បណ្ឌិតអក្សសាស្ត្រខ្មែរថា ពាក្យ «យួន» គ្មានន័យមើលងាយទេ (អត្ថន័យ ពាក្យ “យួន” និង “វៀតណាម”)

0 170

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សង្គ្រាមពាក្យសម្តី​រវាង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ មនុស្ស​កម្ពុជា ជុំវិញ​ពាក្យ «​យួន​» នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ។ សម្រាប់​លោក​បណ្ឌិត​អក្ស​សាស្ត្រ​ខ្មែរ ច័ន្ទ សំណព្វ ពាក្យ «​យួន​» គ្មាន​ន័យ​មើលងាយ​ទេ ! ។​

ជនជាតិយួន ឬ ជនជាតិ កិន (Kinh) និង ប្រទេសវៀតណាម ។
ជនជាតិយួន ឬ ជនជាតិ កិន (Kinh) និង ប្រទេសវៀតណាម ។

លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ និង​ជា​អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​ពន្យល់​ប្រាប់ សារព័ត៌មាន​ថ្មី​ថ្មី ចំពោះ ពាក្យ «​យួន​» ថា មិនមាន​អត្ថន័យ​មើលងាយ​ទេ ។ ពាក្យ​នេះ វា​គ្រាន់តែ​ការដាក់​ងារ​ឲ្យ​ដោយ ប្រជាជន​ខ្មែរ ប៉ុណ្ណោះ ។ បើ​យោងតាម​ឯកសារ​ចិន​មួយចំនួន ពាក្យ «​យួន​» នេះ អាចមកពី​ពាក្យ​ដើម​របស់​ប្រទេស​វៀតណាម​ថា «​យៀ​កណាន់​»​។ តាមរយៈ​ពាក្យ​នេះ ចិន​ហៅ​វៀតណាម​ថា «​យៀ​កណាន់​» តែ​ខ្មែរ​វិញ​មិន​ហៅថា «​យៀ​ក​» ដូច​ចិន​ទេ តែ​បែរជា​ហៅថា​«​យួន​»​វិញ ។​ bahria town peshawar pakistan

​លោក ច័ន្ទ សំណព្វ បាន​រំឭកថា សម្តេច​ព្រះបាទ នរោត្តម សីហនុ កាលពី​អតីតកាល មិនដែល​ហៅ​ប្រទេស​វៀត ណា​ម ថា «​វៀតណាម​» នោះទេ ។ ព្រះអង្គ​តែងតែ​ហៅថា «​យៀកណាម​» ។ រីឯ លោក ប៉ុល ពត វិញ លោក​បាន​ហៅ ជនជាតិ​យួន​ថា «​អា​យួន​» ។​

​សរុបសេចក្តី​មកវិញ សម្រាប់​លោក សំណព្វ ពាក្យ «​យួន​» មិន​មានន័យ​មើលងាយ​ទេ ។ ខ្មែរក្រោម នៅ​កម្ពុជា ក្រោម ដែល​បច្ចុប្បន្ន នៅ​ភាគ​ខាង​ត្បូ​ប​ប្រទេស​វៀតណាម​ក៏​ហៅ​ជនជាតិ​យួន​ថា «​យួនៗ​» ដែរ ហើយ​គ្មាន​ជនជាតិ យួន ណា​ម្នាក់​ខឹង​នោះទេ ។​

​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ថ្ងៃទី ១៨ ខែធ្នូ នៅតែ​បន្ត​ប្រកាន់​ជំហរ​ថា ការប្រើ ពាក្យ​ថា “​យួន​” របស់ លោក សម រង្ស៊ី ជាការ​រើសអើង​នឹង​ជនជាតិ​យួន​ដដែល ។​

​លោក អ៊ូ វីរៈ បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ ទី ១៨ ខែធ្នូ ថា “​ការស្តីបន្ទោស​លើ​ប្រជាពលរដ្ឋ​វៀតណាម និង​ប្រទេស​វៀតណាម​ចំពោះ​បញ្ហា​នានា​ដែល​កម្ពុជា ប្រឈម​នៅពេល​បច្ចុប្បន្ន គឺជា​គ្រោះថ្នាក់​និង​ជាការ ខ្ជះខ្ជាយ​ពេល វេលា ។ លោក​បន្តថា គ្រប់​គណបក្សនយោបាយ និង​បុគ្គល​សាធារណៈ​ទាំងអស់​គួរ​ទទួលខុស ត្រូវ​ក្នុងការ​លុបបំបាត់ ការរើសអើង​ជាជាង​ការចាក់​សាំង​លើ​ភ្លើង ។ ក្នុងនាម​ជា​អង្គការសិទ្ធិមនុស្ស លោក​ត្រូវតែ​លើកឡើង​ពី​បញ្ហា ទាំងនេះ និង​បង្ហាញ​ពី​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​របស់​គណបក្ស​កាន់អំណាច ក៏ដូចជា​គណបក្សប្រឆាំង ។​

​កាលពី​ថ្ងៃទី ១២ ខែធ្នូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​សម្ដី​របស់ លោក សម រង្ស៊ី ប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ខេត្តសៀមរាប ថា លោក ហ៊ុន សែន អន់​ជាង​អ្នកស្រី យិ​ង លក្សណ៍ ជិន​វ័​ត្រ (Yingluck Shinawatra) នាយករដ្ឋមន្ត្រី​ថៃ ដែល​ហ៊ាន​រំលាយ​សភា និង​អនុញ្ញាត​ឲ្យ​មាន​ការបោះ ឆ្នោត​ឡើងវិញ​នៅ​ប្រទេស​ថៃ ។ ក្នុង​លិខិត​ដដែល​នោះ ក៏បាន​លើកឡើង​អំពី​ការប្រើ​ពាក្យ “​យួន​” ថា​ជា​ពាក្យសម្ដី​បង្អាប់ បង្អោន និង​ការរើសអើង​ពូជសាសន៍​លើ​ជនជាតិ “​យួន​” ដែល​លោក អ៊ូ វីរៈ ហៅថា “​វៀតណាម​” ។​

​រដ្ឋាភិបាល​វៀតណាម​មិនបាន​ប្រកាស​ហាម​ប្រើពាក្យ “​យួន​” ៖

​ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​បណ្ឌិត កែម ឡី បាន​អះ អាង​ថា ការ​ថ្លែង​ជា​សាធារណៈ​របស់លោក អ៊ូ វីរៈ គឺជា​រឿង​បុគ្គល ហើយ​លោក​មិន​យល់ស្រប​ចំពោះ​ការប្រើ​ពាក្យ “​យួន​” នេះ ថា គឺជា​ពាក្យសម្ដី​បង្អាប់បង្អោន និង​រើសអើង​ដល់​ពលរដ្ឋ​វៀតណាម នោះទេ ។​

​លោក​បណ្ឌិត កែម ឡី ដែលជា​អ្នកវិភាគ​ឯករាជ្យ​សង្គម​ដែរនោះ បាន​បន្តថា ពាក្យ​យួន​នេះ ត្រូវបាន​គេ​ប្រើ​ជា​សាមញ្ញ នៅ​កម្ពុជា ជា​យូរយារ​ណាស់​មកហើយ មិនដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម ចេញប្រកាស​ជា​ផ្លូវ​ការមិន​ឲ្យ​ប្រើ​នោះទេ រហូត មកដល់ពេលនេះ ។​

​ក្រោយពី​ការផ្សព្វផ្សាយ​លិខិត​ចំហ​នោះមក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ទទួលរង​ការរិះគន់​ជាច្រើន​តាម រយៈ បណ្ដាញ ផ្សព្វផ្សាយ សង្គម​ថា ពាក្យ “​យួន​” ពុំមែន​ជា​ពាក្យសម្ដី​បង្អាប់បង្អោន​ដល់​វៀតណាម នោះទេ ។​

​អត្ថន័យ​ពាក្យ “​យួន​” និង “​វៀតណាម​”៖

​បើ​ផ្អែកលើ​វចនា​នុ​ក្រុម​សម្តេច​សង្ឃ ជួន ណាត ពាក្យ​ថា បាន​ពន្យល់​ត្រង់​ពាក្យ “​យួន​” មាន​សេចក្ដី​ថា​៖

«​យួន​» គឺ ជាតិ​មនុស្ស​អ្នក​ដែន​តុង​ក័​ង ដែន​អណ្ណាម ដែន​កូស័ងស៊ីន ។ យួនតុងក័ង យួនកូស័ងស៊ីន យួន​ដែន​អណ្ណាម ។ ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួនតុងក័ង ថា យួន ហាណូយ​។ ហៅ​យួន​អណ្ណាម ថា យួន ហ្វេ​។ ហៅ​យួនកូស័ងស៊ីន​ថា យួន ព្រៃនគរ “​។​

វចនានុក្រម​របស់​ស​ម្តេច​សង្ឃ​ជួនណា​គ្រាន់តែ​ពន្យល់​ពាក្យ «​យួន​» គឺជា​ប្រភព​នៃ​ជនជាតិ​ប៉ុណ្ណោះ ។ ប៉ុន្តែ​វចនា​នុ ក្រម​នេះ​មិនបាន​ពន្យល់​ពាក្យ «​យួន​» ថា មានន័យ​យ៉ាងណា​នោះទេ ។​

 ជនជាតិ​កិន (Kinh) ជា​ឈ្មោះ​ផ្លូវការ​សម្រាប់​ហៅ​ជនជាតិ ឬ ពូជសាសន៍ “​យួន​”៖

​យោងតាម​ស​ព្វា​វចនាធិប្បាយ (Wikipedia) ជា​ភាសា​យួន​បាន​ពន្យល់​អំពី​ជនជាតិ​យួន​ថា “​យួន​” ជា​ជន ជាតិ​មួយ មាន​ប្រភព​នៅ​ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម និង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។ នេះ​គឺជា​ជន ជាតិ​មួយ​ដែល មាន ចំនួន​ប្រមាណ​ជិត ៩០ % នៃ​បណ្តា​ពលរដ្ឋ​វៀតណាម​ទាំង ៥៤ ជនជាតិ នៃ​ប្រទេស​វៀតណាម ។ បច្ចុប្បន្ន ជនជាតិ ឬ ពូជ​ជាតិ “​យួន​” មួយ​នេះ ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​ប្រើ​ឈ្មោះ​ជា​ផ្លូវការ ក្នុង​ភាសា​យួន​ថា ជនជាតិ កិ​ញ ( Dân tộc Kinh) ដើម្បី​បែងចែក​ឲ្យ​បានច្បាស់លាស់ រវាង​ជនជាតិដើម​ភាគតិច នីមួយៗ ទាំង ៥៣ ជនជាតិ ដទៃទៀត នៅក្នុង​ប្រទេស​វៀតណាម ក្នុងនោះ មាន​ខ្មែរក្រោម , ចាម​, ហ្មុ​ង និង ព្នង ជាដើម ។​

តារាងបញ្ជីជនជាតិទាំង ៥៤ នៅក្នុងប្រទេសវៀតណាម ជនជាតិយួន ត្រូវបានគេហៅថា ជនជាតិ កិន (Kinh) ឬ ជនជាតិវៀត (Viet) ។
តារាងបញ្ជីជនជាតិទាំង ៥៤ នៅក្នុងប្រទេសវៀតណាម ជនជាតិយួន ត្រូវបានគេហៅថា ជនជាតិ កិន (Kinh) ឬ ជនជាតិវៀត (Viet) ។

“​វៀតណាម​” ជា​ឈ្មោះ​សម្រាប់​ហៅ​ប្រទេស​៖

វៀតណាម​ជា​ឈ្មោះ​ប្រទេស​នៃ​ជនជាតិ​យួន​ដែលមាន​ឈ្មោះ​ពេញ​ថា សាធារណរដ្ឋ សង្គម និយម វៀតណាម ។ ឈ្មោះ​នេះ ត្រូវបាន​បក្សកុម្មុយនិស្ត​វៀតណាម ប្រើ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៩៧៦ រហូតមកដល់ បច្ចុប្បន្ន ដែលមាន​ទំហំ​ផ្ទៃដី​ប្រមាណ ៣៣១.៦៩០ km2 ៕​

 

Leave A Reply

Your email address will not be published.