សេចក្ដី​ប្រគេន និងជូនដំណឹង​ ​អំពី​សន្និសីទ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 928

សេចក្ដី​ប្រគេន និង ជូនដំណឹង​
​អំពី​
​សន្និសីទ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
​ស្ដីពី​
​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​
​ផ្ដោតលើ​ករណី​ជនជាតិដើម​ខ្មែរក្រោម​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ នៅ​ប្រទេស​បារាំង ក្រោម ប្រធានបទ សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម ផ្ដោតលើ​ករណី​ជនជាតិដើម​ខ្មែរក្រោម ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ សៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ នៅក្នុង​អគារ ព្រឹទ្ធសភា​បារាំង នាទី​ក្រុង​បារី​ស ។ សន្និសីទ​នេះ រៀបចំ​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (UNPO) និង​សមាជិក​ព្រឹទ្ធសភា​បារាំង ។

លោក ថាច់ វៀន អធិបតី និងលោក ប្រាក់ សេរីវុឌ្ឍ ប្រធាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងជំនួបជាមួយព្រឹទ្ធសភា​បារាំង នាពេលកន្លងមក
លោក ថាច់ វៀន អធិបតី និងលោក ប្រាក់ សេរីវុឌ្ឍ ប្រធាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងជំនួបជាមួយព្រឹទ្ធសភា​បារាំង នាពេលកន្លងមក

​ថ្នាក់ដឹកនាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​នានា​ជុំវិញ​ពិភពលោក នឹង​ចូល រួម​ប្រជុំ​នៅក្នុង​សន្និសីទ​នេះ ដោយមាន​អ្នកជំនាញ​បរទេស​ស្ដីពី​កម្ពុជា​ក្រោម នឹង​ចូល​ធ្វើជា វាគ្មិន​តាម​ការអញ្ជើញ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ថ្លែង​អំពី​ប្រវត្តិ​កម្ពុជា​ក្រោម និង បញ្ហា​សិទ្ធិមនុស្ស​នានា​របស់​ខ្មែរក្រោម ដែល​កំពុងតែ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស ពី​សំណាក់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម សព្វថ្ងៃ ។ វាគ្មិន​បរទេស​រួមមាន ដូចជា បណ្ឌិត Philip Taylor មកពី​ប្រ​ទេ​អូស្ត្រាលី ជា​អ្នកសរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម The Khmer Lands of Vietnam, លោក Phil Robertson ជា​នាយករង ប្រចាំ អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Haman Rights Watch), បណ្ឌិត Joshua Cooper ជា​នាយក​វិទ្យាស្ថាន​សិទ្ធិមនុស្ស​រដ្ឋ​ហា​វ៉ៃ​, អ្នកស្រី Tina Mufford ជា​អ្នកវិភាគ នយោបាយ​ជាន់ខ្ពស់ ប្រចាំ​តំបន់​អាស៊ី​បូព៌ា នៃ​គណៈកម្មការ​សហរដ្ឋអាមេរិក​ទទួល​សេរី ភាព​សាសនា​អន្តរជាតិ (USCRIF), និង​មន្ត្រី​អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO) និង សមាជិក​ព្រឹទ្ធសភា​បារាំង ជាច្រើនរូប​ទៀត ។​

​ហេតុដែល​នាំ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​សន្និសីទ​នៅ​ប្រទេស​បារាំង​នោះ ដោយ សារ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចង់​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកមុខអ្នកការ​នៃ​ប្រទេស​បារាំង និង អឺរ៉ុប យល់​កាន់តែច្បាស់​នូវ​បញ្ហា​របស់​ជនជាតិដើម​ខ្មែរក្រោម តាមរយៈ​សារ​របស់​វាគ្មិន ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នេះ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រំពឹងថា ក្រោយពី​សន្និសីទ នេះ ពិភពលោក​នឹង​យល់​អំពី​បញ្ហា​របស់​ជនជាតិដើម​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម កាន់តែច្បាស់​ជាង​មុន ។

​រាល់​ព័ត៌មាន​បន្ថែ ម​ដែល​ទាក់ទង ​នឹង​សន្និសីទ​នេះ សូម​លោកអ្នក​ទាក់ទង​៖ កា​រិ​យាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) តាម​ទូរស័ព្ទ​លេខ (៤០៨) ៥៥០ ៥០៦០ ។

Leave A Reply

Your email address will not be published.