អ្នកស្នេហាជាតិ

0 57

​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០១២ ​| ដោយ សឺ​ង សម្រេច

​ថ្មីៗ​ នេះ ប្រជា​ពល​អាមេរិកាំង​ជា​ទួទៅ​បាន​សម្ដែង​នូវ​ការ​រំភើបចិត្ត​រួម​ជាមួយនឹង​លោកស្រី​ជា​ភរិយា​ ​អតីត​ទាហាន​ដ៏​ក្លាហាន​អាមេរិកាំង​ម្នាក់ ។ លោក​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជូន​មេដាយ​កិត្តិយស​ជាតិ​ដ៏​ខ្ពស់បំផុត​មួយ​ដល់​លោកស្រី រ៉ុ​ស ម៉ា​រី សា​បូ ប្រោ​ន ដោយ​ប្តី​របស់​ ​លោកស្រី​បាន​បូជាជីវិត​ដើម្បី​បំរើ​មូលហេតុ​នៃ​សេរីភាព​នៅ​ឆ្នាំ ១៩៧០ នៅលើ​ទឹក ដី​នៃ​ប្រទេសកម្ពុជា ។​

Leslie SaMOH

​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​ធ្វើការ​បកប្រែ​នូវ​អត្ថបទ​ដកស្រង់​ពី The Associated Press ដើម្បី​ជូន​ ​ជន​រួម​លោហិត​បាន​ពិចារណា​ក្នុង​សេចក្តី​សង្ឃឹមថា អ្នកដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់ អាច​នឹងមិន​ភ្លេច​ទេ​ចំ​ ​ពោះ​អ្នកស្នេហាជាតិ​ខ្មែរ​ទាំងឡាយ ដែល​បាន​បូជាជីវិត​ជូន​ជាតិ មាតុភូមិ របស់ខ្លួន ទោះជា​ពេល​វេ​ ​លា​បាន​កន្លងទៅ​យូរ​ប៉ុនណា​ក្តី ហើយ​ទោះជា ពេលនោះ​ស្ថានភាព នយោបាយ​មាន​លក្ខណៈ​ ​យ៉ាង​ក៏ដោយ ។​

​អត្ថបទ​មាន​សេចក្តី​ទាំងស្រុង ដូចតទៅ​នេះ ៖  ​

នៅ​ថ្ងៃ​ពុធ ទី ១៦ ឧសភា ឆ្នាំ ២០១២​នេះ នៅ សេត វិមាន លោក​ប្រធានាធិបតី អូ​បា​ម៉ា នៃ សហរដ្ឋ​ ​អាមេរិក បាន​ជូន​រង្វាន់​មេដាយ​កិត្តិយស ចំពោះ​លោកស្រី រ៉ូ​ស ម៉ា​រី សា​បូ ប្រោ​ន ជា​ភរិយា​មេម៉ាយ  ​ពី​អ្នកឯកទេស​ទាហាន​អាមេរិកាំង ឡែ​ស​លី ហ​. សា​បូ​,​ជូ​នី​ញ័រ (Leslie H. Sabo Jr.) ។​  ​លោក សា​បូ បាន​បូជាជីវិត​នៅ​ឆ្នាំ ១៩៧០ នៅពេល​ប្រយុទ្ធ​ជាមួយនឹង​កងទ័ព​យួន​ខាងជើង​នៅក្នុង ទឹកដី​ប្រទេស​កម្ពុជា ។​  ​

រាយការណ៍​ដោយ​អ្នកស្រី ការ៉ូ​លីន កាស​តឺ​រៈ វ៉ា​ហ្សិ​ន​តុ​នៈ លោក​ឡែ​ស​លី សា​បូ នៃ​សង្គ្រាម​វៀត​ ​ណា​ម​បានបញ្ចប់​ដោយ​ការផ្ទុះ​គ្រាប់បែកដៃ​របស់លោក​ខ្លួនឯង ដែល​លោក​គ្រវែង​ទៅលើ​លេនដ្ឋាន​ ​របស់​សត្រូវ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​សង្គ្រោះ​ជីវិត​មិត្ត​រួម​អាវុធ​នៅ​ជុំវិញខ្លួន​លោក ។​  ​សែសិប​ឆ្នាំ​ក្រោយមក និង​បន្ទាប់ពី​អស់​រយៈពេល​១២​ឆ្នាំ​ក្នុង​ការសើរើ​គំនរ​ក្រដាស ឯកសារ​កងទ័ព​ ​លោក​ក៏ត្រូវ​បានទទួល​កិត្តិយស​ជាតិ​ដ៏​ខ្ពង់​ខ្ពស់បំផុត ពី​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៃ​សហ​ ​រដ្ឋ​អាមេរិក​។

​លោក អូ​បា​ម៉ា បានប្រគល់​មេដាយ​កិត្តិយស ចំពោះ​លោកស្រី​មេម៉ាយ សា​បូ រ៉ូ​ស ម៉ា​រី ដោយមាន​ ​ប្រសាសន៍ថា ’’​ការធ្វើ​យ៉ាង​ដូច្នេះ ជា​ជំនួយ​ដល់​ការកែប្រែ​ពី​ខុស​មកជា​ត្រូវ ចំពោះ​ជំនាន់​មនុស្ស ដែល​បាន​បូជា ជីវិត​ដើម្បី​បម្រើ​មូលហេតុ​នៃ​សេរីភាព ហើយ​ដែល​បាន​វិល​ត្រឡប់មក​មាតុភូមិ​វិញ ក្នុងស្ថានភាព​ដែល​ប្រជាជាតិ​ឋិត​ក្នុង​ភាពជូរចត់​និង​គម្រាមកំហែង​។ ’’   ​លោក​ប្រ​ធា នា​ធិបតី អូ​បា​ម៉ា បាន​មានប្រសាសន៍​នៅក្នុង​បន្ទប់ ខាងកើត​ដ៏​ស្ងៀមស្ងាត់ នៃ​សេត​ ​វិមាន​ថា​៖ ’’​ផ្ទុយ​ពី​ការ​ត្រូវ​បានទទួល​ដោយ​អបអរសាទរ អតីត​ទាហាន​នៃ​សង្គ្រាម​វៀតណាម បាន  ​ត្រូវគេ​បែរខ្នង​ដាក់​” ។

លោក បាន​បន្តថា​៖ ’’​ពួកគេ​បាន​ត្រូវ​ប្រសិទ្ធិ​នាម​ជាច្រើន នៅពេល​នាម​តែ​  មួយគត់​ដែល​ពួកគេ​គួរ​នឹង​ទទួលបាន​ហើយ នាម​នោះ គឺ អ្នកស្នេហាជាតិ​អាមេរិកាំង​។​’’  ​អ្នកឯកទេស ឡែ​ស​លី ហ​.​សា​បូ ជូ​នី​ញ័រ Spec.Leslie H. Sabo Jr. ពី​ទីក្រុង​អែល​វូដ រដ្ឋ​ប៉ែន​ស៊ី​ល​ ​វ៉េ​នីញ៉ា (Elwood City, Pa) បាន​បំរើ​ក្នុង​កងទ័ព​នៃ​សហរដ្ឋអាមេរិក នៅ​ជិត​ភូមិ សេ​សាន នៅ​ផ្នែក​ ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​នៅ​ខែឧសភា​ឆ្នាំ ១៩៧០ នៅពេល ដែល​កង​ឯក ភាព​របស់លោក​បាន​ ​ត្រូវ​ហ៊ុំព័ទ្ធ ហើយ​ហៀបនឹង​ត្រូវ​វាយ កំទេច​ដោយ​កងកម្លាំង​យួន​ខាងជើង ។​

​មិត្ត​រួម​អាវុធ​របស់លោក​បានធ្វើ​ជា​កសិណសាក្សី​ថា អ្នកកាន់កាំភ្លើង​យន្ត​បាន​បាញ់​សម្រុក មកពី​ ​ក្រោយ លោក​ឆក់​យកបាន​គ្រាប់បែកដៃ​ពីស​ត្រូវ ហើយ​បោះ​គ្រវែង​ចោល​ទៅដោយ​យក​ខ្លួន លោក​ ​ជា​របាំង ដើម្បី​ការពារ​ចំពោះ​មិត្ត​រួម​អាវុធ​ដ៏ទៃទៀត ។ មិន​ខ្វល់​ពី​ខ្លួន​លោក​ត្រូវរបួស លោក សា​បូ​ ​ជម្រុល​ទៅមុខ​លេនដ្ឋាន​របស់​សត្រូវ ដែល​បាញ់​ប្រួស​គ្រាប់​មកលើ​ក្រុម​យុទ្ធជន នៃ​សហរដ្ឋ អាមេរិក ។   ’’​ឯក​សារបាន​បញ្ជាក់ថា លោក សា​បូ បាន​កាន់​ក្តាប់​គ្រាប់បែកដៃ​នោះ​ជាប់ ហើយ​រង់ចាំ​គ្រវែង​ទៅ នៅ​គ្រា​ចុងក្រោយ​បំផុត ដោយ​ដឹង​ប្រាកដថា ការធ្វើ​នោះ នឹង​បណ្តាលឱ្យ​លោក​បាត់​បង់ជីវិត​ខ្លួន ឯង ប៉ុន្តែ​ដើម្បី​បញ្ឈប់​ការបាញ់រះ​ដែល​ចេញ​មកពី​លេនដ្ឋាន​សត្រូវ ។ រួច​គាត់​ក៏បាន ធ្វើ​ការងារ  ​នេះ ។ គាត់​បាន​ការពារ​ជីវិត​មិត្ត​រួម​អាវុធ របស់គាត់ ដែល​គាត់​បាន​គិតថា មានន័យ​ជាង​ជីវិត​របស់  ​គាត់​ផ្ទាល់​ទៅទៀត​។​’’  ​ក្រោយពី​ពិធី​ផ្តល់​កិត្តិយស លោកស្រី រ៉ូ​ស​ម៉ា​រី សា​បូ ប្រោ​ន បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ថា​៖ ’’​ខ្ញុំ​ដឹងថា បំណែក​មួយ​នៃ​ក្រណាត់​និង​មេដាយ​មួយ​មិនអាច​នាំយក​រូបគាត់​ម​ក​វិញ​បានទេ ប៉ុន្តែ បេះ  ​ដូង​របស់ខ្ញុំ​ញញឹម ដោយ​មោទនភាព​ដើម្បី​ឡែ​ស​លី ដោយ​គាត់​បានទទួល​នៅ​ទីបំផុត នូវ​កិត្តិយស  ​ពី​ពលិកម្ម​និង​ភាព​អង់អាច​ក្លាហាន​របស់គាត់​។​’’  ​អត្ថបទ​នេះ​បញ្ចប់​តែ​ប៉ុណ្ណេះ​។  ​

www.airmaniax.com

ក្នុងនាម​ជនជាតិ​ខ្មែរក្រោម នាយកដ្ឋាន​ព័ត៌មាន​ន័យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​សម្ដែង​នូវ​សេច​  ក្តី​សរសើរ​ដល់​សាខា​សហព័ន្ធ​និង​អង្គការ​សមាគម ព្រមទាំង​វត្ត​អារាម​ខ្មែរក្រោម​ទាំងអស់​ដែល​តែង​ ​ប្រកាន់​ប្រពៃណី​ធ្វើការ​គោរព​ចំពោះ​វិញាណក្ខន្ធ​អ្នកស្នេហាជាតិ​ខ្មែរ​គ្រប់​ជំនាន់​នៅ​រៀង​រាល់ពេល​ ​ដែលមាន​ប្រារព្ធ​ពិធី​ផ្សេងៗ ។

ការលើកស្ទួយ​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ​នេះ​ជា​គំរូ​ល្អ​បំផុត ដើម្បី​ ​មនុស្ស​គ្រប់​ជំនាន់​បាន​ជ្រួតជ្រាប ក្នុង​សន្តាន​ចិត្ត ថា​អំពើ​ពលិកម្ម​ដ៏​ថ្លៃ ថ្លា​ដើម្បី​ជាតិ មិនដែល​ត្រូវ  ​បាន​បំភ្លេចចោល​ឡើយ ។​    ​រីឯ​ការងារ​ដែល​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុងតែធ្វើការ​តស៊ូ​ដោយ​អហិង្សា​នាពេលនេះ ជា​ពលិកម្ម​ ​ដ៏​ធំធេង​បំផុត ដើម្បី​បុព្វហេតុ​នៃ​សេរីភាព​ប្រជាជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ដ៏​អភព្វ​ជាច្រើន​លាន​នាក់​ដែល​  កំពុងតែ​រស់នៅ​ក្រោម​កា​រ​គាបសង្កត់​របស់រ​ដ្ឋា​ភិ​បាល​យួន​នោះ ក៏​នឹង​ត្រូវបាន​ចងចាំ​ក្នុង​បេះដូង​កូន​ ខ្មែរ​គ្រប់​ជំនាន់​តទៅ ៕ ​

Leave A Reply

Your email address will not be published.