សារជូនពរឆ្នាំថ្មីរបស់អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម

0 61

សួស្តីឆ្នាំថ្មី!
មមី ឆស័ក ព.ស. ២៥៥៨ – គ.ស. ២០១៤
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ
សូមគោរពបង-ប្អូនរួមជាតិជាទីមេត្រី

ក្នុងឱកាស​ចូលឆ្នាំថ្មី មមី ឆស័ក ព​.​ស​. ២៥៥៨ – គ​.​ស​. ២០១៤ តាងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ខ្ញុំ​ព្រះ ករុណា​-​ខ្ញុំបាទ សូម​ធ្វើ​គារវកិច្ច​គោរព និង​ជូនពរ​សេរី​សួស្តី​ជ័យ​មង្គល ចំពោះ​ព្រះសង្ឃ បងប្អូន​ប្រុស​-​ស្រី​, យុវជន​-​យុវតី ទាំង នៅក្នុង​ស្រុក​,​នៅ​កម្ពុជា​និង​នៅ​ប្រទេស​ទី​៣ ដែល​បាន​បូជាជីវិត បូជា​កម្លាំងកាយ​-​ចិត្ត​-​ថវិកា និង​បញ្ញា ដើម្បី​ជាតិ សាសនា ក្នុង​បុព្វហេតុ សិទ្ធិ​-​សេរីភាព ឆ្ពោះទៅរក​សិទ្ធិ​សំរេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ឲ្យ​បាន​ជួបប្រទះ​តែ​និង ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណៈ សុ​ខៈ និង​ពលៈ កំ​បី​ឃ្លៀងឃ្លាត​ឡើយ ។​

លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​សូម ព្រះ​ទេព​ធិ​តា​ព្រះនាម គោ​រាគៈ បុត្រី​ទី ២ នៃ​កបិល​មហាព្រហ្ម ដែល​និង​យាង​មកកាន់​ដំណែង​ជា​ទេវតា​ឆ្នាំ​ថ្មី នៅ​ថ្ងៃ ១៥ កើត ខែចេត្រ ២៥៥៨ នៃ ព​.​ស​. ត្រូវ​និង​ថ្ងៃទី​១៤ ខែមេសា ២០១៤ នៃ គ​.​ស​. នេះ ប្រើ​ឥទ្ធិពល​ជួយ​លើកទឹកចិត្ត កូន​ខ្មែរ​ឲ្យ​មានគំនិត​ជាតិនិយម​និង​រួម​សាមគ្គី​គ្នា​កំចាត់​សត្រូវ​អប្រិយ​របស់​ខ្មែរ ឲ្យ​វិនាស​អន្តរាយ ដើម្បី​រក​យុត្តិធម៌ និង​សេចក្តី សុខសាន្ត​ជូន​ប្រជា ពលរដ្ឋ​ខ្មែរ ក្រោម​ស្លូតត្រង់ ។ បន្ថែម​ពីនេះ​ទៅទៀត ខ្ញុំ​ក៏​សូម​វិញ្ញាណក្ខន្ធ​នៃ វីរបុរស​ខ្មែរ​មក​សន្ធិ​ត​លើ​កូន​ខ្មែរ គ្រប់រូប ឲ្យ​មាន​សេចក្តីក្លាហាន ចូលមក​រួម​តស៊ូរ​ដោយ​សន្តិវិធី​គ្រប់​វិស័យ​ជាមួយ សហ​ព័​ន្ ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​កំចាត់​នូវ​អំពើ រំលោភ សិទ្ធិមនុស្ស និង​អំពើ​រើសអើង​ជាតិ​សាស្ត្រ​របស់​រដ្ឋាភិបាល​យួន​នៅ​កម្ពុជា​ក្រោម ។​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មធ្យោបាយ​នៅ​ស្តួចស្តើង​មែន បើ​ប្រៀបធាប​ទៅ​និង​កម្លាំង​របស់​រដ្ឋាភិបាល​យួន ។ ប៉ុន្តែ​អ្វីៗ ដែល​យើង​បានធ្វើ គឺ​យើង​បាន​វាយប្រហារ​លើ​ចំណុចខ្សោយ ដែលជា ថ្លើម​ប្រមាត់​របស់​វា គឺ​វិស័យ​សិទ្ធិមនុស្ស​ដែល​អង្គការ សហប្រជាជាតិ​ដាក់​កំ​រឹត​ឲ្យ​ប្រទេស​ទាំងអស់​ជា​សមាជិក​របស់ខ្លួន​គោរព ដើម្បី​សេចក្តីសុខ និង​សេចក្តីថ្លៃថ្នូរ​នៃ​មនុស្សជាតិ ។​

ដើម្បី​ទាក់ទាញ ឲ្យ​ប្រទេស​ជា​សមាជិក​គោរព​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បាន​បង្កើត​ច្បាប់​អន្តរជាតិ ដែលមាន​អនុ​ស ញ្ញា​ផ្សេងៗ​មានកម្ម​វិធី​ផ្តល់​មូលនិធិ​ជា​ជំនួយ ដល់​ប្រទេស​ជា សមាជិក​ណា​ត្រូវការ ។ កម្មវិធី​នេះ បាន​ទាក់ទាញ​ការយកចិត្ត​ទុក ដាក់​ពី​សំណាក់​ប្រទេស​ក្រីក្រ ឬ​កំពុង​អភិវឌ្ឍ​ដើម្បី​រក​ធនធាន​ទៅ​កសាង​ប្រទេស​របស់ខ្លួន ដែល​នៅក្នុង​ចំពូក​នោះ​មាន​ប្រទេស យួន​ជាដើម ។ ប្រទេស​យួន​បាន​ឲ្យ​សច្ចានុមតិ (ratified) លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ជាច្រើន ដើម្បី​យកប្រាក់​កាស ប៉ុន្តែ​មិនបាន​គោរព​អនុសញ្ញា​ណាមួយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ដោយសារ​អំពើពុករលួយ ។ នេះ​ជាហេតុ​ធ្វើ​ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម មានលទ្ធភាព​ចាក់​ក្លៀក វា​បាន​គ្រប់ពេលវេលា​ទាំងអស់ បើសិនជា​យើង​មាន​មធ្យោបាយ​គ្រប់គ្រាន់ ។ ទង្វើ​នេះ ធ្វើ​ឲ្យ​វា សង្កៀរ​ខ្លាំងណាស់ ហើយ​កោតក្រែង​សហព័ន្ធ រហូតដល់​មាន បងប្អូន​យើង ដែល​មិនបាន​តាមដាន​នៃ​ទង្វើ​របស់​សហព័ន្ធ បាន​ថ្លែងថា យួន​ឥឡូវនេះ​ដូចជា​ប្រែប្រួល ធ្វើ​ល្អជា​មួយ​ខ្មែរ វិញ​ច្រើន​មិន​ដូច​ធម្មតា ។​

ខាងលើនេះ ជា​ឧ​ទា​ហរ​ណ៏​ជាក់ស្តែង ដើម្បី​ប្រគេន​និង​ជូន​ដល់​បង​-​ប្អូន​ជ្រាប ថា​ការតស៊ូរ​របស់​សហព័ន្ធ​មាន​គោលដៅ​ច្បាស់ លាស់ ឆ្ពោះទៅរក​សិទ្ធិ​សំរេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង តាម​កម្មវិធី ជា​បន្តបន្ទាប់​ដូចដែល​លោក ថាច់​-​ងុ​កថា​ច់ ជា​ប្រធាន​ប្រតិ ប​ត្តិ​បាន​ថ្លែង​ពីថ្ងៃ​ពុធ​កន្លងទៅ ។ ទីដៅ​ដែល​យើង​អាច​ទៅដល់​យូរ ឬ​ឆាប់​វា​ស៊ីសង​លើ​សាមគ្គីភាព​របស់​យើង ប្រៀបបាន​និង ទូក បើ​យើង​មាន​អ្នក​អុំ​ច្រើន ទូក​យើង​វា​និង​អាច​បាន​ទៅដល់​ត្រើយ​ឆាប់ ។​

ជាទី​បញ្ចប់ សូម ព្រះ​ទេព​ធិ​តា​ព្រះនាម គោ​រាគៈ​ទេវី បុត្រី​ទី​២ នៃ​កបិល​មហាព្រហ្ម ជា​ទេវតា​ឆ្នាំ​ថ្មី មេត្តាជួយ ប្រសិទ្ធិ​ពរជ័យ ឲ្យ​គោលបំណង​របស់​យើងខ្ញុំ​ទាំងអស់ ខាងលើនេះ​បា​នស​ម្រេច​ដូច​ សេចក្តីប្រាថ្នា​កុំបី​អាក់ខាន​ឡើយ ។​

ធ្វើនៅប៉ារិស, ថ្ងៃទី ១០មេសា ឆ្នាំ២០១៤
អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម,
លោក ថាច់-វៀន

Leave A Reply

Your email address will not be published.