១៨ មីនា ព្រឹត្តិការណ៍​ខ្មែរ​ដេញ​យៀកកុង ចេញពី​កម្ពុជា​

0 355
លោក លន់ នល់ (ជួរមុខ, ទី ៣ ពីស្ដាំ) ។
លោក លន់ នល់ (ជួរមុខ, ទី ៣ ពីស្ដាំ) ។

រដ្ឋប្រហារ​កម្ពុជា​ឆ្នាំ ១៩៧០ គឺ​សំដៅ​ទៅលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ របស់​កម្ពុជា ក្នុង​កំឡុង​ឆ្នាំ ១៩៧០ ដែល​ប្រមុខរដ្ឋ សម្តេច ន​រោ​ត្ដម​-​សីហនុ ត្រូវបាន​ទម្លាក់​ពី​តំណែង បន្ទាប់ពី ការបោះឆ្នោត​នៅក្នុង​រដ្ឋសភា​នៅ​ថ្ងៃទី ១៨ មីនា ។ សិទ្ធិអំណាច ជា​បណ្ដោះអាសន្ន​ក្រោយមក​ត្រូវ បាន​យកមកប្រើ​ដោយ​នាយករដ្ឋមន្ត្រី លន់​-​ណុល ដែល​លោក​បាន​ក្លាយជា ប្រមុខរដ្ឋ​ជា ធរមាន ។ រដ្ឋប្រហារ​នេះ​នៅ​ទីបំផុត​បាន​នាំទៅដល់​ការប្រកាស​សាធារណរដ្ឋ​ខ្មែរ នៅពេល​ក្រោយ​ក្នុង​ឆ្នាំ​នោះ ហើយ​នេះ​ក៏​ជា ជា​ចំណុច​របត់​នៅក្នុង​សង្គ្រាម​ផ្ទៃក្នុង​កម្ពុជា ។ កម្ពុជា​បានទទួល​ឈ្មោះ​ហៅ​ក្រៅ​ពាក់កណ្ដាល​ផ្លូវការ​ថា រដ្ឋ​កម្ពុជា នៅក្នុង​ការ អន្តរា​គម​ប្រាំ​មួយខែ បន្ទាប់ ពី រដ្ឋប្រហារ​នេះ រហូតដល់​សាធារណរដ្ឋ​នេះ​ត្រូវបាន​ប្រកាស ។ គ្រានោះ លន់​-​ណុល បាន ចេញ​ឱសានវាទ​មួយ ទៅកាន់​កងកម្លាំង​វៀតណាម ដើម្បី ឲ្យ​ចាក​ចេញពី​កម្ពុជា ។ នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុង ភ្នំពេញ នៃ​របប​មួយ​នេះ ត្រូវបាន​ផ្ដួលរ​លំដោយ​ក្រុមខ្មែរក្រហម ឈុតខ្មៅ ហើយ​ឈានដល់​ការសម្លាប់​រង្គាល​ពល រដ្ឋ​ខ្មែរ​វាល់ លាន នាក់ ។​
​អ្នកគ្រូ សូ​ផានី បៃ ។​

អ្នកគ្រូ សូផានី បៃ ។
អ្នកគ្រូ សូផានី បៃ ។

ក្នុង​ឱកាស​ខួប ៤៤ ឆ្នាំ ព្រឹត្តិការណ៍ រដ្ឋប្រហារ​នៅក្នុង​ប្រទេស​កម្ពុជា ថ្ងៃ ១៨ មីនា នេះ អ្នកគ្រូ សូ​ផានី បៃ ពលរដ្ឋ​ខ្មែរ​អាមេរិក នៅ​ទីក្រុង San Jose ដែល​ត្រូវជា​ប្អូនថ្លៃ​របស់ លោក លន់​-​ណុល អ​តី​តៈ​ប្រ​ធា នា​ធិបតី នៃ​របប​សាធារណរដ្ឋ​ខ្មែរ ដែល ជា​សាក្សីរ​ស់ម្នាក់ បាន​រំឭក​ឡើងវិញ​ពី​ព្រឹត្តិការណ៍​មួយ​នេះ ជូន​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដូចតទៅ​៖ ចុចស្ដាប់ 18 March Event

Leave A Reply

Your email address will not be published.