ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​តាម​វត្ត​អារាម តែ​កម្មករ​ពេញ​កម្លាំង មិន​បាន​ចូល​រួម​ ដោយសារ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ឈប់​សម្រាក

0 649

ដោយ យន់ សាមៀន I RFA

ពលរដ្ឋ​ខ្មែរ រស់នៅ​ទឹកដី​កម្ពុជាក្រោម កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ តាម​វត្ត​អារាម​ ដូច​ខ្មែរ នៅ​ប្រទេស​កម្ពុជា​ដែរ ។ ប៉ុន្តែ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ឲ្យ​ដឹង​ថា កម្មករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ទីក្រុង​ភាគច្រើន នៅ​តែ​មិន​អាច​ត្រលប់​មក​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត ដូច​ឆ្នាំ​មុនៗ ​ដែរ ដោយសារ​​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ។

ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​តាម​វត្ត​អារាម តែ​កម្មករ​ពេញ​កម្លាំង មិន​បាន​ចូល​រួម​ ដោយសារ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ឈប់​សម្រាក April 16, 2019 2:55 PM · Edit this postViews: ដោយ យន់ សាមៀន I RFA ពលរដ្ឋ​ខ្មែរ រស់នៅ​ទឹកដី​កម្ពុជាក្រោម កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ តាម​វត្ត​អារាម​ ដូច​ខ្មែរ នៅ​ប្រទេស​កម្ពុជា​ដែរ ។ ប៉ុន្តែ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ឲ្យ​ដឹង​ថា កម្មករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ទីក្រុង​ភាគច្រើន នៅ​តែ​មិន​អាច​ត្រលប់​មក​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត ដូច​ឆ្នាំ​មុនៗ ​ដែរ ដោយសារ​​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ។ ពិធី​ដង្ហែ​ព្រះ​សីសៈ​កបិល​មហាព្រហ្ម និង​ព្រៈ​សារីរិកធាតុ នៅ​វត្ត​ត្រោក​លិច​ ​ខែត្រ​ព្រះ​ត្រពាំង (Tra Vinh) កម្ពុជា​ក្រោម ។ រូបថតៈ Hong Photolog​ ពិធី​ដង្ហែ​ព្រះ​សីសៈ​កបិល​មហាព្រហ្ម និង​ព្រៈ​សារីរិកធាតុ នៅ​វត្ត​ត្រោក​លិច​ ​ខែត្រ​ព្រះ​ត្រពាំង (Tra Vinh) កម្ពុជា​ក្រោម ។ រូបថតៈ Hong Photolog​
ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​តាម​វត្ត​អារាម តែ​កម្មករ​ពេញ​កម្លាំង មិន​បាន​ចូល​រួម​ ដោយសារ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ឈប់​សម្រាក
April 16, 2019 2:55 PM · Edit this postViews:
ដោយ យន់ សាមៀន I RFA
ពលរដ្ឋ​ខ្មែរ រស់នៅ​ទឹកដី​កម្ពុជាក្រោម កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ តាម​វត្ត​អារាម​ ដូច​ខ្មែរ នៅ​ប្រទេស​កម្ពុជា​ដែរ ។ ប៉ុន្តែ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ឲ្យ​ដឹង​ថា កម្មករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ទីក្រុង​ភាគច្រើន នៅ​តែ​មិន​អាច​ត្រលប់​មក​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត ដូច​ឆ្នាំ​មុនៗ ​ដែរ ដោយសារ​​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ។
ពិធី​ដង្ហែ​ព្រះ​សីសៈ​កបិល​មហាព្រហ្ម និង​ព្រៈ​សារីរិកធាតុ នៅ​វត្ត​ត្រោក​លិច​ ​ខែត្រ​ព្រះ​ត្រពាំង (Tra Vinh) កម្ពុជា​ក្រោម ។ រូបថតៈ Hong Photolog​
ពិធី​ដង្ហែ​ព្រះ​សីសៈ​កបិល​មហាព្រហ្ម និង​ព្រៈ​សារីរិកធាតុ នៅ​វត្ត​ត្រោក​លិច​ ​ខែត្រ​ព្រះ​ត្រពាំង (Tra Vinh) កម្ពុជា​ក្រោម ។ រូបថតៈ Hong Photolog​

ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ប្រពៃណី​ខ្មែរ ៣ ថ្ងៃ ដូច​នៅ​កម្ពុជា​ដែរ ។ ប្រធាន​សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ គង់​នៅ​វត្ត​បទុមវតី​រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា ខ្មែរ​នៅ​កម្ពុជា​ក្រោម មាន​ជំនឿ​ថា មាន​ទេវតា​ចុះ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ ទៅតាម​​ពេលា​ដូច​គ្នា នឹង​នៅ​កម្ពុជា​ដែរ តែ​គេ​មិន​ហៅ​ថ្ងៃ​សង្ក្រាន្ត​ទេ គឺ​ហៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ​។ ព្រះ​អង្គ​ បន្ត​ថា នៅ​ថ្ងៃ​ចូល​ឆ្នាំ ពលរដ្ឋ​ខ្មែរ​ក្រោម នាំ​គ្នាធ្វើ​ពិធី​ដង្ហែ​ ព្រះ​សិរសា​កបិលមហាព្រហ្ម ជុំវិញ​ព្រះ​វិហារ ជុំវិញ​វត្ត និង​​ដង្ហែ​តាម​ផ្លូវ ​ក្នុង​ភូមិ ។ ពួកគេ មាន​ជំនឿ​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ គឺ​ថ្ងៃ​ឆ្លង​ឆ្នាំ ជា​ថ្ងៃ​ដែល​កបិល​មហាព្រហ្ម ចាញ់​ភ្នាល់​ប្រស្នា​ជាមួយ​ធម្មបាល​កុមារ៖ «នៅ​កម្ពុជា​ក្រោម​ គេ​មាន​​ពិធី​ដង្ហែ​សង្ក្រាន្ត​តាម​ភូមិ ស្រុក នី​មួយៗ ។ តាម​វត្ត​នីមួយៗ គេ​មាន​កម្មវិធី​ដង្ហែ​សង្ក្រាន្ត​​ គឺ​ដង្ហែ​ក្បាល​កបិល​មហាព្រហ្ម​តែ​ម្ដង​ ជុំវិញ​ភូមិ​ស្រុក​របស់​ចំណុះ​ជើង​វត្ត​នីមួយៗ ។ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ហ្នឹង ក្នុង​វត្ត​មាន​​រៀបចំ​ខ្លះ​ដែរ ហើយ​តាម​ភូមិ​ស្រុក​ក៏​គេ​រៀបចំ​ខ្លះ​ដែរ ដូចគ្នា មិន​សូវ​ខុសគ្នា​ទេ​ពរ» ។

ព្រះអង្គ បន្ត​ថា ពលរដ្ឋ​ខ្មែរ​​ នៅ​កម្ពុជា​ក្រោម​ គេ​ច្រើន​តែ​ណាត់​គ្នា ​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​វត្ត​អារាម ។ នៅ​ពេលា​ទេវតា​ចុះ ខ្មែរ​ក្រោម​ មាន​ពិធី​មួយ​ទៀត ​គឺ​កម្មវិធី​សូត្រ​មន្ត​ទទួល​ទេវតា ។ រយៈ​ពេល​ ៣ ថ្ងៃ ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ គ្រប់​​ទីវត្ត​អារាម​​​ទាំង​ជាង​ ៥០០ វត្ត​ នៅ​កម្ពុជា​ក្រោម ឮ​សំឡេង​កង​រំពង​ ដោយ​ការ​សូត្រ​ធម៌ និង​លេង​ល្បែង​ប្រជាប្រិយ ។ ចំណែក​ពុទ្ធសាសនិក​ស្លៀក​សំលៀក​បំពាក់ ​តាម​បែប​ប្រពៃណី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ។

ព្រះតេជព្រះគុណ សឺន សុផារិន្ទ បន្ត​ទៀត​ថា ៣ ថ្ងៃ​ មាន​ ថ្ងៃ​មហា​សង្ក្រាន្ត​ គឺ​ថ្ងៃ​​ចូលឆ្នាំ​ទី ​១ ពលរដ្ឋខ្មែរក្រោម ​ច្រើនជួប​ជុំ​គ្នា​នៅ​វត្ត​ទទួល​ទេវតា ​សម្ដែង​ព្រះ​បរិត្ត ពូន​ភ្នំ​ខ្សាច់​ និង​មាន​កម្មវិធី​លេង​ល្បែង​ប្រជាប្រិយ ។ ចំណែក​ថ្ងៃ​ទី ២ គឺ​វរ​វ័នបត​ ​ពលរដ្ឋ​ខ្មែរ​ក្រោម នាំគ្នា​ធ្វើ​ពិធី​ងូត​ទឹក​ជូន​ឪពុក​ម្ដាយ​តាម​ផ្ទះ​រៀងៗ ខ្លួន ហើយ​ពួកគេ​បន្ត​ទៅ​វត្ត​ ធ្វើ​ពិធី​ងូត​ទឹក​ជូន​ព្រះ​គ្រូ​ចៅអធិការ​ និង​ចាស់​ទុំ​ នៅ​វត្ត​អារាម ។ ឯ​ថ្ងៃ​ទី ​៣ ជា​​ថ្ងៃ​ឡើង​ស័ក ខ្មែរ​ក្រោម​នាំ​គ្នា​ ធ្វើពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា តាម​វត្ត​នីមួយៗ ហើយ​ច្រើន​តែ​ធ្វើ​ពេល​រសៀល ។ ចំណែក​ភ្នំ​ខ្សាច់​ បច្ចុប្បន្ន​គេ​និយម​ ពូន​ជា​ភ្នំស្រូវ ភ្នំ​អង្ករ ដើម្បី​ទុក​ផ្គត់ផ្គង់​ព្រះសង្ឃ ក្រោយ​ចូល​ឆ្នាំ​រួច៖ «ពិធី​ពូន​ភ្នំ​ខ្សាច់​នៅ​ឯណោះ គេ​ពូន​ភ្នំ​ខ្សាច់​យក​ ស្រូវ​ យក​អង្ករ​ទៅ​ពូន ជំនួស​ខ្សាច់​វិញ​ណា ។ កន្លែង​ (វត្ត)​ ខ្លះ គេ​យក​ស្រូវ​ យក​ស្រូវ​អង្ករ​ទៅ​ពូន​ជា​ភ្នំ នៅ​កណ្ដាល​ព្រះ​វិហារ ឬ​ក៏​កន្លែង​កណ្ដាល​ណា​មួយ ក្នុង​វត្ត​ហ្នឹង គេ​រៀប​ចំ​មក ។ ពី​ដើម​មក​វត្ត​នី​មួយៗ ខ្វះ​ខាត ហើយ​ព្រះ​សង្ឃ​មិន​សូវ​បាន​ធ្វើ​ស្រែ ចម្ការ​អ៊ីចឹង​ទៅ បាន​ពេល​ចូល​ឆ្នាំ​ហ្នឹង ញាតិ​ញោម​យក​ស្រូវ​អង្ករ​ទៅ​ពូន​ជា​ភ្នំ​មួយ សម្រាប់​ទ្រទ្រង់​ដល់​ព្រះសង្ឃ» ។​

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ ៣ ថ្ងៃ ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នៅ​កម្ពុជា​ក្រោម មាន​ពិធី​សូត្រ និង​សម្ដែង​ព្រះធម៌ ទាំង​បី​ថ្ងៃ ហើយ​ភាគ​ច្រើន គឺ​សូត្រ និង​សម្ដែង​ព្រះធម៌​ ពេល​រសៀល និង​ពេល​យប់ ។ ក្រៅ​ពី​នេះ ជា​កម្មវិធី​ រាំ​លេង​កម្សាន្ត និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន សង្កេត​ឃើញ​ថា ថ្វីត្បិត​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ មិន​សូវ​រង​ការ​រឹតត្បិត​ដូច​ពេល​មុន ប៉ុន្តែ​កម្មករ​ខ្មែរ និង​សិស្សានុសិស្ស​ខ្មែរ នៅ​តែ​មិន​បាន​ឈប់​សម្រាក​ក្នុង​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​សារ​ អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ។ លោក​ថា កាល​ពី​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ ២០១៨ អាជ្ញាធរ​វៀតណាម​​គ្រប់គ្រង​នៅ​ខែត្រ ​ដែល​មាន​ខ្មែរ​រស់​នៅ​ច្រើន បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​បាន​​ឈប់​សម្រាក តែ​ឆ្នាំ ​២០១៩​ នេះ មិន​មាន​ការ​អំពាវនាវ​បែប​នេះ​ទេ៖ «ទោះ​បី​រដ្ឋាភិបាល​វៀតណាម គេ​អបអរ​សាទរ គេ​ស្នើ​សុំ​ឲ្យ​មាន​ការ​ឈប់សម្រាក​អ្វី តែ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន គេ​មិន​ឲ្យ​ឈប់​សម្រាក​ទេ» ។

នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀង ស្វឹងភុក (Nguyen Xuan Phuc) បាន​សរសេរ​លិខិត​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់ពលរដ​ខ្មែរ​​ក្រោម ប៉ុន្តែ​មិន​បាន​ទទួល​ស្គាល់​ថា ខ្មែរ​​ក្រោម​ជា​ជន​ជាតិ​ដើម​កំណើត និង​អនុញ្ញាត​ឲ្យ​ខ្មែក្រោម​ឈប់​សម្រាក​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នោះ​ទេ ។​

មិន​មាន​របាយការណ៍​បញ្ជាក់​ថា ទឹក​ដី​កម្ពុជា​ក្រោម​មាន​ទំហំ ប៉ុនណាឲ្យ​ពិត​ប្រាកដ​ទេ តែ​​​មាន​ខេត្ត​ខ្មែរ ​ចំនួន ២១ និង​កោះ​ជាច្រើន នៅ​ក្នុង​សមុទ្ទ ដូច​ជា កោះ​ត្រឡាច ជា​ដើម ។ ចំណែក​កោះ​ត្រល់ ក៏​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​ដែរ ។ គិត​មក​ដល់​ខែ​មិថុនា​ខាង​មុខ​នេះ កម្ពុជា​ក្រោម​ត្រូវ​បាន​វៀតណាម គ្រប់គ្រង​អស់​រយៈ​ពេល ៧០ ឆ្នាំ​ហើយ ។

ទោះ​យ៉ាង​ណា ​លោក សឺន ជុំជួន នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម អនុញ្ញាត​ឲ្យ​ពលរដ្ឋ​​ខ្មែរ​​រស់នៅ​ទឹក​ដី​កម្ពុជាក្រោម បាន​ឈប់​សម្រាក​ រាល់​​ពិធី​បុណ្យ​ប្រពៃណី​របស់​ខ្មែរ ៕

ទស្សនារូបថតខ្លះៗ នៃពិធី​ដង្ហែ​ព្រះ​សីសៈ​កបិល​មហាព្រហ្ម និង​ព្រៈ​សារីរិកធាតុ នៅ​វត្ត​ត្រោក​លិច​ ​ខែត្រ​ព្រះ​ត្រពាំង (Tra Vinh) កម្ពុជា​ក្រោម ។ រូបថតៈ Hong Photolog​

ទស្សនារូបថតច្រើនទៀត…

Leave A Reply

Your email address will not be published.