ព្រះសង្ឃ និងពលរដ្ឋ ហែក្បួនដាក់ញត្តិជូនក្រសួងធម្មការ និងសាសនា
បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងនិស្សិត រួមទាំងប្រជាពលរដ្ឋប្រហែលជាង ១០០ នាក់ នៅរសៀលថ្ងៃទី ២៨ ខែឧសភា នេះ បានហែរក្បួនទៅកាន់ក្រសួងធម្មការ និងសាសនា ដើម្បីប្រឆាំង នឹងការវាយកម្ទេចខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ។
បន្ទាប់ពីដាក់ញត្តិជូនក្រសួងធម្មការ និងសាសនារួចមក ព្រះសង្ឃ និងពលរដ្ឋ បាននាំគ្នាហែរក្បួនឆ្ពោះទៅកាន់អគារពុទ្ធសាសនបណ្ឌិត្យ ក្នុងបំណងពិនិត្យមើលទីតាំងរុះរើរបង និងខ្លោងទ្វារនៃពុទ្ធសាសនបណ្ឌិត្យ។ ប៉ុន្តែ ត្រូវបានសមត្ថកិច្ចរាប់រយនាក់រារាំង នៅម្តុំសាលមហោស្រពចតុមុខ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរទៅឡើយ។
ការរារាំងបិទផ្លូវនេះ បានធ្វើឲ្យផ្ទុះពាក្យសម្តីគ្នាដាក់គ្នាទៅវិញទៅមក ប៉ុន្តែ គ្មានអំពើហិង្សាណាមួយក់តឡើងនោះទេ៕ ខាងក្រោមនេះ ជារូបភាពខ្លះៗ (រូបថតៈ ស៊ឺន ចែងចើន)។