អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច ជម្រុញ​រដ្ឋាភិបាល​កម្ពុ​ជា ​ពង្រឹង​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​

0 238

​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច នៅ​ថ្ងៃ​សៅរ៍ ទី ០៧ ខែធ្នូ ឆ្នាំ ២០១៣ នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ការសន្យា​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិភាព ក្នុង​កិច្ចការពារ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម ឲ្យ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ ។​

ប៉ូលិសខ្មែរ បង្ក្រាបព្រះសង្ឃខ្មែរក្រោមនៅមុខស្ថានទូតវៀតណាម នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧​ ខែធ្នូ ឆ្នាំ ២០០៧ ខណៈដែលព្រះសង្ឃខ្មែរក្រោមប្រមាណជាង ៥០ អង្គយកញាតិទៅជូនស្ថានទូត យួនដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិខ្មែរ ក្រោមនៅកម្ពុជាក្រោម ក្នុងនោះ មានសុំឲ្យដោះលែងអតីត ព្រះចៅអធិការវត្តភ្នំ ដិនខាងជើង ទឹម សាខន នៃខេត្តតាកែវ និង ព្រះសង្ឃទាំង ៥ អង្គ នៅខេត្តឃ្លាំង ។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច ចុះ​ថ្ងៃទី ០៧ ខែធ្នូ​នេះ ថ្កោ​ស​ទោស រដ្ឋាភិបាល​កម្ពុជា មិន​បំពេញ​ការសន្យា​របស់ខ្លួន មិនបាន​បំពេញ​កាតព្វកិច្ច​ពេញលេញ ក្នុង​ការគោរព​សិទ្ធិ មនុស្ស ជាពិសេស ពលរដ្ឋ​ខ្មែរក្រោម និង​ជនជាតិដើម​ភាគតិច​ផ្សេងៗ​ទៀត ។ សេចក្តីប្រកាស​ព័ត៌មាន​នេះ ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរក្រោម និង​ព្រះសង្ឃ​ខ្មែរក្រោម​ជា​ញឹកញយ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ឃាត់ខ្លួន​ចាប់ខ្លួន និង​ឃុំខ្លួន​អស់​ជាច្រើន​ឆ្នាំ ដោយ​មិនមាន​ស៊ើបអង្កេត ឬ ត្រូវបាន​អើពើ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ឡើយ ដែល​នេះ​បង្ហាញ​ពី​ការមិន​យកចិត្តទុកដាក់​ធានា ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។​

សេចក្តីប្រកាស​ព័ត៌មាន​បន្ត​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ខ្មែរក្រោម និង​ជនជាតិដើម​ភាគតិច​វៀតណាម បច្ចុប្បន្ន រស់នៅក្នុង​ភាពភ័យខ្លាច ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀត​ណា​ម ដែល​តែង​ចាប់ខ្លួន​ពួកគេ និង​ផ្តន្ទាទោស​ដាក់​ពន្ធ​ធនាគារ ដោយ​មិនមាន​មូលហេតុ​សមរម្យ ។​

តុលាវៀតណាមជំនុំជម្រះក្ដី ករីណី ព្រះតេជព្រះគុណ ទឹម សាខន អតីតព្រះចៅ អធិការ វត្តភ្នំដិន ខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ បន្ទាប់ពីសម្ដេចសង្ឃ ទេព វង្ស ចាប់ផ្សឹក និងបញ្ជូនទៅដាក់គុកយួន ចោទពី បទ «បំបែកបំបាក់មិត្តភាពវៀតណាមកម្ពុជា»។

អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច ជំរុញ​ឲ្យ​រដ្ឋាភិបាល អនុវត្តតាម​ការសន្យា​របស់ខ្លួន ធានា​ការពារ​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ ក្នុងនាម​ជា​ប្រទេស​សមាជិក នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​អនុសញ្ញា សន្ធិសញ្ញា​អន្តរជាតិ និង​រដ្ឋ​ធម្ម​កម្ពុជា​ជាដើម ។​

គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ព្រះ​តេជគុណ ទឹម សា​ខន អតីត ព្រះចៅអធិការ វត្តភ្នំ​ដិ​ន​ខាងជើង ស្រុក​គិរីវង់ ខេត្តតាកែវ ត្រូវបាន​ស្តេច​សង្ឃ ទេព វង្ស ចាប់​ផ្សឹក ហើយ​បញ្ជូនទៅ​ដាក់ពន្ធនាគារ​នៅក្នុង​គុក​យួន នៅ​ដែនដី​កម្ពុជា​ក្រោម ដោយ​ចោទ​ពីបទ “​បំបែកបំបាក់​មិត្តភាព​វៀតណាម កម្ពុជា​” ។​

កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៧ ប៉ូ​លិ​ស្ត​របស់​រដ្ឋាភិបាល ហ៊ុន សែន បាន​បង្ក្រាប​ព្រះ សង្ឃ​ខ្មែរ ក្រោម​នៅមុខ​ស្ថានទូត​យួន​នាទី​ក្រុងភ្នំពេញ ខណៈដែល​ព្រះសង្ឃ​ខ្មែរក្រោម ប្រមាណ​ជាង ៥០ អង្គ​យក ញាតិ​ទៅជូន​ស្ថានទូត​យួន​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្នែ​រ​ក្រោម នៅ​កម្ពុជា​ក្រោម ក្នុងនោះ មាន​សុំ​ឲ្យ​ដោះលែង​អតីត ព្រះចៅអធិការ​វត្ត ភ្នំ​ដិ​ន ខាងជើង ទឹម សា​ខន នៃ​ខេត្តតាកែវ និង ព្រះសង្ឃ​ទាំង ៥ នៅ​ខេត្ត​ឃ្លាំង ។​

មាត្រា ២, ១៨, ១៩ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស អនុម័ត​នៅ​ឆ្នាំ​១៩៤៨ ដោយ​អង្គការ សហ ប្រជាជាតិ ចែងថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ និង​សិទ្ធិសេរីភាព​គ្រប់យ៉ាង​ទាំងអស់ ដោយ​គ្មាន​ការបែងចែក​ជាតិ​សាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ ឬ​មតិ​ផ្សេងៗ​ទៀត ដោយ​គ្មាន​ការជ្រៀតជ្រែក ប្រភព​ជាតិ ឬ សង្គម​ជាដើម ៕

Leave A Reply

Your email address will not be published.