បុរសម្នាក់ស្លាប់ ក្រោយផ្តល់សម្ភាសន៍ទាក់ទង នឹង​ការ​ស្លាប់​ដ៏​អា​ថ៍​កំបាំង​របស់​កូន​គាត់ នៅក្នុង​បន្ទាយទាហានយួន

0 204

ដោយ ស៊ឺន ចែងចើន

លោក ហ្វិ​ញ សាញ់ ត្រូវជា​ឪពុក​របស់​លោក ហ្វិ​ញ ចុង ដែល​ស្លាប់​ដោយ​អាថ៌កំបាំង នៅក្នុង​បន្ទាយទាហាន​យួន កាលពី​ថ្ងៃ ២៩ ខែវិច្ឆិកា ២០១៩ នោះ បាន​ទទួលមរណៈភាព នៅ​ព្រឹក​ថ្ងៃទី ៧ ខែមេសា ២០២០ វេលា​ម៉ោង ៤ ទាប​ភ្លឺ​ ​ក្នុង​ជន្មាយុ ៤៣ ឆ្នាំ ដោយ​មិនទាន់​ដឹង​មូល​ហតុ​ច្បាស់លាស់ នៅឡើយ​ទេ​ ។

លោក ហ្វិ​ញ សាញ់ ​ផ្តល់​បទសម្ភាសន៍​មុនពេលស្លាប់ ជុំវិញការ​ស្លាប់​ដ៏​អា​ថ៍​កំបាំង​របស់​កូន​គាត់ នៅក្នុង​បន្ទាយទាហានយួន ។
លោក ហ្វិ​ញ សាញ់ ​ផ្តល់​បទសម្ភាសន៍​មុនពេលស្លាប់ ជុំវិញការ​ស្លាប់​ដ៏​អា​ថ៍​កំបាំង​របស់​កូន​គាត់ នៅក្នុង​បន្ទាយទាហានយួន ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ បាន​ឲ្យដឹង​ថា លោក ហ្វិ​ញ សាញ់ ដេក​ស្លាប់​ក្នុង​ផ្ទះ​របស់​លោក ។ បើ​តាម​សាច់ញាតិ​របស់​សព បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ប្រពន្ធ​របស់​គាត់​បាន​ក្រោក​ឡើង ដើម្បី​ដាំបាយ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ដែល​ត្រូវជា​ថ្ងៃសីល​ផង​នោះ ។ ប៉ុន្តែ គ្រួសារ​របស់​គាត់​មិនបាន​ចាប់អារម្មណ៍​ថា ប្តី​របស់​គាត់​ដេក​ស្លាប់​ឡើយ ដោយ​មើលឃើញ​ប្តី​របស់​គាត់​ហាក់ ដូច​កំពុង​ដេក​លង់លក់​ដូច្នេះ ក៏​មិនបាន​ដាស​ឲ្យ​ក្រោក​ឡើង ដើម្បី​ទៅ​វត្ត​ជាមួយ នឹង​ប្រពន្ធ​របស់​គាត់​ទេ ។ បន្ទាប់មក ប្រហែលជា​ម៉ោង ៨ ព្រឹក មិត្តភក្តិរួម​ការ​ងារ​​របស់​លោក ហ្វិ​ញ សាញ់ បាន​មក​ហៅ​ទៅ​ធ្វើការ ប៉ុន្តែ ហៅ​មិន​ក្រោក​ឡើង ក៏​ទៅ​ស្ទាប​លើ​ដងខ្លួន ទើប​ដឹង​ថា លោក ហ្វិ​ញ សាញ់ បាន​ស្លាប់​ទៅ​ហើយ ។

កូនប្រុសលោក លោក ហ្វិ​ញ សាញ់ ​ឈ្មោះ ហ្វិញ ចុង ស្លាប់​ដ៏​អា​ថ៍​កំបាំង នៅក្នុង​បន្ទាយទាហានយួន ។
កូនប្រុសលោក លោក ហ្វិ​ញ សាញ់ ​ឈ្មោះ ហ្វិញ ចុង ស្លាប់​ដ៏​អា​ថ៍​កំបាំង នៅក្នុង​បន្ទាយទាហានយួន ។

គួរ​ជម្រាប​ជូន​ថា ការ​ស្លាប់​របស់​លោក ហ្វិ​ញ សាញ់ គឺ​កើត​ឡើងក្រោយ​មួយ​សប្តាហ៍ បន្ទាប់ពី​លោក​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ នឹង​ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជាក្រោម នៅ​ថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០២០ អំពី​ករណី​អាជ្ញាធរ​យួន​អញ្ជើញ​គ្រួសារ​លោក ឲ្យ​ទៅ​យក​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​សាកសព​កូន​របស់​គាត់ ឈ្មោះ ហ្វិ​ញ ចុង (Huynh Chung​) ជា​យុវជន​ខ្មែរក្រោម ដែល​ត្រូវ​ស្លាប់​ដ៏​ចម្រូង​ចម្រាស់ នៅក្នុង​បន្ទាយទាហាន កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ​នេះ ។ តែ​ពេល លោក ហ្វិ​ញ សាញ់ ទៅដល់ អាជ្ញាធរ យួន​មិនបាន​ផ្ដល់​លិខិត​លទ្ធផល​ធ្វើ​កោសល្យវិច័យ​ដល់​គ្រួសារ​គាត់​ទេ គ្រាន់តែ​អាន​ត្រួស​ៗ ឲ្យ​ស្ដាប់ថា យុវជន​ឈ្មោះ ហ្វិ​ញ ចុង ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ឬ ដាច់​សរសៃឈាម ដូច​អ្វី​ដែល​អាជ្ញាធរ​យួន​បាន​អះអាង​កាលពីមុន​ដដែល ។

លោក ហ្វិ​ញ សាញ់ ​ផ្តល់​បទសម្ភាសន៍​មុនពេលស្លាប់ ជុំវិញការ​ស្លាប់​ដ៏​អា​ថ៍​កំបាំង​របស់​កូន​គាត់ នៅក្នុង​បន្ទាយទាហានយួន ។
លោក ហ្វិ​ញ សាញ់ ​ផ្តល់​បទសម្ភាសន៍​មុនពេលស្លាប់ ជុំវិញការ​ស្លាប់​ដ៏​អា​ថ៍​កំបាំង​របស់​កូន​គាត់ នៅក្នុង​បន្ទាយទាហានយួន ។

ក្នុង​បទសម្ភាសន៍​ដដែល​នោះ លោក ហ្វិ​ញ សាញ់ បាន​ឲ្យដឹង​ថា ក្រោយពី​ការ​ស្លាប់​កូនប្រុស​របស់​លោក​ជាង ៤ ខែ​កន្លងមក​នេះ រដ្ឋាភិបាល​យួន នៅមិនទាន់​ផ្ដល់​ជា​សំណង​រដ្ឋប្បវេណី​ឲ្យបាន​គ្រប់គ្រាន់ ដូច​អ្វី​ដែល​ខ្លួន បាន​សន្យា​ដល់​គ្រួសារ​របស់លោក​នៅឡើយ ។

សូម​បញ្ជាក់​ថា កាលពី​ចុងឆ្នាំ ២០១៩ កន្លងទៅ​នេះ យុវជន​ខ្មែរក្រោម​ម្នាក់ ឈ្មោះ ហ្វិ​ញ ចុង បាន​ចូលធ្វើជាទាហាន​យួន នៅក្នុង​បន្ទាយយោធភូមិភាគ​ទី ៩ នៃ​កងទ័ព​ប្រជាជន​វៀតណាម ឬ ក្វឹង​ឃូ​ជិន (Quan Khu 9) នា​ខេត្ត​ដុង​ថាប (ខេត្ត​ផ្សា​ដែក​) ហើយ​ត្រូវ​ស្លាប់​យ៉ាង​អាថ៌កំបាំង ដោយសា​កសព​របស់​យុវជន​ជនរងគ្រោះ ត្រូវ​ទាហាន​យួន​វះកាត់ តាំងពី​ពោះ​ដល់ក និង​ក្បាល ព្រមទាំង​មានស្នាម​ជាំ​ពេញ​ដងខ្លួន​ផង ។ ក្រុម​គ្រួសារ​សព និង​អ្នកប្រើ​បណ្ដាញ​សង្គម Facebook បាន​ដាក់​ការសង្ស័យ​ថា យុវជន​រូប​នេះ អាច​ត្រូវ​គេ​សម្លាប់ ហើយ​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុមទាហាន​យួន និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត និង​បកស្រាយ​ឲ្យបាន​ច្បាស់លាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ ៕

Leave A Reply

Your email address will not be published.