មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដេជ្ញាចិត្ត​បូជាជីវិត​ដើម្បី​សង្គ្រោះ​ជាតិ​

0 90

​សឺ​ង វិចិត្រ VOKK – លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ នៅ​ទីលាន​ប្រជា ធិបតេយ្យ នៅ​ថ្ងៃទី ២០ ខែធ្នូ នេះ​ថា លោក និង លោក គឹម សុខា អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ប្ដេជ្ញា បូជា ជីវិត​ដើម្បី​សង្គ្រោះ​ជាតិ ។​

លោក សម រង្ស៊ី និង លោក កឹម សុខា ។
លោក សម រង្ស៊ី និង លោក កឹម សុខា ។

«​អាណិតអាសូរ​ជាតិ​មាតុភូមិ​យើង ! អាណិតអាសូរ​កូនចៅ​យើង ! ឲ្យ​តែ​ជាតិ​យើង​រលាយ អនាគតជាតិ យើង​ក៏​រលាយ​ដែរ ។ ដូច្នេះ​សូម​បងប្អូន​ទាំងអស់គ្នា​ប្ដេជ្ញាចិត្ត ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ សង្គ្រោះ​ជាតិ យើង ឲ្យ​ទាល់តែ​បាន ។ ខ្ញុំ​ហើយ នឹង លោក កឹម សុខា សូម​ប្ដេជ្ញា បូជាជីវិត​ដើម្បី​សង្គ្រោះ​ជាតិ​យើង »

​បាតុកម្មអហិង្សា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្ដើម​កាលពី​ថ្ងៃអាទិត្យ ទី ១៥ ខែធ្នូ រហូតមកដល់​ថ្ងៃទី ២០ ខែ​ធ្នុ នេះ ឈានដល់​ថ្ងៃទី ៦ ហើយ ។ បាតុកម្ម មានការ​សម្ដែង មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ក្បូន​ដង្ហែ​តាម​ដង​វិថី​សំខាន់ៗ នៅ ក្នុង រាជធានី ភ្នំពេញ ។ តាម​ការប៉ាន់ស្មាន​ពី​គណៈ​រៀបចំ របស់​បក្ស សង្គ្រោះ ជាតិ អ្នកមាន​វត្ត​មាននៅ​ទីលាន​ប្រជា ធិបតេយ្យ អាច​ឡើងដល់​ប្រាំ ពីរ ម៉ឺន​នាក់ រីឯ​ចំនួន​អ្នកចូលរួម​ដង្ហែ​ក្បួន​តាម​ដង​វិថី​អាចមាន​ដល់ មួយ​សែន​នាក់ ។​

​គណបក្ស​ប្រជាជន​កម្ពុជា និង​ទូរទស្សន៍ កាសែត​ក្នុងស្រុក​មួយចំនួន​ដែល​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលស្គាល់ថា ជាម​ធ្យោ បាយ បម្រើ គណ បក្ស ប្រជាជន​កម្ពុជា​បាន​រិះគន់​មហា​បាតុកម្ម​នេះ​ថា មានការ​ប៉ះពាល់​ដល់ បរិស្ថាន សណ្ដាប់ធ្នាប់ និង​ជីវ ភាព​រស់នៅ​របស់ ប្រជាជន​នៅ​ទី លាន​ប្រជាធិបតេយ្យ និង​តាម​ដងផ្លូវ​ដែល​ក្បួន​ដង្ហែ​បាតុកម្ម​បាន​ទៅ​ឆ្លង ។​

​ព្រឹក​ថ្ងៃ ២០ ខែធ្នូ​នេះ សាលាក្រុង​ភ្នំពេញ បាន​ផ្ញើលិខិត​អញ្ជើញលោក​ប្រធាន​និង​អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំពិភាក្សា​អំពី គ្រប់គ្រង​បាតុកម្ម​ដោយ​លើក​ហេតុផល​ថា បាតុកម្ម​នេះ​មាន​ភាពមិនប្រក្រតី​ជាច្រើន​ដូចជា បញ្ហា បរិស្ថាន អនាម័យ​នៅ​ទីលាន​ប្រ​ធិបតេយ្យ និង​សួនច្បារ​សាធារណៈ ការងារ​សន្តិសុខ និង​បញ្ហា​សណ្ដាប់ធ្នាប់ ចរាចរ​តាម​ដង ផ្លូវ និង ការគ្រប់គ្រង​កម្លាំង​ចូល​បាតុកម្ម ការសម្ដែង​មតិ និង​ប្រើ​ពាក្យសម្ដី​ប៉ះពាល់​ដល់​សិទ្ធិ បុគ្គល​យ៉ាង ធ្ងន់ ធ្ង​រ ដែលជា​ការ ប្រមាថ​មួយ​ប្រាសចាក​ពី​ព្រំដែន​នៃ​សិទ្ធិ​សំដែង​មតិ​ដែល​មានចែង​ក្នុង ច្បាប់ ។​

បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ នៅ​ថ្ងៃ​សុក្រ ទី ២០ ធ្នូ មានប្រសាសន៍ថា បាតុកម្ម របស់ គណបក្ស ង្គ្រោះ​ជាតិ ពុំបាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​សណ្ដាប់ធ្នាប់​សាធារណៈ​ដូច​អ្វីដែល មន្ត្រី​សាលា​រាជធានី ថ្លែង ការណ៍​នោះទេ ។​

​លោក​បន្តថា តែ​ទោះយ៉ាងណា មន្ត្រី​បក្សប្រឆាំង ៣ រូប ក្នុងនោះ​មាន​រូបលោក​ផង ជា​តំណាង​ឲ្យ​ប្រធាន និង​អនុប្រធាន គណ បក្ស នឹង​ចូល ប ន្ត្រី​សាលា​រាជធានី​ភ្នំពេញ​តាម​ការកោះហៅ​នោះ ។​

​មហា​បាតុកម្មអហិង្សា​នេះ បាន​ប្រព្រឹត្តិ​ដោយ​អហិង្សា ហើយក៏​ពុំ​ឃើញ​មានការ​ប៉ះទង្គិច​ណា​រវាង​បាតុករ និង​សមត្ថកិច្ច ក៏​ដូច ជា ការ​ឈ្លោះ​ប្រ កណា​រវាង​ក្រុម​អ្នក​ដង្ហែ​ក្បួន​នឹង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​នោះឡើយ ៕​

 

Leave A Reply

Your email address will not be published.