​សួស្តី​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ ​២​០​២​២​ ​សារ​ប្រគេន​ ​និង​ជូនពរ​ឆ្នាំ​ថ្មី​ ​របស់​ប្រធានប្រតិបត្តិ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

0 511

​សួស្តី​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ ​២​០​២​២​
​សារ​ប្រគេន​ ​និង​ជូនពរ​ឆ្នាំ​ថ្មី​
​របស់​ប្រធានប្រតិបត្តិ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​ ​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​

លោក ​ប្រាក់​ ​សេរី​វុឌ្ឍ ​ប្រធានប្រតិបត្តិ​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​
លោក ​ប្រាក់​ ​សេរី​វុឌ្ឍ ​ប្រធានប្រតិបត្តិ​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

​សូម​ថ្វាយបង្គំ ​ចំពោះ​ ​ព្រះតេជព្រះគុណ​ ​ព្រះសង្ឃ​គ្រប់​អង្គ​ ​។​

​សូម​គោរព​ចំពោះ​ ​សមាជិក​ ​សមាជិកា​ ​អ្នកគាំទ្រ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​មិត្ត​ភ​ក្តិ៍ ​និង​ជនរួមជាតិ​ទាំងអស់​ ​ជាទី​រាប់អាន​ ​។​

​ជំងឺរាតត្បាត​ ​CO​V​I​D​-19 ​បាន​កើតឡើង​បណ្តាល​ឱ្យ​ឆ្នាំ​ ​២​០​២​១​ ​ជា​ឆ្នាំ​មួយ​ដ៏​លំបាក​ ​។​ ​ឆ្នាំ​ចាស់​ ​២​០​២​១​ ​បាន​បញ្ចប់​ទៅ​ ​និង​ឆ្នាំ​ថ្មី​ ​២​០​២​២​ ​បាន​ឈាន​ចូល​មក​ ​ក្នុងនាម​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KK​F​) ​ខ្ញុំ​ប្រគេន​ ​និង​ជូន​សព្ទសាធុការពរ​ឆ្នាំ​ថ្មី​ដល់​ព្រះតេជព្រះគុណ​ ​លោកអ្នក​នាង​ ​បងប្អូន​ជនរួមជាតិ​គ្រប់​មជ្ឈដ្ឋាន​ ​ឲ្យបាន​ប្រកប​តែ​នឹង​សុខ​សន្តិភាព​ ​សុខភាព​ល្អ​ ​សុភមង្គល​ ​និង​ចម្រុង​ចម្រើន​គ្រប់ពេល​វេលា​ ​។​

​ក្នុងនាម​ជា​អង្គការ​តស៊ូ​មតិ​ សម្រាប់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្មែរក្រោម​ ​ដែល​គ្មាន​សំឡេង​នៅ​កម្ពុជាក្រោម​ ​យើង​សូម​លើកយក​សកម្មភាព​ ដែល​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ធ្វើ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ខ្មែរក្រោម ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​កន្លងទៅ​នេះ​ ​មក​ចែករំលែក​ជូន​ជនរួមជាតិ​ឲ្យបាន​ជ្រាប​ ​។​ ​

ជាដំបូង​ ​ខ្ញុំ​សូម​អរគុណ​ ចំពោះ​ការ​លះបង់​ពេលវេលា​ដ៏​មាន​តម្លៃ​ ​និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ ​សមាជិក​ ​សមាជិកា​ ​ព្រមទាំង​អ្នកគាំទ្រ​ នៅ​ជុំវិញ​ពិភពលោក​ ​ដើម្បី​ជួយ​ដល់​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជាបន្តបន្ទាប់​ ​ក្នុង​ការ​តស៊ូ​ ដើម្បី​នាំមក​នូវ​ ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ ​ជា​ម្ចាស់​ស្រុក​ ​នៃ​ ​ដែនដី​កម្ពុជាក្រោម​ ​។​

​ដោយសារតែ​ការ​រឹតត្បិត​ការធ្វើដំណើរ​ ​និង​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺរាតត្បាត​ ​CO​V​I​D​-19 ​ភាគច្រើន​ នៃ​ ​ដំណើរការ​តស៊ូ​មតិ​របស់​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ខ្មែរក្រោម​ ​សុទ្ធតែ​បាន​ធ្វើឡើង​តាមរយៈ​ On​line​ ​។​ ​ខាងក្រោម​នេះ​ ជា​សេចក្តីសង្ខេប​នៃ​សកម្មភាព​សំខាន់​ៗ ​មួយ​ចំនួន​ ​របស់​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​៖​

  • ​បាន​បង្កើត​កម្មវិធី​កម្មសិក្សា​ ​ដើម្បី​ផ្តល់​ឱកាស​ដល់​និស្សិត​មកពី​ ​សកលវិទ្យាល័យ​ ​ដើម្បី​រៀនធ្វើការ​ ​តស៊ូ​មតិ​ជាមួយ​ ​អង្គការសហប្រជាជាតិ​ ​។​ ​ក្នុង​នោះ​ ​នាង​ ​P​r​i​sc​ill​a​ K​i​m​ On​g​ ​មកពី​សាកល​វិទ្យា​ ​ល័​យ​ S​an​ ​Franc​i​s​co​ ​បាន​មក​ធ្វើ​កម្មសិក្សា​ជាមួយនឹង​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​។​ ​P​r​i​sc​ill​a​ ​មានឱកាស​ធ្វើការ​ជាមួយនឹង​ក្រុម​ ​គណៈកម្មាធិការ​យុវជន​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KK​F​Y​C) ​ដើម្បី​សរសេរ​សុន្ទរកថា ​សម្រាប់​ថ្លែង​នៅ​ក្នុង​ ​វេទិកា​អ​ចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ ​ស្តីពី​បញ្ហា​ជនជាតិ​ដើម​ (UN​P​F​I​I​) ​និង​ ​យន្ត​ការ​អ្នកជំនាញ​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ (​E​M​RIP​) ​។​
  • ​បាន​បញ្ជូន​របាយការណ៍​ទៅ​ស្ថាន​ប័​ន​វិភាគ​ទូទៅ​នៃ​ប្រទេស​នានា​របស់​អង្គការសហប្រជាជាតិ​ (UNC​CA​) ​អំពី​ស្ថានភាព​របស់​ខ្មែរក្រោម​ ​ជាពិសេស​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ធានា​ឲ្យបាន​នូវ​ការ​ ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​ដែល​មិន​បណ្ដា​យ​ឲ្យ​រដ្ឋាភិបាល​យួន​បំបរបង់​ខ្មែរក្រោម ​នៅ​ពីក្រោយ​វាំងនន​ទៀត​ឡើយ​ ​។​
  • ​បាន​បញ្ជូន​របាយការណ៍​ទៅ​ ​E​M​RIP​ ​អំពី​ ​សិទ្ធិ​សម្រេច​ដោយខ្លួនឯង​របស់​ខ្មែរក្រោម​ ​។​
  • ​បាន​បញ្ជូន​របាយការណ៍​ទៅកាន់អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សេរីភាព​ខាង​សាសនា​ ​ឬ​ជំនឿ​ ​អំពី​ការរំលោភ​សិទ្ធិ​សេរីភាព​សាសនា​ប្រឆាំង​ខ្មែរក្រោម​ ​។​
  • ​បាន​សហការ​ជាមួយ​ ​អង្គការ​ប្រជាជាតិ​ ​និង​ប្រជាជន​គ្មាន​តំណាង​ (UN​P​O) ​ដើម្បី​បញ្ជូន​របាយការណ៍​លម្អិត​ទៅកាន់​នីតិវិធី​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​ទាក់ទង​នឹង​ការ​រំលោភបំពាន​ដែល​កំពុង​បន្ត​ប្រឆាំង​នឹង​ខ្មែរក្រោម​ ​។​ ​ក្នុង​របាយការណ៍​នោះ​ ​មាន​រាយការណ៍​អំពី​ ​ការ​ឃុំ​ខ្លួន​ ​លោក​ យឿ​ង​ ​ខៃ​ ​ដោយ​សារ​គាត់​ចែកចាយ​ឯកសារ​របស់​អង្គការសហប្រជាជាតិ​ ​ដូចជា​ ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ (UN​DRIP​) ​និង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ស៊ីវិល​ ​និង​នយោបាយ​ (​I​CC​P​R) ​ជាដើម​ ​។​
  • បាន​ចូលរួម​សន្និសីទ​ នៅ​ក្នុង​ ​អង្គការសហប្រជាជាតិ​ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​នៅ​ទីក្រុង​ ​G​l​as​go​w​ ​ប្រទេស​ស្កុ​ត​ឡែ​ន​ ​ដោយ​បណ្ឌិត​ ​Josh​u​a​ ​Cooper​ ​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​។​
  • បាន​រៀបចំ​សន្និសីទ​ On​line​ ​ដើម្បី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​។​
  • ​បាន​រៀបចំ​កិច្ចប្រជុំ​ក្រៅ​ឆាក​ ​ក្នុង​នៅ​ក្នុង​ ​វេទិកា​អ​ចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ជនជាតិ​ដើម​ (UN​P​F​I​I​) ​។​ ​នេះ​ជាលើកដំបូង​ហើយ​ ​ដែល​យុវជន​ខ្មែរក្រោម​ បាន​ចូលរួម​ផ្ទាល់ ​ពី​ដែនដីកម្ពុជាក្រោម​ ​និង​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​ធ្វើជា​វាគ្មិន​ ​ដើម្បី​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​ ​ក្នុង​ការ​ទប់​ស្កាត់​រដ្ឋាភិបាល​យួន​រំលោភ​សិទ្ធិ​លើ​ខ្មែរក្រោម​ ​។​
  • ​បាន​រៀបចំ​កិច្ចប្រជុំ​ក្រៅ​ឆាក​ ​ក្នុង​នៅ​ក្នុង​សន្និសីទ​ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ ​G​l​as​go​w​ ​ប្រទេស​ស្កុ​ត​ឡែ​ន​ ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​របស់​មនុស្ស​ ​ការរំលោភ​សិទ្ធិ​ ​និង​បញ្ហា​នានា​ ដែល​ខ្មែរក្រោម​បាន​ជួបប្រទះ ​ក្នុង​អំឡុង​ពេល​រាតត្បាត​ ​។​
  • ​បាន​រៀបចំ​សិក្ខាសាលា​ ​ដើម្បី​អប់រំ​យុវជន​ខ្មែរក្រោម​ ឱ្យ​យល់​ដឹង​អំពី​និរន្តរភាព​ ​នៃ​ ​គោលដៅ​អភិវឌ្ឍ​ (S​D​G​s) ​ធ្វើឲ្យ​ពួកគាត់​មាន​សមត្ថភាព​ក្នុង​ការ​តស៊ូ​ ដើម្បី​ខ្មែរក្រោម​ ​ក្នុង​នោះ​ ​មានការ​ជំរុញ​ឲ្យ​វៀតណាម​អនុវត្ត​គោលដៅ​ S​D​G​s ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​
  • បាន​ចូលរួម​កិច្ចប្រជុំ​ On​line​ ​ជាមួយ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​និង​ ​ក្រសួងការបរទេស​ ​អូស្ត្រាលី​ ​ទទួលបន្ទុក​ខាង​កិច្ចការ​បរទេស​ ​និង​ពាណិជ្ជកម្ម​ ​ដើម្បី​ជម្រាប​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​នឹង​ខ្មែរក្រោម​ ​មុន​ពេល​ប្រទេស​ខាងលើ​ធ្វើ​កិច្ច​សន្ទនា​ ស្ដីពី​សិទ្ធិមនុស្ស​ជាមួយ​វៀតណាម​ ​។​
  • បាន​សហការ​ជាមួយ​ UN​P​O ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ On​line​ ​នៃ​កិច្ច​សន្ទនា​សង្គម​ស៊ីវិល​អឺរ៉ុប​-​វៀតណាម​ ​ស្ដីពី​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប​-​វៀតណាម​ ​។​
  • បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ On​line​ ​នានា​ ​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​តំ​បន​អាស៊ី​ ​។​
  • ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ដើម្បីឲ្យ​សហគមន៍​អន្តរជាតិ​បាន​ជ្រាប​ នៅពេលដែល​ខ្មែរក្រោម​ត្រូវ​ប្រឈមមុខនឹង​ការ​ឃុំ​ខ្លួន​ ​ដូចជា​ ​ករណី​ ​លោក​ ​វិញ​ វ៉ាំ​ង​ ដែ​ប​ (​H​u​y​n​h​ ​Van​ ​D​e​p​) លោក​ ​តៀង​ ​ដាម​ (​Tie​n ​Dam​) លោក​ ​តៀង​ ​ណាម​ (​Tie​n N​am​) លោក​ យឿ​ង​ ​ខៃ​ (​D​uon​g​ K​h​a​i​) ​និង​ ​លោក​ ​ថា​ច់ ​រី​ន​ (​T​h​a​c​h​ R​in​e​) ​ជាដើម​ ។​
  • បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​ផ្សាយ​របស់​ ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​ជា​ភាសាខ្មែរ​ ​និង​ភាសា​អង់គ្លេស​ ​ដើម្បីឲ្យ​ខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ អាច​រៀន​ ​និង​ក្រោកឈរ​ឡើង​ ​ក្នុង​ការប្រើប្រាស់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ក្នុងនាម​ជា​ម្ចាស់​ស្រុក​ ​។​
  • បាន​ជំរុញ​ឱ្យ​សមាជិក​ ​សមាជិកា​ ​និង​អ្នកគាំទ្រ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ជុំវិញ​ពិភពលោក​ ​រៃ​អង្គាស​ថវិកា​ នៅ​តាម​មូលដ្ឋាន​របស់​ពួកគាត់​ ​ដើម្បី​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ខ្មែរក្រោម ​នៅ​ប្រទេស​កម្ពុជា​ ​ដែនដី​កម្ពុជាក្រោម​ ​និង​ប្រទេស​ថៃ​ ​ដែល​មាន​ជំងឺ​ ​Co​v​i​d​-19 ​។​

​ទោះបីជា​មានការ​ប្រឈម​នឹង​ជំងឺរាតត្បាត​ដែល​បណ្តាល​ឱ្យ​ខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ ​រស់នៅ​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​យ៉ាងណាក៏ដោយ​ ​យុវជន​ខ្មែរក្រោម​ នៅតែ​ចង់​សិក្សា​ ​ចង់​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​ ​ជានិច្ច​ ​។​ ​ពួកគាត់​បាន​នាំគ្នា​ថត​ចម្លង​ ​និង​បាន​ចែកចាយ​ឯកសារ​របស់​ ​អង្គការសហប្រជាជាតិ​ ​និង​បោះពុម្ព​អាវយឺត​ ​ដើម្បី​អប​អរសាទរ​ ​ទិវា​នារី​អន្តរជាតិ​ ​និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​របស់​អង្គការសហប្រជាជាតិ​ ​ដែល​ភ្ជាប់​ជាមួយនឹង​ពាក្យ​ «ខ្មែរក្រោម​» ​។​ ​ទោះ​ត្រូវ​គេ​ជិះជាន់​យ៉ាងណា​ក៏​ក៏ដោយ​ ​ក៏​យុវជន​ខ្មែរក្រោម​ នៅតែ​ក្លាហាន​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង​ថា​ ​ខ្មែរក្រោម​ នៅ​កម្ពុជាក្រោម​ ​សព្វថ្ងៃ​ ​សូម្បីតែ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការយល់​ដឹង​អំពី​ ​សិទ្ធិមនុស្ស​ ​ដូចជា​ឯកសារ​​​ដែល​របស់​អង្គការសហប្រជាជាតិ​ ​ក៏​ត្រូវ​រដ្ឋាភិបាល​ ​អាណានិគម​យួន​ធ្វើទុក្ខបុកម្នេញ​ដែរ​ ​។​

​ឆ្នាំ​ថ្មី​ ​២​០​២​២​ ​ខាងមុខនេះ​ ​បើ​ទោះបីជា​មាន​ឧបសគ្គ​ ​និង​ពិភពលោក​អាច​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផល​ប៉ះពាល់​នៃ​ជំងឺរាតត្បាត​ក្ដី​ ​យើង​នៅតែ​បន្ត​ធ្វើដំណើរ​ជ​ទៅមុខ​ជានិច្ច​ ​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ជនរួមជាតិ​ខ្មែរក្រោម​ នៅ​កម្ពុជាក្រោម​របស់យើង​ ​ដែល​ត្រូវ​រដ្ឋការ​អាណានិគម​យួន​បំបិទ​សំឡេង​ជាយូរមកហើយ​ ​។​

​សួស្តី​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ ​២​០​២​២​ !

​ប្រាក់​ ​សេរី​វុឌ្ឍ

​ប្រធានប្រតិបត្តិ​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

ចុចអានសារ​ប្រគេន​ ​និង​ជូនពរ​ឆ្នាំ​ថ្មី​ ​របស់​ប្រធានប្រតិបត្តិ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជាឯកសារ PDF

Leave A Reply

Your email address will not be published.