​មួយ​ប្រអប់​មក​ជូន​រូបលោក​ ​។​ ​លោក​ឆ្លើយតបនឹង​អាជ្ញាធរ​យួន​ថា​ ​លោក​មិន​ឃ្លាន​បានទេ​ ​តែ​លោក​ឃ្លាន​យុត្តិធម៌​ ​។​ ​លោក​ ​ថា​ច់ ​ញឹក​ ​បាន​អំពាវនាវ​ដល់​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជួយ​អន្តរាគមន៍​ទៅ​អន្តរជាតិ​ឲ្យ​ជួយ​គ្រួសារ​លោក​ ​ដើម្បី​ទាមទារ​យក​ដី​កេរ​ដូនតា​របស់​គាត់​ឡើងវិញ​ ​ដោយសារ​រឿង​ដីធ្លី​របស់​គាត់​នេះ​ ​ជា​ករណី​មួយ​ ​ដែល​ប្រឈមមុខនឹង​រដ្ឋាភិបាល​ ​ឬ​របប​អាណានិគម​យួន​ ​ដែល​មានបំណង​ប្លន់​យក​ដី​របស់​គាត់​ ​មិនមែន​ជា​ ​រឿង​ឯកជន​ទេ​ ​។

ក្រោយ​ហេតុការណ៍​ ​អាជ្ញាធរ​យួន​ប្លន់​ដី​របស់​គ្រួសារ​លោក​ ​ថា​ច់ ញ៉ឹ​ក​ ​រួចមក​ ​ក្រុម​គ្រូ​សារ​ពលរដ្ឋ​ខ្មែរក្រោមរូបនេះ​ ​ប្តេជ្ញា​បន្ត​ការ​តវ៉ា​នៅមុខ​ផ្ទះ​របស់​ខ្លួន​ជា​រៀងរាល់​ស​ប្តាហ៍ ​ដើម្បី​ទាមទារ​ដី​កេរ​ដូនតា​ ​ដែល​របប​យួន​រឹបយក​ ​រហូត​មាន​ដំណោះស្រាយ​សមរម្យ​ជូន​ដល់​ពួកគាត់​ ​។​ ​ក្រុម​គ្រូ​សា​រលោក​ ​ថា​ច់ ញ៉ឹ​ក​ ​អះអាង​ថា​ ​នឹង​នៅតែ​ប្តេជ្ញា​បន្ត​ធ្វើ​កូដកម្ម​ ​ដោយ​ឈរ​នៅមុខ​ផ្ទះ​ ដាក់​ឧបករណ៍​បំពងសំឡេង​ ​ស្រែកខ្លាំង​ៗ​ ​ដើម្បី​ជា​សារ​ផ្ញើ​ទៅ​អាជ្ញាធរ​វៀតណាម​ ​ចេញ​មក​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ជាមួយ​ពួកគាត់​ ​។​ ​ក្រុម​គ្រូ​សា​រលោក​ ​ថា​ច់ ញ៉ឹ​ក​ ​ដែល​ជា​កូដករ​ ​បាន​កាន់​បដា​ ​ដែល​មានខ្លឹមសារ​ដូចជា​ ​យួន​ជា​ចោរប្លន់​ដី​ខ្មែរ​ ​ខ្មែរក្រោម​វេទនា​ព្រោះ​យួន​ ​យួន​បំពាន​ដី​ខ្មែរ​ត្រូវ​សង​មក​ខ្មែរ​ ​យួន​គ្មាន​សិទ្ធិ​បំពាន​មក​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ ​។​ល​។

ក្រុម​គ្រូ​សារ​លោក ថាច់ ញ៉ឹក​ ​ប្តេជ្ញា​បន្ត​ការ​តវ៉ា​នៅមុខ​ផ្ទះ​របស់​ខ្លួន​ជា​រៀងរាល់​ស​ប្តាហ៍ ​ដើម្បី​ទាមទារ​ដី​កេរ​ដូនតារបស់ពួកគាត់មកវិញ​​ ។ រូបៈ Screenshot
ក្រុម​គ្រូ​សារ​លោក ថាច់ ញ៉ឹក​ ​ប្តេជ្ញា​បន្ត​ការ​តវ៉ា​នៅមុខ​ផ្ទះ​របស់​ខ្លួន​ជា​រៀងរាល់​ស​ប្តាហ៍ ​ដើម្បី​ទាមទារ​ដី​កេរ​ដូនតារបស់ពួកគាត់មកវិញ​​ ។ រូបៈ Screenshot

មុន​ ​នឹង​បិទ​បញ្ចប់​វិបត្តិ​ដីធ្លី​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ឆ្នាំ​ ​២​០​២​២​ ​ខ្ញុំ​ ​សូម​បង្វែរ​ការចាប់អារម្មណ៍​ ​អំពី​តុលាការ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ដោះលែង​កសិករ​ខ្មែរក្រោម​ពីរ​នាក់​! ​កលា​ពី​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​ ​ចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​កសិករ​ខ្មែរក្រោម​ ​គឺ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​អាយុ​ ​៤​២​ ​ឆ្នាំ​ ​ត្រូវ​បាន​តុលាការ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ដោះលែង​ ​ឲ្យ​មាន​សេរីភាព​ ​ក្រោយពេល​លោក​បាន​អនុវត្ត​ទោស​ជាប់​ ​ពន្ធ​នាគា​រ​ចប់​រយៈពេល​មួយ​ឆ្នាំ​ ​និង​ ​៩​ ​ខែ​ ​ហើយ​ទោស​ ​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ព្យួរ​ ​។​

​ក្រុម​គ្រួសារ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​ញាតិមិត្ត​ ​ជាច្រើន​នាក់​ ​បាន​ទៅ​ទទួល​ ​និង​ស្វាគមន៍​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​យ៉ាង​កក់ក្ដៅ​ ​នៅមុខ​ពន្ធ​នាគា​រ​ ​។​ ​ពួកគេ​អះអាង​ ​ថា​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​មាន​សុខភាព​ដូចធម្មតា​ ​និង​នៅតែ​មានស្មារតី​រឹងប៉ឹង​ដដែល​ ​។​

​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​កាលពី​ ​ថ្ងៃ​ទី​ ​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​១​ ​ត្រូវ​បាន​តុលាការ​ ​វៀតណាម​ ​នៅ​ស្រុក​យ៉ាង​ថា​ញ់ ​និង​ ​ខេត្ត​ក្រមួនស​ ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ ​រយៈពេល​ ​២​ ​ឆ្នាំ​ ​ក្នុង​ជំលោះ​ ​ដីធ្លី​ ​រវាង​កសិករ​ខ្មែរក្រោម​ ​ជិត​ ​១​៥​០​ ​គ្រួសារ​ជាមួយ​អាជ្ញាធរ​វៀតណាម​ ​។​

លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) ត្រូវ​តុលាការ​ខេត្តក្រមួនស ដោះលែងក្រោយជាប់ពន្ធនាគារ​​ ​២​ ​ឆ្នាំ ។
លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) ត្រូវ​តុលាការ​ខេត្តក្រមួនស ដោះលែងក្រោយជាប់ពន្ធនាគារ​​ ​២​ ​ឆ្នាំ ។

​គួរ​រំលឹក​ថា​ ​កាលពី​ថ្ងៃ​ទី​ ​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​តុលាការ​ខេត្ត​ក្រមួនស​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​លើ​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ ​គឺ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​។​ ​លោក​ ​តៀន​ ​ដាម​ ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​និង​ ​លោក​ ​តៀន​ ​ណាម​ ​ផ្ដន្ទាទោស​ ​៩​ ​ខែ​ ​។​

ក្នុង​សំណុំរឿង​ដដែល​នេះ​ ​គិត​មកដល់ពេលនេះ​ ​គឺ​នៅសល់​កសិករ​ខ្មែរក្រោម​ ​មួយ​នាក់​ទៀត​ ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​គឺ​លោក​ ​តៀន​ ​ដាម​ ​។​ ​ចំណែក​លោក​ ​តៀន​ ​ណាម​ ​ត្រូវ​អាជ្ញាធរ​ ​នៃ​ ​របប​អាណានិគម​យួន​ដោះលែង​ ​កាលពី​ខែ​តុលា​ ​ឆ​នាំ​ ​២​០​២​២​ ​កន្លងទៅ​ ៕

Leave A Reply

Your email address will not be published.