កម្មករជិត ៣ ម៉ឺននាក់ទាមទារដំឡើង ប្រាក់ខែ សហជីពមានជំហរគាំទ្ររដ្ឋាភិបាល អំពាវនាវឲ្យកម្មករបញ្ឈប់ការតវ៉ា
កម្មករជិត ៣ ម៉ឺននាក់ នៅព្រឹកថ្ងៃពុធទី ២៥ ខែធ្នូ នេះ មកដល់ទីលានប្រជាធិបតេយ្យ ដោយទាមទារ ឲ្យរាជរដ្ឋាភិ បាលខ្មែរ ដំឡើង ប្រាក់ឈ្នួលកម្មកររហូតដល់ទៅ ១៦០ ដុល្លារ ។ ស្របពេលនេះដែរ សហជីពមួយចំនួនដែលមាន និន្នាងាកទៅ រកខាង រដ្ឋាភិបាលបាន អំពាវនាវឲ្យកម្មករបញ្ឈប់ នូវសកម្មភាពទាំងនេះ ដោយលើកឡើងថា “ដើម្បី ជៀសវាងនូវ ការខាត បង់ផលប្រយោជន៍របស់ពួកគេ និងប្រទេសជាតិ” ។
- កម្មករតវ៉ាទាមទារឲ្យដំឡើងប្រាក់ ១៦០ ដូល្លារ ក្នុងមួយខែ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ។
ការតវ៉ាជាទ្រង់ទ្រាយធំនេះ ធ្វើឡើង បន្ទាប់ពីក្រសួងការងារ បានសម្រេចដំឡើងប្រាក់ឈ្នួល ដល់កម្មកររោងចក្រ កាត់ ដេរក្នុង រយៈ ១ ឆ្នាំៗ ចាប់ពី ១៥ ដុល្លារ ដល់ ១៧ ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ។ សេចក្ដី សម្រេចនេះបានបូកជាមួយប្រាក់ខែគោលមានស្រាប់ចំនួន៨០ដុល្លារ នៅឆ្នាំ ២០១៤ នេះ ដែលធ្វើឲ្យកម្មក រ អាច ទទួល បាន ប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល ១៦០ ដុល្លារ ។ ប៉ុន្តែ សេចក្ដីសម្រេចនេះ បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួនសម្ដែងការខកចិត្ត ហើយព្រមាន ធ្វើការតវ៉ា ។
កម្មករ ដែលកំពុងតវ៉ាទាំងនោះ មកពីជាង ៣០ រោងចក្រនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មួយចំនួន ដូចជា ខេត្ត កំពង់ចាម និងស្វាយរៀងជាដើម។កម្មករមួយចំនួនទៀត កំពុងតែដើរដង្ហែសំដៅមកទីលានប្រជាធិបតេយ្យ ដើម្បីតវ៉ារួមគ្នា ។ កម្មករបានទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់ទៅ ១៦០ ដុល្លារ និងព្រមានឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាល ចុះចេញពីតំណែង ប្រសិន បើមិនមានសមត្ថភាពក្នុងការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ ។
ស្របពេលដែលកម្មករភាគច្រើនកំពុងតែជ្រួលច្របល់ និងបានកំពុងតែធ្វើការតវ៉ាមិនពេញចិត្តនឹងការដំឡើងប្រាក់ ឈ្នួល របស់ពួក គេតាំងពីថ្ងៃអង្គារ រហូតមកដល់ថ្ងៃពុធ ទី ២៥ នេះ សហជីពមួយចំនួនដែលមាននិន្នាងាកទៅរកខាង រដ្ឋា ភិបាល បាន អំពាវនាវឲ្យកម្មករបញ្ឈប់ នូវសកម្មភាពនេះ ដោយលើកឡើង នូវ អ្វីមួយដែលពួកគេហៅថា “ដើម្បី ជៀសវាងនូវ ការខាតបង់ផលប្រយោជន៍របស់ពួកគេ និងប្រទេសជាតិ” ។
យោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បាននិយាយនៅថ្ងៃពុធទី ២៥ ខែធ្នូ នេះ ថា កម្មករភាគច្រើនមិនចង់ធ្វើការតវ៉ាដូចនេះទេ ប៉ុន្តែដោយសារតែមានក្រុមអ្នកនយោបាយ និង សហជីព ដែល មាននិន្នាការនយោបាយមួយចំនួនតូចនោះ មានការបំផុសឲ្យមានការយល់ច្រឡំថា ការដំឡើងប្រាក់ ឈ្នួលនេះ មានចំនួន តិចតួចពេក ដោយគាត់ចង់ដំឡើងឲ្យបាន ១៦០ ដុល្លារតែម្តង ។
លោកបានថ្លែងបញ្ជាក់ថា៖ «នៅលើពិភពលោកនេះគ្មានប្រទេសណាមួយដែលអាចធ្វើឲ្យឡើងបានប្រាក់ឈ្នួល ១០០% តែម្តងនោះទេ»។
លោក សោម អូនបានស្នើសុំឲ្យកម្មករធ្វើការពិចារណាថា រាជរដ្ឋាភិបាលក៏ដោយ សហជីពណាក៏ដោយគ្មានអ្នក ណា មួយ មិនចង់ឲ្យកម្មករទទួលបានប្រាក់ខែច្រើននោះទេ តែដោយសារលទ្ធភាពរបស់ភាគីនិយោជកមិនអាចទៅរួច ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់កម្មករ នៅព្រឹកថ្ងៃពុធនេះ នៅឯខេត្តស្វាយរៀង ក្រុង បាវិត ថា កម្មករជាច្រើននាក់នៅក្នុងទីក្រុងភ្នំពេញនឹងប្រមែប្រមូលគ្នានៅទីលានប្រជាធិបតេយ្យនៅរសៀលនេះ។
លោកបានថ្លែងថា៖ «សូមបងប្អូនកម្មករតស៊ូជាមួយគ្នា យើងសុខចិត្តពិបាកមួយរយៈពេលខ្លីដើម្បី ធូរធារបានមួយ ជីវិត»។
ចំណែកឯកម្មករនៅឯខេត្តកំពង់ចាមបាននាំគ្នាបិទផ្លូវមិនឲ្យមានការឆ្លងកាត់ស្ពានគីស៊ូណាផងដែរ ដើម្បីទាមទារ ប្រាក់ ឈ្នួលរហូតដល់ ១៦០ ដុល្លារ ៕