សេរីភាព និងសុភមង្គល​គ្មានទេ បើ​គ្មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​

0 177

ដោយ ថាច់ ប្រីជា គឿន​ | ​ទស្សនៈ សារព័ត៌មាន ព្រៃនគរ | ចុះផ្សាយ​នៅក្នុងកាសែត ព្រៃនគរ លេខ ២៩ ឆ្នាំ ២០១២ | ​ចេញផ្សាយ ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២

​សាធារណរដ្ឋ​សង្គម និយម​វៀតណា​ម​មាន​បាវចនា​ជាតិ​ថា  ឯករាជ្យ  សេរីភាព    សុភមង្គល  បាវចនា​ជាតិ​នេះ ត្រូវបាន​ប​ក្យ​កុ​ម្មុយ​និ​ស្ត​វៀតណាម យកទៅអនុវត្ត​បោកប្រាស់​ខ្មែរក្រោម​ជា​យូរ​មកហើយ ។  កាលពី​ខ្មោច ហូ ជី មិញ មិនទាន់​ស្លាប់ គាត់​តែងតែបាន​និយាយ​ជា​ញឹកញាប់​ថា “​គ្មានអ្វី​ប្រសើរ​ជាង​ឯករាជ្យ​សេរីភាព​ឡើយ​” ។​

បុរសខ្មែរក្រោមម្នាក់ពាក់អាវយឺតមានផែនទីកម្ពុជាក្រោម និងទង់ជាតិខ្មែរ នៅខាងខ្នង ក្នុងពិធីបុណ្យវប្បធម៌ " ខ្មែរក្រោមម្ចាស់ស្រុក" ដែលបានប្រារព្ធ នៅប្រទេសកាណាដា កាលពីខែសីហា ឆ្នាំ ២០១២ ។
បុរសខ្មែរក្រោមម្នាក់ពាក់អាវយឺតមានផែនទីកម្ពុជាក្រោម និងទង់ជាតិខ្មែរ នៅខាងខ្នង ក្នុងពិធីបុណ្យវប្បធម៌ ” ខ្មែរក្រោមម្ចាស់ស្រុក” ដែលបានប្រារព្ធ នៅប្រទេសកាណាដា កាលពីខែសីហា ឆ្នាំ ២០១២ ។

ដោយ​ស្មានថា ឯករាជ្យ និង សេរីភាព គឺជា​របស់​ខ្មែរក្រោម ពេលដែល​បាន ឈ្នះ​បារាំង និង​អាមេរិកកាំង  ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាច្រើនរូប និង​អង្គ​បាន​ចូលរួម​ធ្វើ​បដិវត្តន៍ ជាមួយ​យួន​កុ​ម្មុយ​និ​ស្ត​ដែលមាន ហូ ជី មិញ ជា​ប្រធាន  ដើម្បី​រំដោះ​ដែន ដី​កម្ពុជា​ក្រោម ។  ទីបំផុត ក្រោយ​ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពួក​កុ​ម្មុយ​និ​ស្ត​វៀតណាម បានឈ្នះ​របប​សាធារណរដ្ឋ វៀតណាម ដែល​ការ​ឈ្មះ​នេះ   តាម​ការអះអាង​របស់​រដ្ឋា​ភិ  បាល​វៀតណាម​សព្វថ្ងៃ​ថា ជា​ថ្ងៃ​រំដោះ​ភាគខាងត្បូង​នោះ សេរីភាព និង ឯករាជ្យ ត្រូវបាន​ទៅ​ជនជាតិ​យួន ដែនដី​កម្ពុជា​ក្រោម​ត្រូវ បាន​ផ្លាស់​ការគ្រប់គ្រង​ពី​របប​យួន​សេរី​មកជា​របប​យួន​កុ​ម្មុយ​និ​ស្ត​វិញ​។

​ពេល​របប​សាធារណរដ្ឋ​វៀតណាម​បាន​ដួលរលំ​នៅ​ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ភ្លាម យួន​បាន​លើក​ទង់ជាតិ​យួន​ក​ម្មុយ​និ​ស្ត​ឡើង ព្រោងព្រាត​ពេញ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​អបអរសាទរ​ទិវា​ដ៏​ជោគជ័យ​របស់គេ ដែល​បាន​លេប​ទឹកដី​កម្ពុជា​ក្រោម និង​មិនយូរប៉ុន្មាន​ទីក្រុង ព្រៃនគរ ដែល​យួន​សេរី​ធ្លាប់​ហៅថា សាយ​ហ្គ​ន (Sai Gon ) នោះ ត្រូវបាន​ប្តូរ​ទៅជា​ទីក្រុង ហូ ជី មិញ វិញ ។​

ស្ថិតក្នុង​ស្ថានភាព ដ៏​ខ្មៅ​ងងឹត​បែបនេះ​ព្រះសង្ឃ និង ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដែល​ធ្លាប់​ចូលរួម​បដិវត្ត ជាមួយ​យួន​កុ​ម្មុយ​និ​ស្ត​នោះ  ត្រូវបាន​ខកបំណង​និង​យំ​មិន​ចេញ​ទឹកភ្នែក ព្រោះ​បាន​ចាញ់បោក​យួន​មួយ​ក្តារ​យ៉ាង​ធ្ងន់ និង​ត្រូវបាន​ឋិត​នៅក្រោម​នឹម​អាណា​និ​ម​យួន កុ​ម្មុយ​និ​ស្ត​មួយ តម្រួត​ទៀត ។​

ក្រោយពេល​យួន​កុ​ម្មុយ​និ​ស្ត ចូលកាន់​កាប់​ដែនដី​កម្ពុជា​ក្រោម​នោះ  ពួកគេ​មិន​ត្រឹមតែ មិន​នឹក​គុណ​ដល់​ពលិកម្ម របស់​ខ្មែរក្រោម​ដែល​បាន​ពលី​ជីវិត​នៅក្នុង​សមរភូមិ​ប៉ុណ្ណោះ​ទេ គឺ​ពួកគេ​ថែមទាំង​បាន​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដាក់ពន្ធនាគារ និង​យកទៅ​សម្លាប់​ទៀតផង ។

​ដូច្នេះ ឯករាជ្យ សេរីភាព សុភមង្គល សព្វថ្ងៃ ជា​របស់​ជនជាតិ​យួន​ទេ មិនមែនជា​រស់​ខ្មែរក្រោម​ឡើយ ។ រដ្ឋាភិបាល​វៀតណាម​យកពាក្យ នេះ​មក​ប្រើ គ្រាន់តែ​ជាការ​ឡប់ឡែ​ដើម្បី​ត្រួតត្រា​ខ្មែរក្រោម​ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម និង​ជនជាតិភាគតិច​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​វៀតណាម​តែប៉ុណ្ណោះ  ។ ដរាបណា​យើង​មិនមាន​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ឯង ឬ មិនមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ទេ  ខ្មែរក្រោម​មិនមាន​សេរីភាព និង សុភមង្គល​ឡើយ

Leave A Reply

Your email address will not be published.