​ជីវិត​តន្ត្រី​ករ​ហ្គីតា​សូ​ឡូ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​ដែល​មាន​ដើមកំណើត​នៅ​កម្ពុជាក្រោម​

0 235

ដោយ គឹម សាវតា

​តន្ត្រី​សម័យ​ប្រ​គុំ​ឡើង​ដោយមាន​ឧបករណ៍​ជាច្រើន​បញ្ចូល​គ្នា​ ​មាន​ដូចជា​ ​ស្គរ​ ​ហ្គីតា​បា​ស់ ​ហ្គីតា​សូ​ឡូ​ ​អ័​គ​ ​និង​ឧបករណ៍​ភ្លេង​ជាច្រើន​ទៀត​ ​។​ ​សម្រាប់​នៅ​កម្ពុជា​ ​បើ​ទោះ​ជា​កម្ពុជា​ ​មាន​ឧបករណ៍​ភ្លេងបុរាណ​ក្តី​ ​ប៉ុន្តែ​ ​ការ​ប្រ​គុំ​ត​ន្រ្តី​បែប​ប​សម័យ​ក៏​ជា​តម្រូវ​ការ​ផង​ដែរ​ ​។​ ​ក្នុង​ចំ​នោម​ឧបករណ៍​ត​ន្រ្តី​សម័យ​ទាំងអស់​ ​តន្ត្រី​ករ​មាន​ដើមកំណើត​ខ្មែរក្រោម​មួយ​រូប​ ​បាន​ប្រើប្រាស់​ឧបករណ៍​ហ្គីតា​សូ​ឡូ​ដំបូង​គេ​ ​នៅ​កម្ពុជា​ ​នោះ​គឺ​លោក​ ​ថា​ច់ ​សាលី​ ​។​ ​តើ​ត​ន្រ្តី​ករ​កាន់​ឧបករណ៍​ហ្គីតា​សូ​ឡូ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​រូប​នេះ​ ​មាន​ប្រវត្តិ​យ៉ាងណា​? ​។​

លោក​ ​ថា​ច់ ​សាលី​ ជាមួយហ្គីតា​របស់លោក ។ រូបៈ គឹម សាវតា
លោក​ ​ថា​ច់ ​សាលី​ ជាមួយហ្គីតា​របស់លោក ។ រូបៈ គឹម សាវតា

​សំឡេង​ច្រៀង​អម​ដោយ​ហ្គីតា​នេះ​ ​លឺ​ឡើង​ ​ពីក្រោម​ដើម​ស្វាយ​ក្នុង​បរិវេណ​ផ្ទះ​ឈើ​មួយ​ ​ជាប់​ថ្នល់ជាតិ​ ​លេខ​ ​៥​ ​ក្នុង​ភូមិ​ ​ស្រះ​កែវ​ ​ឃុំ​មេលំ​ ​ស្រុក​បរិបូរណ៍​ ​កំពង់ឆ្នាំង​ ​។​ ​ផ្ទះ​ដែល​មាន​ដើម​ឬស្សី​ ​ស្វាយ​ ​ដំណាំរួមផ្សំ​ ​និង​ស្រះ​ទឹក​មួយ​នេះ​ ​គឺជា​ផ្ទះ​របស់​លោក​ ​ថា​ច់ ​សាលី​ ​តន្ត្រី​ករ​កាន់​ឧបករណ៍​ហ្គីតា​សូ​ឡូ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​។​

​លោក​ ​ថា​ច់ ​សូលី​ ​«​គាត់​ធ្វើ​កសិករ​ ​ធ្វើស្រែ​ធម្មតា​ ​ហើយ​គាត់​មក​ស្រុកខ្មែរ​ ​គាត់​ចុះឡើង​ៗ​ ​អីចឹង​ទៅណា​ស់ ​តាម​ទូក​ប៊ុ​ក​ចាយ​គាត់​មក​តាំងពី​ឆ្នាំ​ ​១​៩​៣​៧​ ​គាត់​ក្រ​គាត់​ទៅមក​ ​ទៅមក​អញ្ចឹង​ឪពុក​ខ្ញុំ​ហ្នឹង​»​ ​។​ ​នេះ​ជា​ការ​រំលឹក​ឡើងវិញ​ ​ពី​ជីវភាព​របស់​លោក​ថា​ច់ ​សាលី​ ​មុន​ពេល​លោក​មក​រស់នៅ​កម្ពុជា​ ​។​ ​លោក​បន្ថែម​ថា​ ​ឪពុក​ម្ដាយ​របស់​លោក​​​មាន​ដីស្រែ​បន្តិចបន្តួច​ ​ដែល​មិន​អាច​ប្រើប្រាស់​ចិញ្ចឹមជីវិត​ឲ្យ​ ​បាន​ប្រសើរ​នោះ​ទេ​ ​ទើប​លើក​ទាំងពីរ​សម្រេច​មក​រស់នៅ​កម្ពុជា​ ​ដោយ​ឪពុក​ប្រកបរបរ​ជា​កម្មករ​នៅ​ផ្សារ​ធំ​ថ្មី​ ​និង​ម្ដាយ​ជា​អ្នក​លក់​នំគ្រក់​ ​។​ ​លោក​ថា​ច់ ​សាលី​ ​បាន​រស់​កម្ពុជា​តាំងពី​លោក​ ​មាន​អាយុ​ ​១​ ​ឆ្នាំ​លុះ​ដល់អាយុ​ ​១​៣​ ​ឆ្នាំ​ទើប​លោក​បាន​ត្រឡប់ទៅ​លេង​ស្រុកកំណើត​ក្នុងស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រែក​ឬស្សី​ម្ដង​ ​។​

​ចំ​នុ​ច​ចាប់ផ្ដើម​នៃ​ការ​លេង​ត​ន្រ្តី​របស់​លោក​ ​ថា​ច់ ​សាលី​

​ក្រោយ​ពី​លោក​បាន​មក​រស់នៅ​កម្ពុជា​ ​បើ​ទោះ​ជា​ជីវភាព​មាន​មិន​ល្អ​ប្រសើរ​ក្តី​ ​ប៉ុន្តែ​ ​លោក​បាន​រៀនសូត្រ​ ​ដូច​កូនខ្មែរ​ដទៃទៀត​ដែរ​ ​ប៉ុន្តែ​ ​ដោយ​ស្រលាញ់​វិ​ស​័​យ​ត​ន្រ្តី​លោក​ក៏បាន​រៀន​ ​និង​ស្រាវជ្រាវ​រហូត​ចេះ​លេង​ឧបករណ៍​ហ្គីតា​មុនគេ​ ​នៅ​កម្ពុជា​ ​។​ ​លោក​ ​ថា​ច់ ​សាលី​ ​«​ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​ ​៣​ (​ជំនាន់​ចាស់​) ​បាន​ខ្ញុំ​ចូល​ប្រឡូក​ភ្លេង​ ​ខ្ញុំ​ចូលចិត្ត​តាំងពី​ខ្ញុំ​ចាប់​សី​ធី​ហ្វី​ការ​ (​សញ្ញាបត្រ​) ​មក​ ​តែ​ឪពុក​ខ្ញុំ​ថា​ ​កុំ​ទៅ​លេងភ្លេង​អី​ទៅ​រៀន​ទៅ​កូន​ ​គាត់​មិន​ចង់​ឃើញ​ថា​ ​គេ​ទៅ​ញ៉ាំ​ការ​អីចឹង​ ​ឯង​ម​ហប​ ​ម​ហប​ ​គាត់​មិន​ពេញចិត្ត​ ​ប៉ុន្តែ​ខ្ញុំ​យល់ថា​ ​ឪពុក​ខ្ញុំ​ក្រ​ពេក​ ​សូម្បីតែ​អ្នក​ក្នុង​ភូមិ​ក៏​គេ​មិន​ពេញចិត្ត​ដែល​ ​ពេល​ឃើញ​ខ្ញុំ​លេងភ្លេង​ ​តែ​ទីបំផុត​ខ្ញុំ​អាច​រំ​ដោះខ្លួន​បាន​ទៅជា​អ្នក​មធ្យម​ ​ប្រាក់ខែ​ជំនាន់​ហ្នឹង​ (​ទស​វត្ស​ ​១​៩​៦​០​) ​៣​ ​ទៅ​ ​៤​ ​ពាន់​ដែរ​ ​វា​ច្រើន​ដែរ​»​ ​។​

សូឡូអាលប៊ុមរបស់​លោក​ ​ថា​ច់ ​សាលី​ ជ្រើសរើស តាំងពីទសវត្សរ៍ ៦០ ដល់ឆ្នាំ ២០០៥ ។ រូបៈ គឹម សាវតា
សូឡូអាលប៊ុមរបស់​លោក​ ​ថា​ច់ ​សាលី​ ជ្រើសរើស តាំងពីទសវត្សរ៍ ៦០ ដល់ឆ្នាំ ២០០៥ ។ រូបៈ គឹម សាវតា

​លោក​រំលឹក​ទៀត​ថា​ ​នៅ​ពេល​លោក​ចេញ​លេងភ្លេង​ ​ខណៈ​អាជីព​ដំបូង​គឺ​ទទួល​បាន​ប្រាក់​ ​១​៥​០​០​ ​រៀល​ ​ដែល​ស្មើនឹង​តម្លៃ​មាស​ទ​ម្ង់​ន​ ​៥​ ​ជី​ ​ដែល​ក្នុង​ចំនួន​ ​១​៥​០​០​ ​រៀល​នេះ​ ​គឺ​លោក​លេង​ជា​ក្រុម​ ​ហើយ​ឧបករណ៍​ភ្លេង​ ​ដែល​យក​មកលេង​គឺ​ត្រូវ​ជួល​គេ​ ​។​ ​តែ​ក្រោយ​ពី​ទូទាត់​ថ្លៃ​ជួល​ឧបករណ៍​ភ្លេង​ហើយ​ ​ប្រាក់​ដែល​នៅសល់​ ​លោក​មិនបាន​ចែក​គ្នា​ជាមួយ​សមាជិក​ក្រុម​នោះ​ទេ​គឺ​លោក​សន្សំទុក​ ​ដើម្បី​ទិញ​ឧបករណ៍​ភ្លេង​ខ្លួនឯង​ ​ហើយ​លោក​ត្រូវ​ចំណាយ​ពេល​លេងភ្លេង​រហូត​ជិត​ ​១​០​ ​ឆ្នាំ​ទើប​អាច​ទិញ​ឧបករណ៍​ភ្លេង​ ​ដើម្បី​ចេញ​លេងខ្លួន​ឯង​បាន​ ​។​

​ជីវភាព​ ​និង​ជីវិត​ជា​តន្ត្រី​ករ​របស់​លោក​ ​ថា​ច់ ​សូលី​ក្នុង​សម័យ​សង្គ្រាម​

​បន្ទាប់ពី​ប្រឡូក​ជាត​ន្រ្តី​ករ​តាំងពី​ជីវភាព​ខ្សត់ខ្សោយ​ ​រហូតដល់​ជីវភាព​បាន​ប្រសើរ​ឡើង​ ​ព្រមទាំង​ ​មាន​អ្នក​ស្គាល់​លោក​ច្រើន​ទៅ​ៗ​ ​សង្គ្រាម​បាន​ញ៉ាំ​ញី​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​ ​គឺ​នៅ​ពេល​ ​ដែល​របប​កម្ពុជាប្រជាធិបតេយ្យ​ ​ឬ​ហៅថា​របប​ខ្មែរក្រហម​ ​បាន​កាន់អំណាច​ធ្វើ​អាជីព​ជា​តន្ត្រី​ករ​របស់​លោក​ ​ហាក់​ថមថយ​ ​តែ​ទោះជាយ៉ាងណា​ក្នុង​របប​អាវ​ខ្មៅ​មួយ​នេះ​មិនបាន​ធ្វើឲ្យ​បាត់បង់ជីវិត​នោះ​ទេ​ ​។​

លោក​ ​ថា​ច់ ​សូលី​ ​រៀបរាប់​ ​«​ខ្ញុំ​មិន​លាក់​អី​ទេ​អានេះ​ ​វា​ជា​ព្រហ្មលិខិត​របស់យើង​ ​អ្នកណា​ក៏​គេ​ស្គាល់​ខ្ញុំ​តែ​ ​គេ​មិន​ដាក់​ថា​ ​ថា​ច់ ​អញ្ចឹង​ទៅណា​ស់ ​ដូច​ថា​ខ្ញុំ​ឈ្មោះ​លី​ ​ប្រពន្ធ​ឈ្មោះ​ ​យ៉ា​ ​អញ្ចឹង​ ​ដាក់ឈ្មោះ​លី​យ៉ា​ទៅ​ ​ខ្ញុំ​អត់​ធ្វើ​អី​ផង​»​ ​។​

ជីវិត​គ្រួសារ​របស់​លោក​ ​ថា​ច់ ​សាលី​

​ក្រោយ​ពីរ​ប​ប​ខ្មែរក្រហម​ ​បាន​ដួល​រ​លំនៅ​ឆ្នាំ​ ​១​៩​៧​៩​ ​ភរិយា​ ​និង​កូន​របស់​លោក​ចំនួន​ ​២​ ​នាក់​ ​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​ប៉ុន្តែ​ ​លោក​នៅ​បន្ត​ជីវិត​ជា​សិល្បករ​ដដែល​ ​នៅ​កម្ពុជា​ ​ហើយ​បាន​ធ្វើការ​ ​នៅ​ក្រសួង​ឧស្សាហកម្ម​ចាប់ពី​ឆ្នាំ​ ​១​៩​៨​០​ ​លុះដល់​ឆ្នាំ​ ​១​៩​៨​៥​ ​លោក​បាន​ផ្លាស់ប្តូរ​ការងារ​ ​ពី​ក្រសួង​ឧស្សាហកម្ម​ ​មក​បម្រើ​ការ​ ​នៅ​មន្ទីរ​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​ ​ដោយសារតែ​លោក​ជា​តន្ត្រី​ករ​ ​។​

​ក្រោយពេល​បម្រើ​ការ​ ​នៅ​ក្នុង​មន្ទីរ​វិចិត្រ​សិល្បៈ​បាន​ប្រមាណ​ ​៥​ ​ឆ្នាំ​ ​ពោល​គឺ​នៅ​ឆ្នាំ​ ​១​៩​៩​០​ ​លោក​បាន​ចូល​និ​វិត្ត​ន៍​ពី​ការងារ​ ​និង​មាន​ចំណង​ស្នេហា​ជាមួយ​នារី​ម្នាក់ទៀត​ ​។​ ​យ៉ាងនេះ​ក្តី​ ​ជីវិត​ស្នេហា​ ​ជា​លើក​ទី​ ​២​ ​របស់​លោក​មិន​សមប្រកប​ឡើយ​ ​លោក​ក៏​ចែក​ផ្លូវ​គ្នា​ ​ដោយសារតែ​មិន​ចុះ​សម្រុង​នឹងគ្នា​ ​។​ ​មិនបាន​ប៉ុន្មាន​លោក​ក៏​រក​ឃើញ​នារី​ម្នាក់ទៀត​ជា​គូ​ជីវិត​ ​និង​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ ​មក​រស់នៅ​ក្នុង​ ​ខេត្ត​កំពង់ឆ្នាំង​រហូតដល់​សព្វថ្ងៃ​។​

ជីវិត​បែប​សាមញ្ញ​ ​និង​ការ​រស់​លាក់​ប្រវត្តិ​

​បើ​ទោះ​ជា​លោក​ ​ថា​ច់ ​សាលី​ ​ធ្លាប់​ជា​តន្ត្រី​ករ​ល្បីឈ្មោះ​ ​និង​បាន​ឆ្លងកាត់​ជាច្រើន​ជំនាន់​មក​ហើយ​ក្តី​ ​ប៉ុន្តែ​ ​លោក​នៅតែ​ចង់​រស់នៅ​បែប​សាមញ្ញ​ ​ដោយ​មិន​ចង់​ប្រឡូក​ក្នុង​វិ​ស័យ​សិល្បៈ​អ្វី​ច្រើន​ទៀត​ដែរ​ ​ពោល​បន្ទាប់ពី​ចូលនិវត្តន៍​ហើយ​ ​មក​រស់នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​លោក​បាន​រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​ ​និង​ជាមួយ​ផ្ទះ​ឈើ​ ​២​ ​ខ្នង​ ​រថយន្ត​ចាស់​មួយ​គ្រឿង​ ​ម៉ូតូ​អគ្គិសនី​មួយ​គ្រឿង​ ​ហើយ​មិនបាន​ចូលរួម​ប្រ​គុំ​ត​ន្រ្តី ​ជាមួយ​ក្រុម​ ​ឬ​បុគ្គល​ណា​ទៀត​ឡើយ​ ​គឺ​គ្រាន់តែ​និពន្ធ​ចំរៀង​មួយ​ចំនួន​គ្រាន់​ច្រៀង​ ​និង​ ​លេង​ហ្គីតា​ដោយខ្លួនឯង​កំដរ​ជីវិត​វ័យ​ចំ​ណា​ស​ប៉ុណ្ណោះ​ ​។​

លោក ​ថា​ច់ ​សាលី រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ជាមួយ​ផ្ទះ​ឈើ​ ​២​ ​ខ្នង​ ​រថយន្ត​ចាស់​មួយ​គ្រឿង​ ​ម៉ូតូ​អគ្គិសនី​មួយ​គ្រឿង ។ រូបៈ គឹម សាវតា
លោក ​ថា​ច់ ​សាលី រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ជាមួយ​ផ្ទះ​ឈើ​ ​២​ ​ខ្នង​ ​រថយន្ត​ចាស់​មួយ​គ្រឿង​ ​ម៉ូតូ​អគ្គិសនី​មួយ​គ្រឿង ។ រូបៈ គឹម សាវតា

​យ៉ាងនេះ​ក្តី​ ​តន្ត្រី​ក​រដែ​ល​មាន​បទពិសោធន៍​ចាស់​វស្សា​ ​វ័យ​ ​៨​០​ ​រូប​នេះ​ ​បាន​ផ្ដាំផ្ញើ​ដល់​សិល្បករ​ ​ជំនាន់​ក្រោយ​ ​ឲ្យ​រក្សា​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ​ ​ព្រោះថា​សិល្បៈ ​ក៏​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ប្រទេស​ ​មាន​កេរ​ឈ្មោះ​ល្បី​ផង​ដែរ​ ​។​
​លោក​ ​ថា​ច់ ​សាលី​ ​«​ខ្ញុំ​វា​អាយុ​ច្រើន​ហើយ​ ​អាយុ​ ​៨​០​ ​ឆ្នាំ​ហើយ​ ​វា​គ្មាន​ពេល​ទេ​ ​ប៉ុន្តែ​ ​ខ្ញុំ​មុនគេ​ ​ខ្ញុំ​មានការ​ការពិសោធ​ ​ហើយ​ខ្ញុំ​សុំ​ឲ្យ​សិល្បករ​ទាំង​អស់ហ្នឹង​ធ្វើ​យ៉ាងម៉េច​រក្សា​ព្រលឹង​យើង​ឲ្យបាន​»​ ​៕​

Leave A Reply

Your email address will not be published.