លោកគ្រូ មហា ថាច់ កេញ អនិច្ចកម្មក្នុងព្រះជន្ម ៨៦ ឆ្នាំ

0 156

លោកគ្រូ មហា ថាច់ កេ​ញ អាចារ្យ​បង្រៀន​សាលា​បាលី នៅ​ខេត្ត​ត្រពាំង បានទទួល​អនិច្ចកម្ម ហើយ នៅ​ថ្ងៃ​ពុធ ៣ រោច ខែបុស្ស ឆ្នាំថោះ ត្រី​ស័ក ព​. ស​. ២៥៥៥ ត្រូវ​នឹង​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ នេះ ដោយ ជរាពាធ ក្នុង​ព្រះជន្ម ៨៦ ឆ្នាំ ។​
​ពិធីបុណ្យ​ឈាបនកិច្ច​ស​ព​លោកគ្រូ មហា ថាច់ កេ​ញ នឹង​ប្រារព្ធ​នៅផ្ទះ​របស់​សព​ឋិត​នៅក្នុង​ភូមិ​ក្នក ឃុំ​អូរ​ចាក ស្រុក​កំពុង់ធំ ខេត្ត​ព្រះ​ត្រពាំង តាម​ប្រពៃណីជាតិ​រយៈពេល ៣ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​ពុធ ដល់ ថ្ងៃ​សុក្រ ៥ រោច ខែបុស្ស ឆ្នាំ ថោះ​ត្រី​ស័ក ព​. ស​. ២៥៥៥  ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមករា គ​.​ស​. ២០១២ វេលា​ម៉ោង ៩ យប់ នឹង​បូជាសព​នៅ​វត្ត​ក្រពុំ​ឈូក (​ក្នក​) ។​

វត្តនាគវនារាម (ខ្ទឹង) ទីរួមខេត្តព្រះត្រពាំងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៩៖ លោកគ្រូ មហា ថាច់ កេញ ពេលនៅមានព្រះជន្មមកបង្រៀនព្រះសង្ឃនៅ វត្តខ្ទឹង ។ រូបថត៖ ឯកសារ សារពព័ត៌មាន ព្រៃនគរ
វត្តនាគវនារាម (ខ្ទឹង) ទីរួមខេត្តព្រះត្រពាំងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៩៖ លោកគ្រូ មហា ថាច់ កេញ ពេលនៅមានព្រះជន្មមកបង្រៀនព្រះសង្ឃនៅ វត្តខ្ទឹង ។ រូបថត៖ ឯកសារ សារពព័ត៌មាន ព្រៃនគរ

​សូមបញ្ជាក់ថា លោកគ្រូ មហា ថាច់ កេ​ញ ជា​អាចារ្យ​បង្រៀន​សាលា​បាលី​ម្នា​ក់ដោយ​គាត់​បាន​ចំណាយ​ពេលវេលា​ពេញ​មួយជីវិត ដើរ​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ និង​ភាសាបាលី​នៅតាម វត្ត​អារាម នានា ក្នុង​ខេត្ត​ព្រះ​ត្រពាំង ។​

​ក្រោយពី​បានបញ្ចប់​ការសិក្សា​នៅ​ស្រុក​ខ្មែរ​កាល​នៅ​ជាស​ង្ឃ ហើយ​បាន​ត្រឡប់មក​ស្រុកកំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែនដី កម្ពុជា​ក្រោម វិញ លោកគ្រូ មហា ថាច់ កេ​ញ បាន​ចំណាយពេល​ជាង ៥០ ឆ្នាំ ក្នុង ជីវិត​របស់គាត់​ក្នុងការ​ទៅ​វត្ត ដើម្បី​បង្រៀន ភាសាបាលី​ដល់​សមណ​សិស្ស​ខ្មែរក្រោម​នៅក្នុង ខេត្ត តាមរយៈ​ការបញ្ជូន​របស់​សាលា​គណ​ខេត្ត​ព្រះ​ត្រពាំង ។​

សពរបស់លោកគ្រូ មហា ថាច់ កេញ ទើបទទួលអនិច្ចធម្ម ថ្មីៗនៅផ្ទះរបស់គាត់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ នេះ ។
សពរបស់លោកគ្រូ មហា ថាច់ កេញ ទើបទទួលអនិច្ចធម្ម ថ្មីៗនៅផ្ទះរបស់គាត់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ នេះ ។

វិញ្ញាសា​ដែល​លោកគ្រូ មហា ថាច់ កេ​ញ បាន​បង្រៀន​ដល់​សមណ​សិស្ស​នៃ​សាលា​ពុទ្ធិកវិទ្យាល័យ​ទី ១ ដល់ ទី ៣ នោះ មាន ដូចជា  ប្រែ​លោត​ប្រយោគ​មង្គល​ត្ថ​ទីប​នី​និង​កំណាព្យ ។​សាលា​វត្ត ដែល លោកគ្រូ មហា ថាច់ កេ​ញ នៅ​បង្រៀន​នោះ ដូចជា​វត្ត សំរោង​ឯក  វត្ត​អង្គររាជ​បូរី (​អង្គ​) វត្ត​ពោធិ​សាល​រាជ (​កំពង់​) និង​វត្ត​នាគ​វនា​រាម (​ខ្ទឹង​) ជាដើម ព្រោះ​វត្ត​ទាំងនេះ មាន​បើក​ដល់ ថ្នាក់ វិទ្យាល័យ ។​

គណៈកម្មការ សារព័ត៌មាន ព្រៃនគរ សូម​សម្តែង​នូវ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​មរណភាព​របស់លោក​គ្រូ មហា ថាច់ កេ​ញ នេះ ហើយ​យើងខ្ញុំ​ចាត់ទុក​មរណភាព​រប​ស់លោក​គ្រូ មហា ថាច់ កេ​ញ គឺជា​ការ បាត់បង់​នូវ​អ្នកប្រាជ្ញ​ខាង​អក្សរសាស្ត្រ​ខ្មែរ​និង​ភាសា បាលី​របស់​ខ្មែរក្រោម​ម្នាក់​យ៉ាងសំខាន់​នៅ​ដែនដី​កម្ពុជា​ក្រោម ៕​ ដោយ ថាច់ ប្រីជា គឿន

Leave A Reply

Your email address will not be published.