ព្រះសង្ឃ និងពលរដ្ឋទីបេត៍ដុតព្រះកាយ សម្លាប់ខ្លួនកើនដល់ ១២០ រូប

0 101

ដោយ សឺ​ង វិចិត្រ l VOKK

​កាសែត​ក្នុងស្រុក​របស់​ចិន​បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣ មាន​ព្រះសង្ឃ​ទី​បេ​ត៍ មួយ​ព្រះអង្គ​ទៀត បាន​ដុត សម្លាប់​ព្រះកាយ​នៅ​ខេត្ត កាន​ស៊ូ (Gansu) ។ ឯ​តាម​ប្រភពព័ត៌មាន​ពី​ជនជាតិ​ទី​បេ​ត៍​វិញ ករណី​ដុត​សម្លាប់​ព្រះកាយ​នេះ បាន​ប្រព្រឹត្តឡើង ដើម្បី​ប្រឆាំងនឹង​គោលនយោបាយ​របស់​ក្រុង ប៉េកាំង ។​

សាកសពព្រះសង្ឃព្រះនាម Tsuiltrim Gyatso លើទីលានក្រោយពេលដុតព្រះកាយ ។
សាកសពព្រះសង្ឃព្រះនាម Tsuiltrim Gyatso លើទីលានក្រោយពេលដុតព្រះកាយ ។

​ភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​អង្គ​នេះ មាន​ព្រះ​ជន្មាយុ ៤៣ ព្រះវស្សា ជា​ជនជាតិ​ទី​បេ​ត៍ ។​

តាម​គេហទំព័រ http://phayul.com/​ជា​គេហទំព័រ​របស់​ជនជាតិ​ទី​បេ​ត៍ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ឥណ្ឌា ព្រះសង្ឃ អង្គ​នេះ​មាន​ព្រះនាម​ថា Tsuiltrim Gyatso បាន​សុគត​ក្រោយពេល​បាន​ដុត​សម្លាប់​ព្រះកាយ​ដើម្បី «​ប្រឆាំងនឹង អាជ្ញាធរ​ចិន​» ។ អាជ្ញាធរខេត្ត កាន​ស៊ូ មិនបាន​ចេញ​មតិ​អ្វី​ស្ដីអំពី​ករណី​ទេ ។​

​ពី​ដើមឆ្នាំ ២០០៩ ដល់ បច្ចុប្បន្ននេះ មាន​ព្រះសង្ឃ និង​ប្រជាជន​ជនជាតិ​ទី​បេ​ត៍​ជាង ១២០ អង្គ និង​រូប បាន​ដុត​សម្លាប់ខ្លួន ដើម្បី​ប្រឆាំងនឹង​ការត្រួតត្រា​ពី​ក្រុង​ប៉េកាំង ។ ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្ត​ឡើងជា​ញឹកញយ​កាលពី​ខែ វិច្ឆិកា ស្របពេល នឹង សន្និបាត​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ហើយក៏​តិច​មាន​ក្នុង​រយៈពេល​ថ្មីៗ​នេះ ។​

​តាម​វិទ្យុ​អាស៊ីសេរី និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទី​បេ​ត៍ មាន​បុរស​ទី​បេ​ត៍​មួយរូប បាន​ដុត​សម្លាប់ខ្លួន​កាល់ពី​ដើមខែ នេះ ។ កាលពី​ខែវិច្ឆិកា ព្រះសង្ឃ​មួយ​ព្រះអង្គ​នៅ​ខេត្ត Qinghai រីឯ​កាលពី​ខែ មេសា ឆ្នាំនេះ ដែរ​ក៏មាន​ព្រះសង្ឃ ២​ព្រះអង្គ បាន ដុត​សម្លាប់​ព្រះកាយ និង​សុគត​នៅ​ស្រុក Aba ខេត្ត Sichuan ។​

រូបភាពរបស់ព្រះសង្ឃអង្គដែលបានដុតសម្លាប់ព្រះកាយ ។
រូបភាពរបស់ព្រះសង្ឃអង្គដែលបានដុតសម្លាប់ព្រះកាយ ។

ក្រុង​ប៉េកាំង​បាន​រិះគន់​ករណី​ដុត​សម្លាប់ខ្លួន​ទាំងនេះ ហើយ​ចោទថា សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ជា​អ្នក​ឈ​នៅ​ខាង ក្រោយ បញ្ឆោត​ឲ្យ​គេ​ដុត​ខ្លួន​ដើម្បី​ទាមទារ​ឯករាជ្យ ។ ប៉ុន្តែ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំងឡាយ​បាន​បញ្ជាក់ថា ព្រឹត្តិ ការណ៍​ទាំងឡាយ​នេះ សុទ្ធតែ​បាន​ប្រព្រឹត្ត​ដោយ​គំនិត​បុគ្គល​នោះទេ ជា​សកម្មភាព​ប្រឆាំងនឹង​គោល នយោបាយ ត្រួត ត្រា សាសនា និង គំនិត​ចិន​រូបនីយកម្ម របស់​ប៉េកាំង​ទៅលើ​ទី​បេ​ត៍ ។​

សម្ដេច​សង្ឃ ដា​ឡៃ​ឡា​ម៉ា បាន​ហៅ​ការដុត​សម្លាប់ខ្លួន​នេះ​ជាការ​ស​ម្កែ​ង​នូវ​សេចក្ដី​អស់សង្ឃឹម ហើយ​ទ្រង់​ក៏​ពុំ អាចធ្វើ អ្វី​រារាំង​បានឡើយ ៕​

Leave A Reply

Your email address will not be published.