មនុស្សជាងកន្លះលាននាក់ធ្វើបាតុកម្មដេញ ហ៊ុន សែន ចេញពីតំណែង

0 69

ចំនួនបាតុកររបស់គណបក្សសង្គ្រោះជាតិ បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃអាទិត្យទី ២២ ធ្នូនេះ ។ ពួកគេបានចូលរួម ដើរ ហែក្បួន ពីក្រោយលោកសម រង្ស៊ី និងលោក កឹម សុខា ។ ចំនួនអ្នកគាំទ្រ ដែលកាន់តែបង្ហាញខ្លួននៅថ្ងៃនេះ បានលើក ទឹក ចិត្ត ឲ្យ លោកសម រង្ស៊ី និយាយ អំពីរដ្ឋា ភិបាលថ្មី នៃគណបក្សសង្គ្រោះជាតិ ដែលកំពុងទាមទារឲ្យមានការរៀប ចំការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ។

បាតុកម្មរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៣ ។
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៣ ។

ម៉ោង ២ រសៀលក្បួនមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមពីចំណុចទីលានប្រជាធិបតេយ្យ ។ លោក សម រង្ស៊ី និងលោក កឹម សុខា បានឈរនៅលើរថយន្ត Pick up ម៉ាក Ford របស់អាមេរិក ដែលអមដោយអង្គរក្ស ជា ច្រើននាក់ ។

ក្បួនបានចេញបានបំពេញកំណាត់មហាវិថីព្រះមុនីវង្ស មុខរាជាយស្ម័យយាន ដល់ចំនុចភ្លើងស្តុបបូកគោ ក្នុងចំងាយផ្លូវ ប្រ មាណ ៣ គីឡូម៉ែត្រ ។ មានអ្នកថ្មើរជើង មានក្រុមអ្នកជិះម៉ូតូ និងម៉ូតូកង់ ។ មេដឹកនាំគណបក្ស សង្គ្រោះជាតិ បានប្រកាសថា បាតុករនៅរសៀលថ្ងៃ អាទិត្យ មានកន្លះលាននាក់ ។

ក្បួននេះ គឺការប្រមូលផ្តុំបាតុករដ៏សន្ធឹកសន្ធាប់ ឱ្យមកធ្វើបាតុកម្មទាមទារការបោះឆ្នោតឡើងវិញ និងទាមទារឱ្យនាយក រដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នចុះចេញពីតំណែង។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្រថា៖

«ធ្វើសន្និសីទកាសែតនៅ លើដំបូលឡាន ។ ប៉ុន្តែ មិនមែនធម្មតាទេ នៅជាមួយបាតុករកន្លះលាននាក់ កន្លះ លាន នាក់ ។ មាននរណា ដែលធ្វើសន្និសីទកាសែតនៅជាមួយបាតុករកន្លះលាននាក់ ? អត់ មាន ទេ!»។

សព្វមួយដង លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ មកទីលានប្រជាធិបតេយ្យ នៅម៉ោងប្រហែលប្រាំល្ងាច ។ នៅថ្ងៃអាទិត្យនេះ ស្របពេលដែលបុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ កម្មកររោងចក្រសម្រាក មេដឹក នាំបក្សប្រឆាំងទាំងពីរមកលានប្រជាធិបតេយ្យតាំងពីម៉ោងប្រហែល ១១ ព្រឹក ដើម្បីពង្រឹងស្មារតី អ្នកគាំទ្ររបស់ ខ្លួន ដែល ត្រូវចូល រួមដង្ហែបាតុកម្មនៅ ម៉ោង ២ រសៀល ។ ជាអាទិភាព គឺមន្ត្រីរាជការបច្ចុប្បន្ន ។

លោក សម រង្ស៊ី ថ្លែងថា ៖

«ខ្ញុំជាមួយឯកឧត្តម កឹម សុខា សុំធានា ថាមិនឱ្យមន្ត្រីរាជការណាម្នាក់ ដែលចេញមុខ គាំទ្រលទ្ធិប្រជាធិប តេយ្យ ចេញមុខទាមទារឱ្យមានការផ្លាស់ប្តូរមិនឱ្យមន្ត្រីរាជការណាម្នាក់បាត់បង់តំណែងទេ» ។

Leave A Reply

Your email address will not be published.