សារ​របស់​ជនរងគ្រោះ​ខ្មែរក្រោម ក្នុង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស សម្រាប់​ឆ្នាំ​ថ្មី ២០២១

0 546

ដោយ ស៊ឺន ចែងចើន និង យាង សុធា​រិន្ទ

​នៅក្នុង​ឆ្នាំ ២០២០ នៅ​ដែនដី​កម្ពុជា​ក្រោម មាន​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន បាន កើតឡើង​ចំពោះ​ព្រះសង្ឃ យុវជន ដែលជា​សកម្មជន​សង្គម និង​ពលរដ្ឋ​ខ្មែរក្រោម ។ ទោះបីជា​ឆ្នាំ​ចាស់​ឆ្នាំ ២០២០ បាន​បិទ​បញ្ចប់​ទៅហើយ​ក្តី ប៉ុន្តែ ភាពអយុត្តិធម៌ ការធ្វើ ទុក្ខ​បុក​ម្នេញ និង​ភាព​ទុក្ខលំបាក​របស់​ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន នៅ​មិនទាន់បាន​បិទ​បញ្ចប់ នៅឡើយ​ទេ ហើយ​ដែល​តម្រូវឱ្យមាន​ដំណោះស្រាយ សម្រាប់​ពួកគេ​នៅក្នុង​ឆ្នាំ​ថ្មី និង​ឆ្នាំ​បន្ត បន្ទាប់​ទៅខាង​មុខ​ទៀត ។ ស្របពេល​នៃ​ការឈាន​ចូលឆ្នាំថ្មី​នេះ ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនរងគ្រោះ​ទាំងអស់នោះ បាន​ផ្ញើ​សារ​ទៅកាន់​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្តែង​នូវ​ក្តី​ប្រាថ្នា ដែល​ពួកគេ​ចង់ឃើញ​កើតមានឡើង នៅក្នុង​ឆ្នាំ​ថ្មី ២០២១ និង​ឆ្នាំ​ខាងមុខៗ ទៀត ។ ​តើ​ពលរដ្ឋ​ខ្មែរក្រោម ​ទាំងនោះ បាន​ថ្លែង​សារ​អ្វីខ្លះ? ។

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២១ នេះ ពលរដ្ឋ​និង​យុវជន​ខ្មែរក្រោម ដែលជា​ជនរងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌ ដោយសារ​ការ​រឹបអូស​ដីធ្លី ផ្ទះសម្បែង ការ​ធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួន ការឃុំខ្លួន ការកាត់ទោស​ដាក់ពន្ធនាគា​រ ការកោះហៅ​ចោទសួរ ការពិន័យ និង​ចោទប្រកាន់​ពី​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ បាន​ផ្ញើ​សារ​បង្ហាញ​នូវ​ក្ដី​ប្រាថ្នា​មួយចំនួន សម្រាប់​ឆ្នាំ​ថ្មី​នេះ ។ ពួកគេ​លើកឡើងថា ក្នុង​ឆ្នាំ​ថ្មី​នេះ ពួកគេ​ចង់ឃើញ​នូវ​ពន្លឺសេរីភាព​ពិត ប្រាកដ និង​ការរស់នៅ​ប្រកបដោយ​សុខសន្តិភាព និង​វិបុលភាព​នៅ​ទូទាំង​ដែនដី កម្ពុជា​ក្រោម ដែលជា​ទឹកដី​កំណើត​របស់ខ្លួន ។​

​ព្រះតេជព្រះគុណ សឺ​ន ទី ដែលជា​ព្រះសង្ឃ​ខ្មែរក្រោម ហើយ​បច្ចុប្បន្នកំពុង​គង់នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ព្រះអង្គ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម កោះហៅ​ទៅ​សួរនាំ និង ដកហូត​លិខិតឆ្លងដែន ក្នុងពេល​ព្រះអង្គ​និមន្ត​ទៅលេង​ស្រុកកំណើត នៅ​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម ដើម្បី​សួរសុខទុក្ខ​សាច់ញាតិ​របស់​ព្រះអង្គ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ។ អាជ្ញាធរ​វៀតណាម​នៅពេលនោះ បាន​ចោទ​ព្រះអង្គ​ថា បានធ្វើ​សកម្មភាព​ខុសច្បាប់​រប​ស់​ប្រទេស​វៀតណាម ដោយបាន​ចែករំលែក​ព័ត៌មាន ស្តីពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចុះផ្សាយ​នៅលើ​សារព័ត៌មាន​ព្រៃនគរ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​វិទ្យុ​បរទេស​មាន​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ។ សម្រាប់​ឆ្នាំ​ថ្មី​នេះ ព្រះតេជព្រះគុណ សឺ​ន ទី ដែលជា ព្រះសង្ឃ​រងគ្រោះ ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ព្រះអង្គ​មាន​ដីកា​យ៉ាង ដូច្នេះ​ថា ៖​

ចំណែក​យុវជន​ខ្មែរក្រោម​ឈ្មោះ តោ ហ្វា​ង​ចឿ​ង ។ លោក​គឺជា​សកម្មជន​តស៊ូ​មតិ​ខ្មែរក្រោម ប៉ុន្តែ កំពុង​មានរឿង​ក្តីក្តាំ​ជាមួយ​អាជ្ញាធរ​វៀតណាម ដោយសារតែ​លោក​មិន​ព្រម​បង់ប្រាក់​ពិន័យ​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ​វៀតណាម ក្រោយពី​លោក​រង​ការចោទប្រកាន់​ពីបទ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​សារលិខិត​របស់លោក ហូ ជី​មិញ ដែលជា​អតីត​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ផ្ញើជូន​ប្រជាជាតិ​ខ្មែរក្រោម​នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ ។ យុវជន តោ ហ្វា​ង​ចឿ​ង ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ ២០២០ លោក​បាន​ប្រឈម​បញ្ហា​ខ្លាំង​ជាមួយ​អាជ្ញាធរ​វៀតណាម ។ ទោះជា​យ៉ាងណា សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ ២០២១ នេះ យុវជន​រូបនេះ នៅតែ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ថា​នឹង​នៅតែ​បន្តធ្វើ​សកម្មភាព​ទាំងឡាយណា ដែល​មិន​ខុសច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរក្រោម ជាពិសេស​នៅតែ​បន្ត​ប្រើ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ដែលជា​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់រូប និង ដែល​មានចែង​នៅក្នុង​ច្បាប់​ជាតិ និង ច្បាប់​អន្តរជាតិ​នោះ ៖

ទាក់ទង​នឹង​រឿងរ៉ាវ​យុវជន​ខ្មែរក្រោម​នេះដែរ យុវជន​ខ្មែរក្រោម​ឈ្មោះ យឿ​ង ខាយ ដែល​តែង​ចេញមុខ​ទាមទារ​សិទ្ធិ​ការងារ​ជូន​កម្មករ​ខ្មែរក្រោម ហើយ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​កោះហៅ​ទៅ​សម្លុត និង គំរាមកំហែង​ដាក់គុក​មិនតិចជាង ១០ ដង ក្នុង​ឆ្នាំ ២០២០ នោះ លោក​ក៏មាន​ពាក្យពេចន៍​ថ្លែង ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះដែរ ដោយ​លោក​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរក្រោម ចូលរួម​ឲ្យ​បាន​ច្រើន​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​រប​ស់​ខ្លួន ដើម្បី​តស៊ូ​មតិ​ទាមទារ​យុត្តិធម៌​ដល់ក​ម្មករ​ខ្មែរក្រោម ដែល​រង​កា​រំលោភបំពាន និង រើសអើង​ពី​សំណាក់​ថៅកែ​រោងចក្រ​និង​ក្រុមហ៊ុន ។ យុវជន យឿ​ង ខាយ ថ្លែងថា ៖

​ចំណែក​កសិករ​ខ្មែរក្រោម ដែលជា​ជនរងគ្រោះ​ក្នុង​បញ្ហា​រំលោភបំពាន​ដីធ្លី លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ដែល​ត្រូវ​តុលាការ​វៀតណាម នៅ​ខេត្ត​ក្រមួនស​កាត់ទោស​ធ្ងន់ធ្ងរ​ជាងគេ​ក្នុងចំណោម​កសិករ​ខ្មែរក្រោម ៤ នាក់ ដោយ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំកន្លះ បាន​ថ្លែង​សារ​សម្រាប់​ឆ្នាំ​ថ្មី ២០២១ ដោយ​អំពាវនាវ​ឲ្យ​តុលាការ​វៀតណាម ទម្លាក់ចោល​ទាំងអស់​រាល់​បទ​ចោទ​មកលើ​រូបលោក ។ លោក​ទទូចថា ៖

​រីឯ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ខ្មែរក្រោម​ម្នាក់ទៀត គឺ​លោក គឹម សុខន ។ លោក​មាន​បញ្ហាដីធ្លី​ជាមួយ​ឈ្មួញ​មានអំណាច​ជា​ជនជាតិ​យួន នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​បិទទ្វារ​របង​ផ្ទះ​របស់លោក​មិនអាច​ឲ្យ​គ្រួសារ​លោក​ធ្វើដំណើរ​ចេញចូល ទៅកាន់​ផ្លូវ​សាធារណៈ​បាន ។ ក្នុង​ឆ្នាំ​ថ្មី ២០២១ នេះ លោក​ស្នើ​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហាដីធ្លី និង រក​យុត្តិធម៌​ជូន​គ្រួសារ​លោក ដែលជា​ជនរងគ្រោះ​ពី​សំណាក់​អ្នកមាន​លុយ និង​មានអំណាច​ជនជាតិ​យួន ឈ្មោះ កៅ អា​ញ់ ឡៀក (Cao Anh Liệt) យ៉ាង​ដូច្នេះ​ថា ៖

Leave A Reply

Your email address will not be published.