ខ្មែរក្រោម នៅ​ទីក្រុង​សាន់​ហូ​ស្សេ គ្រោង​នឹង​រៀបចំ​ទទួល​មហាសន្និបាត សកល​លើក​ទី ១០ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

99

កាលពី​ថ្ងៃអាទិត្យ ទី ២៣ ខែមេសា ចុង​សប្តាហ៍​កន្លងទៅនេះ ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ពុទ្ធឃោសាចារ្យ និង​វត្ត ខេមររ​ង្សី នៅ​ទីក្រុង​សាន់​ហូ​ស្សេ នៃ​រដ្ឋកា​លី​ហ្វ​រ​ញ៉ា ភាគ​ខាងជើង​សហរដ្ឋអាមេរិក បាន បើក​កិច្ចប្រជុំ លើកដំបូង ស្តីអំពី ការបង្កើត​គណៈកម្មកា​រ​រៀបចំ​មហាសន្និបាត​សកល​លើក​ទី ១០ ក្រោម​អធិបតីភាព ព្រះ​តេជ ព្រះ​គុណ ត្រឹង គុយ ព្រះចៅអធិការ វត្ត​ពុទ្ធឃោសាចារ្យ និង​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ព្រះចៅអធិការ វត្ត​ខេមររ​ង្សី​។ កិច្ច​ប្រជុំបាន ឯកភាពគ្នា​ផ្តោតលើ​របៀបវារៈ​ចំនួន ៣ គឺ​៖

KKF san jose
គណៈកម្មការរៀបចំមហាសន្និបាត លើកទី ១០ នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៦ ។
  • ​ទី​១ បង្កើតជា​រចនាសម្ព័ន្ធ​គណៈកម្មការ​មួយ ប្រចាំ​នៅ​ទីក្រុង​សាន់​ហូ​ស្សេ​ ។
  • ​ទី​២ រៀបចំ​កម្មវិធី​មហាសន្និបាត​សកល​លើក​ទី ១០ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​សាន់​ហូ​ស្សេ​ ។
  • ​ទី​៣ ស្តាប់​របាយការណ៍​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ។​

​បន្ទាប់ពី​បាន​ជជែក​ប្តូរ​យោ​យល់ និង​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​ប្រធានបទ ដែល​បានកំណត់ ក្នុង​របៀបវារៈ​នោះ អង្គប្រជុំ​បានសម្រេច​ប​ង្កើ​ត រចនាសម្ព័ន្ធ​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​រៀបចំម​ហាស ន្និបាត សកល​លើក​ទី ១០ របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ២៧, ២៨, ២៩ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខនេះ នៅ​ទីក្រុង សាន់​ហូ​ស្សេ ប្រកបដោយ​ភាពជោគជ័យ និង សម្រាប់​ផលប្រយោជន៍​ខ្មែរ​កម្ពុជា ក្រោម​ទាំងអស់​មូល​។ គណៈ កម្ម​ការរៀបចំ​មហាសន្និបាត បាន​បែងចែក​ផ្នែក​ទទួលបន្ទុក​នីមួយៗ​រួមមាន​៖ លោក លី ឃោ​ន ប្រធាន​សាខា សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​សាន់​ហូ​ស្សេ ជា​ប្រធាន​គណៈកម្មការ​, លោក លឹម ស៊ី​វេត ជា​អនុប្រធាន​ទី​១ ទទួល បន្ទុក​ហេ​រញ្ញឹក​, ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា​, លោក ថាច់ វឿ​ង​, លោក ថាច់ ចួន ជា​អនុប្រធាន​ទី​២ ទទួល បន្ទុក រៀបចំ​កម្មវិធី​ប្រជុំ​, លោក ថាច់ តង អនុប្រធាន​ទី​៣ ទទួល​បន្ទុល​រៀបចំ​សាលប្រជុំ​, ព្រះតេជព្រះគុណ ត្រឹង គុយ និង​លោក ថាច់ វិ​ន អនុប្រធាន​ទី​៤ ទទួលបន្ទុក ដឹកជញ្ជូន​, អ្នកស្រី យឿ​ង ថឹ​ង និង​អ្នកស្រី ឡឹម ហេន អនុប្រធាន​ទី​៥ ទទួលបន្ទុក​ម្ហូបអាហារ​, លោក ឡឹម ឃេ​ន អនុប្រធាន​ទី ៦ ទទួលបន្ទុក​កន្លែង​ស្នាក់នៅ និង លោក ថាច់ សាង​, លោក ថាច់ តង លោក វិញ តា​យ អនុប្រធាន​ទី ៧ ទទួលបន្ទុក​សន្តិសុខ ។​

​អង្គ​ប្រជុំបាន​បង្កើត​គ​ណៈ​កម្ម​ការទទួល​បន្ទុក​ផ្នែក​នីមួយៗ និង​បាន​ស្តាប់​របាយការណ៍​សំខាន់ៗ របស់ លោក ចៅ សេរី អនុប្រធាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួចមក សមាជិក សមាជិកា នៃ​អង្គ​ប្រជុំបាន​រួបរួម សាមគ្គី គ្នា ប្តេជ្ញា​ចិត្តការ ពារ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយស្មោះ​ស្ម័គ្រ និង​ធ្វើ​សកម្មភាព​ស្វែងរក​ថវិកា ដើម្បី​ឧបត្ថម្ភ ដល់​មហាសន្និបាត សកល លើក​ទី ១០ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល គ្រោង​នឹង រៀបចំ​នៅ ទីក្រុង​សាន់​ហូ​ស្សេ នា​ចុង ខែឧសភា​នេះ ៕​

Comments are closed.