ដំណឹងស្ដីពី សន្និសីទអន្តរជាតិនៅទីក្រុងឡាអេ ស្ដីពីខួប ៧០ ឆ្នាំ ថ្ងៃកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និសីទអន្តរជាតិ ដើម្បីរំឭកដល់ខួប ៧០ ឆ្នាំ ថ្ងៃ កម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន” ក្រោមប្រធានបទ “សិទ្ធិរបស់ខ្មែរក្រោមក្នុងការទទួលបាននូវសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ។
យោងតាមសេចក្ដីជូនដំណឹងរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា សន្និសីទនេះនឹងធ្វើនៅក្នុង វិមានសន្តិភាព (Peace Palace) នា ទីក្រុងឡាអេ នៃប្រទេសហូឡង់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ដើម្បីរំឭកដល់ថ្ងៃដែលបារាំង បានផ្ទេរដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីសន្និសីទនេះ បានបញ្ជាក់អំពីអត្ថន័យ នៃ ការផ្ទេរទឹកដីកម្ពុជាក្រោម ទៅអាណានិគមយួនដោយបារាំង យ៉ាងនេះថា៖
“កម្ពុជាក្រោម គឺជា តំបន់ទំនាបនៃប្រទេសកម្ពុជា ឬ ភាគខាងត្បូងនៃប្រទេសកម្ពុជា ។ ទឹកដីនោះគឺជាភាគខាងត្បូងបំផុតនៃមហាអាណាចក្រខ្មែរ ហើយដែលធ្លាប់មានឈ្មោះថា កូស័ងស៊ីនបារាំងសេស ។ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ទឹកដីនោះត្រូវបានផ្ទេរដោយអំណាចអាណានិគមបារាំង ទៅឲ្យអតីតរដ្ឋាភិបាលដែលទើបនឹងបានបង្កើតថ្មី របស់ ស្តេច បាវ ដាយ នៃ វៀតណាម ដោយគ្មានការឯកភាពពីខ្មែរក្រោម ។ បន្ទាប់ពីព្រឹត្តការណ៍នេះ ខ្មែរក្រោមត្រូវបានបដិសេធពីសំណាក់រដ្ឋវៀតណាម ចំពោះសិទ្ធិជាសមូហភាព និងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ ក៏ត្រូវបានរំលោភជារៀងរហូតមកទល់នឹងពេលនេះ” ។
សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សន្និសីទអន្តរជាតិនេះនឹងរៀបចំរួមគ្នាដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម, វិទ្យាស្ថានសិទ្ធិមនុស្សហាវ៉ៃ និង អង្គការប្រជាជាតិនិងប្រជាជនគ្មានតំណាង (UNPO) ដើម្បីក្នុងគោលបំណងលើកកម្ពស់ និងលើកទឹកចិត្តឲ្យមានសេចក្តីគោរពដ៏ថ្លៃ ថ្នូរមួយចំពោះសិទ្ធិខ្មែរក្រោម ។
សេចក្ដីប្រកាសនេះដដែលបានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងអញ្ជើញ អ្នកមុខអ្នកការសាធារណ: សាស្ត្រាចារ្យ បណ្ឌិតសភា និង សកម្មជន អន្តរជាតិ មកធ្វើជាវាគ្មិន ដើម្បីធ្វើកិច្ចពិភាក្សាអំពីលំនាំច្បាប់ដែលខ្មែរក្រោមអាចធ្វើការតស៊ូមតិចំពោះសិទ្ធិរបស់ខ្លួន ក្នុងការទទួលបាននូវ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ហើយដែលសហគមន៍អន្តរជាតិអាចនឹងគាំទ្រកាន់តែខ្លាំងចំពោះសិទ្ធិនេះ ។
ដែនដីកម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីន មានផ្ទៃដីប្រមាណ ៦៧.៧០០ គីឡូម៉ែត្រក្រឡា ត្រូវ ប្រធានាធិបតីបារាំង ឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) ប្រកាសច្បាប់ លេខ ៤៩-៧៣៣ ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ផ្ទេរឲ្យទៅជារដ្ឋចំណុះវៀតណាម បន្តធ្វើអាណានិគមលើជនជាតិដើមខ្មែរនៅកម្ពុជាក្រោម រាប់លាននាក់រហូត ដល់សព្វថ្ងៃ ។
ព័ត៌មានបន្ថែមទាក់ទងនឹងសន្និសីទអន្តរជាតិនេះ សូមលោកអ្នកទាក់ទង៖
ប្រទេសអ៊ីតាលី
- លោក ត្រឹង សារុង Tel: + 39 342 550 2284
ទីក្រុងប៉ារិស, ប្រទេសបារាំង
- លោក ថាច់ វាសនា Tel: + 33 699 664 950 E-mail: veasna.kk@gmail.com
- លោក ថាច់ សុធន Tel: + 33 614 293 007 E-mail: thachgeorge31@gmail.com
ប្រទេសហូឡង់
- លោក Tran Chanh Sarath Tel: + 31 621 241 429
- លោក Seun Savang Tel: + 31 611 643 253
- លោក Truong Kim Seng Tel: + 31 622 779 101
- លោក Ly Suong Tel: + 31 651 903 406
- លោក Ly Hoang Tel: + 31 622 978 081
សម្រាប់លោកអ្នកដែលជាវសំបុត្រយន្តហោះ សូមជ្រើសរើសនូវព្រលានយន្តហោះដូចខាងក្រោម៖
ប្រទេសបារាំង
Paris Charles de Gaulle Airport
ប្រទេសហូឡង់
Amsterdam Airport Schiphol
សម្រាប់ការឧបត្ថម្ភដល់សន្និសីទអន្តរជាតិនេះ លោកអ្នកអាចទាក់ទាង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ) ជាប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។
Tel: (408) 550-5060 E-mail: khmerkampucheakrom@gmail.com