ព្រះសង្ឃ និងក្រុមបាតុកធ្វើសមាធិ ៥ នាទី នៅមុខស្ថានទូតយួន
ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលជាក្រុមបាតុករ នៅរសៀលថ្ងៃទី ១៣ សីហានេះ បានធ្វើសមាធិ និងសូត្រធម៌ជយន្តោ ដើម្បីបន្ទន់ចិត្តដល់ស្ថានទូតវៀតណាម ឲ្យចេញមកទទួលញត្តិ។
យ៉ាងណាក៏ដោយ ការតវ៉ារយៈពេល ៣ ថ្ងៃមកនេះ ក្រៅពីដាក់ញត្តិតាមស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីឲ្យដឹងឮរឿងទឹកដីកម្ពុជាក្រោម។ មកទល់ នឹងពេលនេះ ស្ថានទូតវៀតណាម នៅមិនព្រមចេញទទួលញត្តិរបស់ក្រុមអ្នកតវ៉ានៅឡើយទេ។
បើតាមលោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម ឲ្យដឹងថា ខាងក្រុមរបស់លោកទុករយៈពេល ១ ឬ ២ សប្តាហ៍ទៀត បើក្រសួងការបរទេសកម្ពុជា ពុំមានការកោះហៅមន្ត្រីទូតវៀតណាមមកដោះស្រាយរឿងបំភ្លៃប្រវត្តិសាស្ត្រកម្ពុជាក្រោមនោះទេ លោក នឹងដឹកនាំធ្វើបាតុកម្មជាទ្រង់ទ្រាយធំបន្តទៀត៕ រូបថតៈ ស៊ឺន ចែងចើន
Comments are closed.