គណបក្សសង្គ្រោះជាតិ​​ជួបជុំ​ពលរដ្ឋអ្នកដែលបាត់ឈ្មោះបោះឆ្នោត

0 68

(សារព័ត៌មាន ព្រៃនគរ ) នៅព្រឹកថ្ងៃពុធ ទី​ ៣១ ខែកក្កដានេះ ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ពី​រាជធានីនិង​ខេត្តនានា ​បាន​ជួបជុំគ្នា នៅ​ទីស្នាក់ការ​កណ្តាល​គណ​បក្សសង្គ្រោះជាតិ ស្ថិត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទាក់​ទង​ការបាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ភាពមិន​ប្រក្រតី​ផ្សេងៗ ដែល​កើត​មាន​ ក្នុងថ្ងៃ​​បោះ ឆ្នោត​សភា​អាណត្តិ​ទី ៥ កាលពី​ថ្ងៃអាទិត្យ ទី ​២៨ ខែកក្កដា ។

ពលរដ្ឋដែលបាត់ឈ្មោះបោះឆ្នោត នាំគ្នាមកចុះឈ្មោះនៅ ទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ ទួលគោក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៣ ។
ពលរដ្ឋដែលបាត់ឈ្មោះបោះឆ្នោត នាំគ្នាមកចុះឈ្មោះនៅ ទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ ទួលគោក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៣ ។

កាល​ពី​ព្រឹក​មិញ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក កឹម សុខា ជា​អនុប្រធាន​ ​បានថ្លែង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ដោយសន្យា​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​ស្នើ​ឲ្យ​ម្ចាស់ឆ្នោត ដែល​មាន​បញ្ហា​មិន​ប្រក្រតី​ផ្សេងៗ ទាក់ទង​ការងារ​បោះឆ្នោត​​ដាក់​ពាក្យ​បណ្តឹង ទៅ​គណ​បក្ស​សង្គ្រោះជាតិ ។ លោកថា មានពលរដ្ឋរាប់លាននាក់ បានបាត់ឈ្មោះ ឬ មិនបានបោះ ឆ្នោតសភា អាណត្តិទី ៥ ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងអំណរគុណ ចំពោះអ្នកចូលរួមនៅមុខ ទីស្នាក់ការបក្សថា៖ “ដូច្នេះហើយ ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខ្ញុំសូមយកឱកាស ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់បងប្អូន នៅលើស្មារតីជាតិទាំងអស់គ្នា ។ អញ្ជើញ ទៅបោះឆ្នោតបោះឲ្យគណបក្សសង្គ្រោះជាតិ  ដើម្បីដោះស្រាបញ្ហាជាតិរបស់យើងទាំងអស់គ្នា” ។

ប្រជាពលរដ្ឋ​បាន​​សម្តែង​សំណូម​ពរ​ដល់ផ្នែកពាក់ព័ន្ធឲ្យ​ជួយចាត់​វិធានការ ​ចំពោះ​​បញ្ហា​មិន​ប្រក្រតី​​​ទាំង ឡាយ ៕

Leave A Reply

Your email address will not be published.