ការ​យកចិត្តទុកដាក់​របស់​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​ចំពោះ​កម្មករ​ខ្មែរក្រោម​ ​ដែល​ចាកចេញ​ពី​តំបន់​ឧស្សាហកម្ម​របស់​វៀតណាម​

0 358

ដោយ ស៊ឺន ចែងចើន

នៅមុន​ពេល​ កំលុង​ពេល​ ​និង​ក្រោយ​ការ​ប្រារព្ធ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ​ឬ​បុណ្យ​សែនដូនតា​ ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​នៅ​តាម​ទី​វត្តអារាម​នានា​ ​បាន​ចូលរួម​ឧបត្ថម្ភ​ទំនុកបំរុង​ ​ផ្តល់​ជំនួយ​ ​ជា​ស្បៀងអាហារ​ ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​កម្មករ​ ​ទើប​តែ​វិលត្រឡប់​ទៅ​ដល់ស្រុកកំណើតរបស់ពួកគេ​​​​​វិញ​ ​។​ ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ ​មាន​គ្រឿងឧបភោគ​ ​និង​បរិភោគ​ ​ធ្វើឡើង​ ​ក្រោយ​កម្មករ​ខ្មែរក្រោម​រាប់​ម៉ឺន​នាក់​នាំគ្នា​សម្រុក​ចាកចេញ​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​ៗ​ ​របស់​វៀតណាម​ ​ហើយ​កំពុង​ជាប់ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​ ​១​៤​ ​ថ្ងៃ​ ​នៅ​តាម​មណ្ឌល​ច​តា្តឡី​ស័ក​មួយ​ចំនួន​ ​ក្រោម​ការរៀបចំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​ ​និង​ខ្លះទៀត​ ​ស្នាក់​នៅ​តាម​ទី​វត្តអារាម​នានា​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​

ការ​យកចិត្តទុកដាក់​របស់​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​ចំពោះ​កម្មករ​ខ្មែរក្រោម​ ​ដែល​ចាកចេញ​ពី​តំបន់​ឧស្សាហកម្ម​របស់​វៀតណាម​ ។ រូបៈ Sarone Rumduol
ការ​យកចិត្តទុកដាក់​របស់​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​ចំពោះ​កម្មករ​ខ្មែរក្រោម​ ​ដែល​ចាកចេញ​ពី​តំបន់​ឧស្សាហកម្ម​របស់​វៀតណាម​ ។ រូបៈ Sarone Rumduol

អម្បាញ់មិញ​នេះ​ ​ជា​បន្ទូល​របស់​ព្រះសង្ឃ​ ​និង​ប្រសាសន៍​របស់​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ​ចំណុះជើងវត្ត​សិរី​តា​ម៉ឺន​ ​ស្ថិតនៅ​ក្នុង​និគម​បាយឆៅ​ ​ខេត្ដ​ឃ្លាំង​ ​ដែនដី​កម្ពុជាក្រោម​ ​លើកឡើង​ពី​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​ ​និង​កំពុង​ជួប​បញ្ហា​ជំងឺ​ផ្សេងៗ​ មួយ​ចំនួន​ទៀត​របស់​កម្មករ​ខ្មែរក្រោម​ ​នៅ​កំលុងពេល​នៃ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​ ​១​៤​ ​ថ្ងៃ​ ​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ ​ខ្លួន​ ​ដើម្បី​តាមដាន​សុខភាព​ ​និង​ពិនិត្យ​រក​ជំងឺ​កូ​វី​ដ​-​១​៩​ ​បន្ទាប់ពី​ពួកគេ​បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​វិញ​ ​។

កម្មករ​ដែល​ភាគច្រើន​ជា​ខ្មែ​ក្រោម​ ​ទៅ​ធ្វើការងារ​តាម​រោងចក្រ​ក្នុង​តំបន់​ឧស្សាហកម្ម​ធំ​ៗ​ ​បំផុត​របស់​វៀតណាម​ ​ដូចជា​ ​ទីក្រុង​ព្រៃនគរ​ ​ខេត្ត​ទួល​តា​មោក​ (Bìn​h​ ​D​ươn​g​) ​ខេត្ត​ដូន​ណៃ (Đồn​g​ N​a​i​) ​បាន​នាំគ្នា​ត្រឡប់ទៅ​ដល់​ស្រុកកំណើត ដែល​ស្ថិតក្នុង​តំបន់ភូមិសាស្ត្រ​នានា​របស់ពួក​គេ​​វិញ​ហើយ​ ​។​ ​ការ​ចាកចេញ​ជាបន្តបន្ទាប់​របស់​កម្មករ​ ​គឺ​បន្ទាប់ពី​វៀតណាម​ ​ដក​វិធានការ​រឹតត្បិត​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​បន្ធូរបន្ថយ​បម្រាម​ហាមឃាត់​ការធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ​ដែល​ជា​ការ​សម្រេច​មួយ​ ​ត្រូវ​បាន​មើលឃើញ​ថា​ ​ដើម្បីឲ្យ​សេដ្ឋកិច្ច​ដើរ​ឡើងវិញ​ ។​

​កម្មករ​ខ្មែរក្រោម​ម្នាក់​ឈ្មោះ​ ​ថា​ច់ ​សី​លា​ ​ឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ដឹង​ថា​ ​លោក​បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​ ​នៅ​ឯ​ខេត្ត​ឃ្លាំង​ ​កាលពី​ពីរ​ស​ប្តាហ៍​មុន​ ​។​ ​លោក​ថា​ ​លោក​ ​និង​កម្មករ​ខ្មែរក្រោម​ ​រាប់ពាន់​នាក់​ផ្សេងទៀត​ ​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ក្នុង​មូលដ្ឋាន​មួយ​ ​នៅក្បែរ​វត្ត​ចន្ទ​សោភ័ណ​ ​ហៅ​វត្ត​ព្រែក​អ​ណ្តើ​ក​ ​ស្ថិត​ក្នុងស្រុក​បាយឆៅ​ ​ខេត្ត​ឃ្លាំង​ ​។​

​លោក​ ​ថា​ច់ ​សី​លា​ ​បញ្ជាក់​បន្ថែម​ថា​ ​កំលុងពេល​អាជ្ញាធរ​ដាក់​កម្មករ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​ ​១​៤​ ​ថ្ងៃ​នោះ​ ​ព្រះគ្រូចៅអធិការ​វត្ត​ព្រែក​អ​ណ្តើ​ក​ ​បានដឹកនាំ​គណៈកម្មការ​វត្ត​ ​និង​អ្នកភូមិ​ ​មក​ចុះ​សួរសុខទុក្ខ​ ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ ​និង​ជួយឧបត្ថម្ភ​ស្បៀង​ ​ដូច​ ​ជា​អង្ករ​ ​និង​មី​ខ្លះ​ ​ព្រមទាំង​ស​ម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ ​ជាច្រើន​ទៀត​ ​។​

ប្រទេស​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​ ​១​ ​ខែ​តុលា​ ​បាន​សម្រេច​បន្ធូរបន្ថយ​វិធានការ​រឹត​បណ្តឹង​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ​សហគ្រាស​ ​អាជីវកម្ម​ ​ផ្សារ​ទំនើប​ ​រមណីយដ្ឋាន​ទេសចរណ៍​ ​ក្នុង​គោលដៅ​ស្តារសេដ្ឋកិច្ចឲ្យមាន​ប្រក្រតី​ភាព​មួយ​ចំនួន​ឡើងវិញ​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ចំណាត់​ការ​នេះ​ ​ធ្វើឡើង​ខណៈ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​មិនទាន់​ថមថយ​ ​ឬ​ធ្លាក់ចុះ​ច្រើន​ ​នោះ​នៅឡើយ​ទេ​ ​។​ ​ប្រការ​នេះ​ ​ធ្វើឲ្យ​កម្មករ​មិន​ទុកចិត្ត​លើ​ប្រសិទ្ធ​ភាព​ក្នុង​ការ​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​ប្រទេស​ ​ដែល​ស្ថិត​ក្រោម​ការ​​​ដឹកនាំ​នៃ​របប​កុម្មុយនិស្ត​វៀតណាម​មួយ​នេះ​ ​។​ កម្មករទាំងនោះ ​លើក​ឡើង​ស្រដៀងៗ គ្នាថា ​ដោយសារតែ​កន្លងមក​ពួកគេ​សង្កេតឃើញ​រដ្ឋាភិបាល​វៀតណាម​ ធ្វេសប្រហែស​ក្នុង​ការ​ទប់​ស្កាត់​ជំងឺឆ្លង​កាច​សាហាវ​នេះ​ ​និង​ភាព​ឆក​ល្វែង​នៃ​ការ​អនុវត្ត​វិធានការ​បង្ការ​ ​នៅ​តាម​បណ្ដា​រោង​ក្រ​សហគ្រាស​ ​ដែល​ពួកគេ​កំពុង​បំ​ពេញការ​ងារ​ ​។​ ដូច្នេះហើយ ​ជាហេតុ​ធ្វើឲ្យ​​​កម្មករ​រាប់​ម៉ឺន​នាក់​ ​បង្ខំចិត្ត​ចាកចេញ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​សួន​ឧស្សាហកម្ម​ ​ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​នៅ​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​ ​ដើម្បី​ត្រឡប់មក​ស្រុកកំណើត​ទ្រាំ​ស៊ី​អត់​ស៊ី​ឃ្លាន​វិញ​ ​។​

ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ​ដល់​កម្មករ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នេះ​ដែរ​ ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រែក​គយ​ចាស់​ (​វត្ត​ទ​ក្ខិ​ណា​វ័​ន​ពោធិព្រឹក្ស​) ​ស្ថិត​ក្នុងស្រុក​អណ្តូងទឹក​ ​នៃ ​ខេត្ត​ឃ្លាំង​ ក៏​បាន​នាំគ្នា​វេច​នំ​អន្សមជ្រូក​ចំនួន​ ​៥​០​០​ ​នំ​ ​ដើម្បី​ចែក​ជូន​ទៅដល់​បងប្អូន​កម្មករ​ ​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តាឡី​ស័ក​ ​។​

ព្រះតេជព្រះគុណ​ ឡឹ​ម​ ​មិញ​យឿ​ង​ ​ជា​ព្រះគ្រូចៅអធិការ​វត្ត​ ​ព្រែក​គយ​ចាស់​ ​មាន​បន្ទូល​បញ្ជាក់​ពី​គោលបំណង​សំខាន់​នៃ​ការ​ធ្វើ​នំ​អន្សមជ្រូក​ ​សម្រាប់​ចែក​ជូន​ដល់​កម្មករ​ ​យ៉ាង​ដូច្នេះ​ថា ​៖​

ដោយ​ក្តី​ស្រឡាញ់​រាប់អាន​ ​ចង់​ជួយគ្នាទៅវិញទៅមក​ ​និង​ដោយមាន​ទឹកចិត្ត​ក្នុងនាម​ជា​ ​«​ខ្មែរ​តែមួយ​»​ ​នៅ​ពេល​ឮដំណឹង​ ​ពី​ការ​ធ្វើ​នំ​ផ្ញើ​ជូន​បងប្អូន​កម្មករ​ ​ដែល​មិនបាន​ចូលរួម​ពិធីបុណ្យ​សែនដូនតា​ ​ឬ​បុណ្យភ្ជុំបិណ្ឌ​ជាមួយ​ក្រុម​គ្រួសារ​ ​ដោយសារតែ​ត្រូវ​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ទើប​មា​មីង​ជា​ពុទ្ធបរិស័ទ​ ​ឋិតនៅ​ចំណុះជើងវត្ត​ ​បាន​មក​ជួយ​វេច​នំ យ៉ាង​ច្រើន​កុះករ​ ​។​

​លោកយាយ​ ​គឹម​ ​ធី​ឡាង​ ​សម្ដែង​នូវ​ក្តី​រំភើប​រីករាយ​ ​ចំពោះ​ការចូលរួម​ជា​ចំណែក​ ​ដើម្បី​ជួយ​បំពេញ​ ​អំពី​កិច្ចការ​ជាកុសល​នេះ​ ​៖

​ងាក​មក​មើល​ខេត្ត​ព្រះត្រពាំង​ ​ឯណេះ​វិញ​ ​ក៏​មិន​ខុស​ពី​ខេត្ត​ឃ្លាំង​ដែរ​ ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​នៅ​តាម​ស្រុក​និគម​ ​បាន​បង្ហាញ​ពី​ទឹកព្រះទ័យ​យកចិត្តទុកដាក់​ ​និង​បំ​ពេញការ​ងារ​មនុស្សធម៌​ ​ដោយធ្វើ​ការ​បវារណា​ពុទ្ធបរិស័ទ​ ​នៅ​តាម​ចំណុះជើងវត្ត​នីមួយៗ​ ​ឲ្យ​ជួយ​ផ្ដល់​ជំនួយ​ ​ជា​ម្ហូបអាហារ​ ​និង​នំនែក​ ​ក្រោយពេល​ចប់​កម្មវិធី​បុណ្យ​សែនដូនតា​ ​ដើម្បី​ដោះស្រាយបញ្ហា​ជីវភាព​បន្ទាន់​របស់​កម្មករ​ ​។​

​ព្រះតេជព្រះគុណ​ ​ថា​ច់ ​លឹម​ ​ស៊ី​ ​ហៅ​ ​ថា​ច់មុ័​ន​ ​ព្រះ​ចៅអធិការ​វត្ត​សាសន​សាមគ្គី​រង្សី​ (​អូរ​ត្រាវ​) ​ស្ថិតនៅ​ស្រុក​កញ្ចោង​ ​ខេត្ត​ព្រះត្រពាំង​ ​បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ ​បង្ហាញ​ពី​សកម្មភាព​ ព្រះអង្គ​និមន្ត​ទៅ​ប្រមូល​យក​ម្ហូបអាហារ​ ​នំ​អន្សមចេក​ ​អន្សមជ្រូក​ ​នំគម​ ​នំបត់​ ​និង​នំ​ផ្សេងៗ​ ​ជាច្រើន​ទៀត​ ​តាម​វត្តអារាម​នានា​ ​ស្ថិតនៅ​ក្នុង​និគម​របស់​ព្រះអង្គ​ ​៖

ទន្ទឹម​នឹង​នេះ​ ​គេ​សក៏ង្កេ​ត​ឃើញ​ថា​ ​សកម្មភាព​ដូចគ្នា​នេះ​ដែរ​ ​កើតមានឡើង​នៅ​ស្ទើរតែ​គ្រប់​ស្រុក​ ​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​ដូចជា​ ​ស្រុក​កំពង់​ស្ពាន​ ​ស្រុក​កញ្ចោង​ ​ស្រុក​ថ្កូវ​ ​ស្រុក​កំពង់ធំ​ ​ស្រុក​មាត់សមុទ្រ​ ​និង​ស្រុក​ផ្នោ​ដាច់​ ​ជាដើម​ ​។

នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​កម្មករ​នាំគ្នា​សម្រុក​ចាកចេញ​យ៉ាង​គំហុក​ ​ទាំង​ក្រុម​ៗ​ ​ជាបន្តបន្ទាប់​ ​ពី​កន្លែង​ការងារ​ ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ ​ដែល​ជា​កម្មសិទ្ធិ​របស់​ជនបរទេស​ ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ (​កម្ពុជាក្រោម​) ​។

ចំពោះ​តួលេខ​ចំនួន​កម្មករ​ ​ចំណាកស្រុក​បាន​ត្រឡប់មក​ដល់​ស្រុកកំណើត​វិញ​នោះ​ ​នៅ​មិនទាន់​អាច​កំណត់​តួលេខ​ជាក់លាក់​ ​ថា​ ​មានកម្ម​ករ​ចម្រុះ​ជាតិសាសន៍​ ​និង​កម្មករ​ខ្មែរក្រោម​ ​ប៉ុន្មាន​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ ​បើ​យោង​តាម​ទិន្នន័យ​ក្រៅផ្លូវការ​ ​ដែល​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​កម្មករ​វិលត្រឡប់​មក​ស្រុក​នោះ​ ​បង្ហាញ​ថា​ ​តួលេខ​ជា​បណ្តោះអាសន្ន​មាន​ជាអាទិ៍​ ​ទី​ ​១​. ​ទីក្រុង​ព្រែក​ឬស្សី​ ​ចំនួន​ ​៦​០​០​ ​នាក់​ ​ទី​ ​២​. ​ខេត្ត​មាត់ជ្រូក​ ​ចំនួន​ ​២​០​.​០​០​០​ ​នាក់​ ​ទី​ ​៣​. ​ខេត្ត​ក្រមួនស​ ​ចំនួន​ ​៥​.​៤​០​០​ ​នាក់​ ​ទី​ ​៤​. ​ខេត្ត​ទឹកខ្មៅ​ ​ចំនួន​ ​៤​.​៣​០​០​ ​នាក់​ ​ទី​ ​៥​. ​ខេត្ត​ព​លលា​វ​ ​ចំនួន​ ​៧​០​០​០​ ​នាក់​ ​ទី​ ​៦​. ​ខេត្ត​ឃ្លាំង​ ​ចំនួន​ ​៣​០​.​០​០​០​ ​នាក់​ ​ទី​ ​៧​. ​ខេត្ត​លង់​ហោរ​ ​ចំនួន​ ​២​.​០​០​០​ ​នាក់​ ​ទី​ ​៨​. ​ខេត្ត​មេស​ (​T​i​ền ​G​i​an​g​) ​ចំនួន​ ​២​.​០​០​០​ ​នាក់​ ​ទី​ ​៩​. ​ខេត្ត​ផ្សារ​ដែក​ ​ចំនួន​ ​៨​.​០​០​០​ ​នាក់​ ​ទី​ ​១​០​. ​ខេត្ត​ព្រះត្រពាំង​ = ​៤​.​២​០​០​ ​នាក់​ ​ទី​ ​១​១​. ​ខេត្ត​កំពង់​ឬស្សី​ = ​២​.​៣​០​០​ ​នាក់​ ​ទី​ ​១​២​. ​ខេត្ត​ភ្លឺស្រែ​មួយ​រយ​ ((​H​ậu ​G​i​an​g​ => ​អតីត​ខេត្ត​ចឿ​ង​ទៀង​) ​ចំនួន​ ​៣​.​៧​០​០​ ​នាក់​ ​និង​នៅ​មាន​ខេត្ត​មួយ​ចំនួន​ទៀត​ ​មិនទាន់​ទទួល​បាន​ទិន្នន័យ​ ​។

គួរ​ជម្រាប​ជូន​ថា​ ​ដោយសារតែ​កត្តា​ជីវភាព​ ​ជា​មូលហេតុ​ចម្បង​ ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​ឡើង​ទៅ​រក​ការងារ​ ​នៅ​តាម​ទីក្រុងធំៗ​ ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​ ​។

គិតត្រឹមយប់ថ្ងៃទី ៩ ខែតុលា វៀតណាម បានកត់ត្រាករណីឆ្លងសរុបទូទាំងប្រទេស ចំនួន ៨៣៦,១៣៤ នាក់ ​និងស្លាប់ ២០,៤៤២ នាក់ ខណៈអត្រាប្រជាជនវៀតណាម មិនដល់ ១០% ទេ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ៕

Leave A Reply

Your email address will not be published.