សារជូនពរឆ្នាំថ្មី ឆ្នាំសកល ២០១៨ របស់ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ក្នុងឧកាសឆ្នាំថ្មី ឆ្នាំសកល ២០១៨ នេះ តាងនាមប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមប្រគេន និង ជូនពរដល់ក្រុមការងារទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យរាល់ភារកិច្ចសម្រាប់ឆ្នាំថ្មី ជាពិសេសខ្ញុំព្រះករុណា អាត្មាភាព សូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមការងារស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលា ជួយផ្សព្វផ្សាយព័ត៌មាន និងផលិតព័ត៌មានទាន់ហេតុការណ៍ ស្តីពីរដ្ឋាភិបាលយួនរំលោភសិទ្ធិខ្មែរក្រោម និងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ គឺជាស្នាដៃដ៏អស្ចារ្យ ដូច្នេះក្នុងឱកាសឆ្នាំថ្មីនេះ សូមឱ្យក្រុមការងារយើង បន្តបេសកកម្មដ៏អស្ចារ្យ របស់យើង ឱ្យរឹតតែខ្លាំងក្លារឹងមាំ ឆ្ពោះទៅមុខទៀត ដើម្បីសម្រេចនូវទិសដៅយើងទាំងអស់គ្នា គឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង តាមផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ឆ្នាំថ្មីនេះ សូមឱ្យក្រុមការងារទាំងអស់ និងបងប្អូនជនរួមជាតិនៅជុំវិញពិភពលោក ជួបតែពុទ្ធពរទាំងឡាយ ៤ ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
សួស្តី ឆ្នាំថ្មី ឆ្នាំសកល ២០១៨
សហរដ្ឋអាមេរិក ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧
ពីខ្ញុំព្រះករុណា អាត្មាភាព
ភិក្ខុ សឺង យ៉ឹង រតនា
ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម