ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ទាមទារ​ឲ្យ រដ្ឋមន្ត្រី​ធម្មការ និង សាសនា​ចុះ​ចេញពី​តំណែង​

0 155

​ព្រះសង្ឃ​ប្រមាណ​ជា ៣០០ អង្គ ដឹកនាំ​ប្រជាពលរដ្ឋ​ជាង ១០០០ នាក់ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ តវ៉ា​នៅខាងមុខ​ក្រសួង​ធម្មការ និង​សាសនា ទាមទារ​ឲ្យ​ដក​រដ្ឋមន្ត្រី​ស្ថាប័ន​មួយ​នេះ និង​ជំរុញ​ឲ្យ​ស្ថាប័ន​ផ្សេងៗ​ស្វែងរក​ព្រះ​សារីរិកធាតុ ។​

ព្រះសង្ឃ និងពលរដ្ឋនៅមុខក្រសួងធម្មការ និងសាសនា ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៣ ទាមទារឲ្យ លោក ម៉ិន ឃិន ចុះចេញពីតំណែង ។
ព្រះសង្ឃ និងពលរដ្ឋនៅមុខក្រសួងធម្មការ និងសាសនា ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៣ ទាមទារឲ្យ លោក ម៉ិន ឃិន ចុះចេញពីតំណែង ។

ព្រះសង្ឃ​មាន​សង្ឃដីកា​នៅ​កន្លែង​តវ៉ា​ខាងមុខ​ក្រសួង​ថា រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន មិនមាន សមត្ថភាព គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ស្ថាប័នរដ្ឋ​មួយ​នេះ បណ្តាល​ឲ្យ​មានការ​មើលងាយ​ប្រមាថ​ព្រះសង្ឃ​ជា​បន្តបន្ទាប់ ។ ព្រះ សង្ឃ ក៏បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ស្ថាប័ន​ទាក់ទង ជួយ​ស្វែងរក​ព្រះ​សារីរិកធាតុ ដែល​ត្រូវបាន បាត់បង់ កាលពី​កន្លងទៅ ។​

​បន្ទាប់ពី​ការតវ៉ា​ជិត ១ ម៉ោង លោក ផ្លោក ផន បាន​ចេញមក​ទទួល​ញ​ត្តិ​ដោយ​ចុះហត្ថលេខា និង​ឈ្មោះថា​បានទទួល ។ លោក បានទទួល​ញត្តិ និង​ប្រាប់​ទៅ​អ្នក​តវ៉ា​ថា នឹង​ដោះស្រាយ​តាម​ញត្តិ​ដែល​បាន​សរ សេរ ។​

​ញត្តិ​ចុះ​កាលបរិច្ឆេត​នៅ​ថ្ងៃទី ២៩ ខែធ្នូ ឲ្យ​ដឹងថា តំណាង​ព្រះសង្ឃ​ចំនួន ១០ ខេត្ត ប្រកាស​មិន​ទទួលស្គាល់​រដ្ឋមន្ត្រីក្រសួង លោក មិន ឃិន និង​ស្នើសុំ​ឲ្យ​លោក​លាលែង​ពី​តំណែង​ជា​ផ្លូវការ ដោយ​ឥត​លក្ខខណ្ឌ និង​បាន​ឆាប់​ក្នុង​រយៈពេល​ត្រឹមតែ ១៤ ថ្ងៃ ។ ការសុំ​ឲ្យ​លាលែង​ពី​តំណែង​នេះ ក្រោម​ហេតុផល​ថា លោក មិន ឃិន អសមត្ថភាព​ក្នុង ការដឹកនាំ​ស្ថាប័ន​ព្រះ ពុទ្ធ​សា​សា​នា និង​វិស័យ​ពុទ្ធ​ក​សិក្សា ត្រូវបាន​បាត់បង់​គុណភាព ហើយ​បង្ក​ឲ្យ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​ដូចជា បង្ខំ​ឲ្យ​វត្ត​បង់ប្រាក់​ចូល​ក្រសួង​ប្រចាំខែ ១០.០០០០ រៀល អំពើពុករលួយ​ក្នុងការ​ប្រឡង​គ្រូ​ក្នុង​វិស័យ​ពុទ្ធិកសិក្សា​គ្រប់​ជំនាន់ និង​ការចុះហត្ថលេខា​លក់​ដី​វត្ត​ពោធិ៍​ព្រឹក ហៅ​វត្ត​ខ្ទរ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​ញត្តិ​បន្តថា ថ្មីៗ​នេះ លោក មិន ឃិន មិនបាន​យកចិត្តទុកដាក់​ចំពោះ​ការបាត់បង់​ព្រះ​បរម​សារីរិកធាតុ ហើយ​មិនមាន វិធានការ ច្បាស់ការ​ណាមួយ​ដាក់​ទៅ​រាជរដ្ឋាភិបាល ឲ្យ​ចាត់វិធានការ​ចាប់ចោរ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ។​

​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​សារីរិកធាតុ​ព្រះពុទ្ធ និង​វត្ថុ​មានតម្លៃ​ផ្សេងទៀត ក្នុង​ព្រះ​សក្យមុនីចេតិយ នៅលើ​ភ្នំ​ឧ​ត្តុ​ង្គ បាន​បាត់ កាល ពី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី 0៩ ខែធ្នូ ឈានចូល​ថ្ងៃទី ១០ ៕​

Leave A Reply

Your email address will not be published.