អ្នកឃ្លាំមើលស្ថានការណ៍មើលឃើញថា វៀតណាមហាក់បារម្ភ នឹងរឿងខ្មែរក្រោម យល់ដឹងពីសិទ្ធិរបស់ខ្លួន

0 239

ដោយ គឹម​ ​សាវ​តា

អាជ្ញាធរ​មានសមត្ថកិច្ច​វៀតណាម​ ​ខេត្ត​ឃ្លាំង​ ​សហការ​ជាមួយ​ខេត្ត​ដូន​ណៃ ​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​កាលពី​ថ្ងៃ​ទី​ ​១​៣​ ​មេសា​ ​បាន​ឆែកឆេរ​ផ្ទះ​យុវជន​ខ្មែរក្រោម​ ​មួយ​រូប​ឈ្មោះ​ យឿ​ង​ ខា​យ​ ​ព្រមទាំង​បាន​ចាប់​លោក​ទៅ​សួរ​ចម្លើយ​ ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ ​ហើយ​បាន​រឹបអូស​យក​ទូរស័ព្ទ​ ​កុំព្យូទ័រ​ ​និង​សៀវភៅ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ជនជាតិ​ដើម​ ​មិន​តិច​ជាង​ ​១​០​០​ ​ក្បាល​ ណៈ​ដែល​យុវជន​រូប​នេះ​ ​បាន​បោះពុម្ព​ចំ​លង​សៀវភៅ​ ​ដើម្បី​ចែក​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​អាន​ ​និង​យល់​ដឹង​ ​។​ ​ករណី​នេះ​ ​អ្នកឃ្លាំមើល​ស្ថានការណ៍​ ​និង​អ្នកច្បាប់​យល់ឃើញ​ថា​ ​វៀតណាម​មាន​ក្តី​បារម្ភ​ ​និង​ខ្លាច​ញ​ញឺ​ត​ ​ពី​ការយល់​ដឹង​នូវ​ច្បាប់​ ​និង​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​។​ ​បើ​ទោះ​ជា​ក្រុម​យុវជន​ទាំងនោះ​ ​ព្យាយាម​ផ្សព្វផ្សាយ​សៀវភៅ​ ​ស្តីពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ដែល​វៀតណាម​ជា​ហត្ថលេខី​ក្តី ។

ពលរដ្ឋខ្មែរក្រោម តស៊ូមតិទាមទារសិទ្ធិរបស់ពួកគេនាពេលកន្លងមក
ពលរដ្ឋខ្មែរក្រោម តស៊ូមតិទាមទារសិទ្ធិរបស់ពួកគេនាពេលកន្លងមក

លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ជួន​ ​អគ្គលេខាធិការ​ ​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​មើលឃើញ​ថា​ ​នៅ​ពេល​ពលរដ្ឋ​ខ្មែរក្រោម​ បាន​ដឹង​ពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម ​គឺ​ពលរដ្ឋ​ខ្មែរក្រោម​ ​នឹង​ដឹង​ថា ​ខ្មែរក្រោម​ មាន​សិទ្ធិ​អ្វីខ្លះ​ ​ដូចនេះ​ រដ្ឋាភិបាល​វៀតណាម​ ព្រួយបារម្ភ​ថា​ ​ចលនា​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជា​នឹង​កាន់តែ​ច្រើនឡើង​ ​ហើយ​ជារឿយៗ​ វៀតណាម​មិន​ទទួលស្គាល់​ថា​ ខ្មែរក្រោម​ជា​ជនជាតិ​ដើម​នោះ​ទេ​ ។​ ​

លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​«​វៀតណាម​ តែងតែ​ជំទាស់​ នៅពេលដែល​យើង​ (​ខ្មែរក្រោម​)​ ប្រើ​ពាក្យ​ថា ​ជនជាតិ​ដើម​ ​មិន​ត្រឹមតែ​ជំទាស់​ នៅ​ក្នុង​អង្គការសហប្រជាជាតិ​ ​ឬ​មហា​ស​និ្ន​បាត​អង្គការសហប្រជាជាតិ ​ដែល​យើង​លើកឡើង ​ពី​ជនជាតិ​ដើម​ហ្នឹង​ ​វៀតណាម​តែងតែ​បដិ​សេ​ដ​ ហើយ​លើកឡើង​ អំពី​ប្រវត្តិសាស្ត្រ​ ដែល​ល​ជា​ការ​កាឡៃ​ប្រវត្តិសាស្ត្រ​ថា​ ខ្មែរក្រោម​មិនមែន​ជា​ជនជាតិ​ដើម​ទេ​ ​ដោយ​ចាត់ទុកថា​ យើង​ជា​ជនជាតិ​ភាគតិច​ ម្លោះ​ហើយ​យើង​ផ្អែកលើ​ឯកសារ​ប្រវត្តិសាស្ត្រ ​គឺ​យើង​មិន​អាច​ទទួលយក​អ្វី ​ដែល​ជា​ការ​លើកឡើង​របស់​វៀតណាម​នោះ​ទេ​»​ ​។

​លោក​ ​ទៀ​ ថេ​ន​ ​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​មានប្រសាសន៍ថា​ ​ចាប់ពី​រដ្ឋាភិបាល​វៀតណាម​ ចុះហត្ថលេខា​ទទួលស្គាល់​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ជនជាតិ​ដើម​ ជាមួយ​អង្គការសហប្រជាជាតិ​មក​ ​រដ្ឋាភិបាល​វៀតណាម​ មិនបាន​ផ្សព្វផ្សាយ​ពី​អ្វី ​ដែល​បាន​ទទួលស្គាល់​នោះ​ទេ​ ​ហើយ​ថែមទាំង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម ​ដែល​ផ្សព្វ​ផ្ស​យ​ពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​នេះ​ទៅវិញ​ ​ដោយ​ព្យាយាម​លាក់បាំង​សេចក្តីប្រកាស​ទាំងនេះ​អស់​រយៈពេល​ ​ជាង​ ១​០ ​ឆ្នាំទៅ​ហើយ​ ។​ ​លោក​បន្ត​ថា​ ​ករណី​ដែល​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​វៀតណាម​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរក្រោម ​ដែល​ផ្សព្វផ្សាយ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​នេះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ធ្វើ​របាយការណ៍​ដាក់​ទៅ​អង្គការសហប្រជាជាតិ​រួចហើយ​ ដើម្បី​ចាត់វិធានការ​ ។​ ​

លោក​ ​ទៀ​ ថេ​ន​ ​«​គេ​ខំប្រឹង​រាំង​ខ្ទប់​បែប​ហ្នឹង​ គី​គ្មានអ្វី​ក្រៅពី​ខំប្រឹង​បិទបាំង​មិន​ឲ្យ​ខ្មែរក្រោម ​បាន​ដឹង​ច្បាស់​ហ្នឹងឯង​ ​ពីព្រោះ​ការ​រំលោភបំពាន​វា​មាន​ច្រើន​ករណី​ពេក​ទៅ​ហើយ​ ​ពិសេស​គឺ​ការ​ឈាន​ចូល​មក​ត្រួតត្រា​ព្រះពុទ្ធសាសនា​ផ្នែក​គណៈ​ថេរវាទ​របស់​ខ្មែរក្រោម​ហ្នឹងឯង​ ​រឿង​នេះ​ ខុស​ធ្ងន់​ណាស់​ ។​ ​ពលរដ្ឋ​ខ្មែរក្រោម​ដាច់ខាត ​ត្រូវតែ​មាន​សិទ្ធិ​ពិសេស​ច្រើន​ណាស់​ ​នៅ​ក្នុង​ច្បាប់​ហ្នឹង ​(​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​)​ បានការ​ពារ​យើង​ ។​ ​អ៊ីចឹង​ទើប​គេ​មិនព្រម​ឲ្យ​យើង​ដឹង​»​ ។​

​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជា​តិ ​កាលពី​ថ្ងៃ​ទី​ ១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​ ២​០​០​៧​ ​ដោយមាន​ស​ម្លេ​ង​បោះឆ្នោត​គាំទ្រ​ពី​រដ្ឋ​សមាជិក​ចំនួន​ ​១​៤​៤​ ​ក្នុង​នោះ​ក៏មាន​ ​រដ្ឋាភិបាល​វៀតណាម​ផង​ដែរ​ ​។

​ក្នុង​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​គឺ​មាន ​៣​ មាត្រា​ដែល​មាន​ចែង​ពី​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជនជាតិ​ដើម​ផង​ដែរ​ ​ក្នុង​នោះ​ ​មាត្រា​ ៣​ ​ចែង​ថា​ ជនជាតិ​ដើម​ មាន​សិទ្ធិ​ស្វ័យ​សម្រេច ​។​ ​តាម​ស្មារតី​នៃ​សិទ្ធិ​នេះ​ ជនជាតិ​ដើម​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ អំពី​ស្ថានភាព​នយោបាយ​របស់​ខ្លួន​ ដោយសេរី​ និង​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌​របស់​ខ្លួន​ដោយសេរី​ ។​ ​មាត្រា​ ៤​ ​ចែង​ថា​ ​ជនជាតិ​ដើម ​ក្នុង​ការ​អភិវឌ្ឍ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន​ មាន​សិទ្ធិ​គ្រប់គ្រង​ ដោយខ្លួនឯង ​ឬ​ដោយ​ស្វ័យភាព​ លើ​បញ្ហា​ទាំងឡាយ​ ដែល​ទាក់ទង​ដល់​កិច្ចការ​ផ្ទៃក្នុង​ និង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន​ ​ព្រមទាំង​វិធីសាស្ត្រ​នយោបាយ​ផ្សេងៗ​ សម្រាប់​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ដំណើរការ​ស្វ័យភាព​របស់​ខ្លួន​ ​និង​មាត្រា​ ៥​ ​ចែង​ថា​ ជនជាតិ​ដើម​មាន​សិទ្ធិ​រក្សា ​និង​ពង្រឹង​នយោបាយ​ច្បាប់​ ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌​របស់​រដ្ឋ​ផង​ដែរ​ តាម​ការ​ជ្រើសរើស​របស់​ពួកគេ ​។​

​សម្រាប់​លោក​ យឿ​ង​ ខា​យ​ ​ដែល​ជា​ជនរងគ្រោះ​ ដោយសារតែ​ការ​ឃាត់ខ្លួន​ ​និង​ដកហូត​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ដោយ​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​វៀតណាម​ នោះ​អះអាង​ថា​ លោក​នៅតែ​បន្ត​ផ្សព្វផ្សាយ​នូវ​អ្វី​ ដែល​ជា​ចំណេះ​ដឹង​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ត្រូវតែ​ដឹង​ព្រោះ​អ្វី​ ដែល​លោក​ធ្វើ​នោះ​មិន​ខុសច្បាប់​របស់​រដ្ឋាភិបាល​វៀតណាម ​នោះ​ទេ ​។

​លោក​ យឿ​ង​ ខា​យ​ ​«​និយាយរួម​ទៅ​ ​ទោះបី​គេ​គំរាមកំហែង​យ៉ាងណា​ ​ខ្ញុំបាទ​ យឿ​ង​ ខា​យ​ ​នៅតែ​ខិតខំ​ផ្សព្វផ្សាយ​ដែរ​ ​ទោះបី​គេ​ចោទ​ថា​សៀវភៅ​ហ្នឹង​ ​មិនទាន់​មាន​ចេញពី​រោងពុម្ព​ឬមួយ​គ្មាន​បង់ពន្ធ​ក្តី​​»​ ៕​

Leave A Reply

Your email address will not be published.