ស្រឡាញ់ស្រីខ្មែរ
(បទកាកគតិ)
[twocol_one]១/ស្រឡាញ់ស្រីខ្មែរ
ទោះស្រីខ្មៅអែ
ស្រែក្រុងក៏បាន
ស្រីខ្មៅស្រីខ្មែរ
ស្នេហ៍ស្មោះកល្យាណ
ល្អសព្វសន្តាន
លើកថ្កានស្វាមី ។
២/ស្រឡាញ់ស្រីខ្មែរ
បងស្មោះមិនប្រែ
ថែថ្នាក់ថ្នមស្រី
ខ្មៅអូនខ្មៅស្រស់
ស្មោះស្ម័គ្រនិងប្តី
មិនចេះពីរ~បី
ដូចស្រី ~ស~ ខ្លះ។[/twocol_one] [twocol_one_last]
៣/ស្រឡាញ់ស្រីខ្មែរ
មារយាទដូចខែ
រះភ្លឺត្រចះ
ស្រីខ្មែរមានពូជ
មិនខូចផ្ដេសផ្តាស
ឫកពារល្អល្អះ
ច្បាស់មួយនិងមួយ។
៤/ស្រឡាញ់ស្រីខ្មែរ
ទោះខ្មៅមិនប្រែ
ក្បែរកៀកនៅជួយ
ខ្មៅអើយជឿចុះ
កុំបីមានព្រួយ
ចិត្តបងតែមួយ
ស្ទួយយកជាគូ…៕ [/twocol_one_last]
ដោយ លឹម រង្សី
—————————–
អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។
Comments are closed.