នាម​សប្បុរសជន​ឧបត្ថម្ភ​ប្រាក់​ដល់​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលប្រជុំ EMRIP

159

ចាប់ពី​ថ្ងៃទី ១០ ដល់ទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូល ប្រជុំ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី ១០ នៃ​យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (EMRIP) នៅ ការិយាល័យ​អង្គការ សហប្រជាជាតិ (Palais des Nations) នាទី​ក្រុង (Geneva,) ស្សឺ​ណែវ ប្រទេស​ស្វិ​ស (Switzerland) ។​

តំណាង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នៅ​ជុំវិញ​ពិភពលោក​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន​៖

  • អង្គការ​តំណាង​ជនជាតិដើម​
  • តំណាង​អង្គការក្រៅរដ្ឋាភិបាល​ជា​សមាជិក​អ្នកផ្ដល់យោបល់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម កិច្ច​នៃ​អង្គការសហប្រជាជាតិ (ECOSOC)
  • តំណាង​អង្គការក្រៅរដ្ឋាភិបាល​មិនមែនជា​សមាជិក​អ្នកផ្ដល់យោបល់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម កិច្ច នៃ​អង្គការសហប្រជាជាតិ​
  • អ្នក​វិជ្ជាការ និង​ជំនាញការ​ស្ដីពី​ជនជាតិដើម​
  • ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​

​ឆ្នាំនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បញ្ជូន​យុវជន​របស់ខ្លួន ២ រូប ពី​សហរដ្ឋអាមេរិក​ទៅ​សហការ ជាមួយនឹង​យុវជន និង​ព្រះសង្ឃ​ខ្មែរក្រោម​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប ចូលប្រជុំ​នៅក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​លើក យក​បញ្ហា​របស់​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​រំលោភសិទ្ធិ និង​ធ្វើទុក្ខបុកម្នេញ ទៅ​លាតត្រដាង​ឲ្យ​អង្គការសហប្រជាជាតិ​បាន​ជ្រាប ។ បញ្ហា​សិទ្ធិមនុស្ស​ទាំង នោះ រួមមាន ការរំលោភ​ដីធ្លី​ពី​សំណាក់​ជនជាតិ​យួន​លើ​វត្ត​មុនី​រង្សី​មេ​ពាំង ការ​គំរាម​យុវជន​នៅ កម្ពុជា​ក្រោម​ដែល​ពាក់​អាវយឺត​ខ្មែរក្រោម ការរំលាយ​ខ្លោងទ្វារ​ចូល​ខេត្ត​ព្រះ​ត្រពាំង ដែលមាន​រចនា ប​ទ្ម​ខ្មែរ ការចាប់​ព្រះសង្ឃ​ផ្សឹក និង​ដាក់ពន្ធនាគារ ការ​រឹតត្បិត​មិន​ឲ្យ​បង្កើត​អង្គការ និង​សមាគម គ្មាន​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ជាដើម ។ នៅក្នុង​កិច្ចប្រជុំ នេះ​ស​ហ័ព​ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាណានិគម​យួន​ទទួលស្គាល់​ខ្មែរក្រោម ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ សមាជិក និង​អ្នកគាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​ថវិកា​មក ការិយាល័យ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដើម្បី​ឧ​បត្ដ​ម្ភ​ដល់​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលប្រជុំ នៅក្នុង​កិច្ចប្រជុំ​នេះ ជា​បន្តបន្ទាប់ ។​

ខាងក្រោមនេះ ជានាមសប្បុរសជនទាំងនោះ ៖

  1. ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា សហរដ្ឋអាមេរិ ១០០$
  2. លោកព្រឹទ្ធាចារ្យ ចៅ រៀប សហរដ្ឋអាមេរិក ១០០$
  3. លោកគ្រូ កោះ ថុន សហរដ្ឋអាមេរិក ១០០$
  4. អ្នកស្រី សម សុខា អល្លឺម៉ង់ ៥០ អ៊ឺរ៉ូ
  5. អ្នកស្រី ថាច់ ធី គឹម ហ្វៀង សហរដ្ឋអាមេរិក ១០០$
  6. លោក គឹម រម្មណី កម្ពុជា ១០០$

Comments are closed.