ទំនាយកាមលោក
បទភស្តាដំដែកបែបទី ១
(ពាក្យ៧)
[twocol_one]១/បានហើយឥតស្បើយ ឡើយមិនស្កប់
ចិត្តនៅមិនស្ងប់ រាប់នៅខ្វះ
តណ្ហាតម្រូវ នៅពេញខះ
មិនដែលស្រឡះ លះចំណង់ ។
២/បើរោគតណ្ហា ឆ្ការក្ស័យខ្សោះ
លោកនេះសោមនស្ស ច្រោះផូរផង់
សាមគ្គីដោយធម៌ ល្អដោយត្រង់
គុណធម៌ផ្ចិតផ្ចង់ សង្គ្រោះគ្នា ។[/twocol_one] [twocol_one_last]
៣/តែណាស់សត្វលោក ជោកដោយកម្ម
ស្អិតជាប់នៅត្រាំ កាមទាមទារ
ចំណង់កើតកល រាល់វេលា
សុខទុក្ខល្អជា នាលោកីយ៍ ។
៤/ទំនាយកាមលោក ជោកដោយកាម
សត្វលោកត្រូវចាំ តាមជិនស្រី
ព្រះធម៌ល្អល្អះ ច្បាស់ឥតបី
ចូរខំលកលៃ ជ័យឈ្នះចិត្ត ៕[/twocol_one_last]
ដោយ លឹម រង្សី
—————————–
អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។
Comments are closed.