ល្បិកលយួនរឿងស្រះគូ

146

[twocol_one]រដូវខែប្រាំងទឹកភ្លៀងរាំងយូរ
វារីក្នុងស្រះគូរីងហួតទៅ
ធ្វើត្រីជ្រកក្នុងទឹកឥតលំនៅ
សត្វកុកក្អែកចុះទៅសង្រ្គោះត្រី ។

ធ្វើដូចហាក់មេត្តាដល់មច្ឆា
ឲ្យគេមើលឃើញថាខ្លួនជួយត្រី
យកមកលែងនៅក្នុងស្រះមន្ទីរ
ធ្វើកលឫកពារហីឲ្យឃើញមែន ។[/twocol_one] [twocol_one_last]

ហ្នឹងហើយកុកក្អែកជួយដល់ត្រីពិត
ដែលខ្លួនមានគំនិតយកមកលែង
នៅក្នុងមន្ទីស្រះទឹកជ្រៅមែន
តែពិនិត្យមែនទែនត្រីតិចណាស់ ។

តិចជាងត្រីដែលកុកក្អែកចុះចាប់
យកឡើងឃើញខ្នាន់ខ្នាប់ច្រើនដេរដាស់
តែពេលនេះឃើញត្រីនៅក្នុងស្រះ
មន្ទីរយើងតិចណាស់គួរសោកស្តាយ ៕[/twocol_one_last]

ដោយ ថាច់ សាលី

Cham Trey

Comments are closed.