មន្ត្រីការទូតប្រទេសមហាអំណាចថ្កោលទោស វៀតណាមអំពីការរំលោភសិទ្ធិមនុស្ស
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
មន្ត្រីការទូតប្រទេសមហាអំណាចនៅវៀតណាម មានសហរដ្ឋអាមេរិក អាល្លឺម៉ង់ និង អង់គ្លេស បាន ជម្រុញឲ្យវៀតណាម កែ ទម្រង់ ប្រវត្តិនៃ ការរំលោភសិទ្ធិមនុស្ស និងគោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជា ពលរដ្ឋ ។ ការជម្រុញឲ្យវៀត ណាមគោរពសិទ្ធិមនុស្សនេះ ត្រូវបាន លោក David Shear ឯកអគ្គរដ្ឋទូតសហអាមេរិក លោក Jutta Frasch ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ និង លោក Lesley Craig អគ្គរដ្ឋទូតរង របស់អង់គ្លេស ថ្លែងនៅស្ថានទូតសហរដ្ឋអាមេរិក ចំថ្ងៃទិវាសិទ្ធិមនុស្ស ១០ ធ្នូ នេះ ។

យោងតាមសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី ១០ ខែធ្នូ នេះ លោក Shear បានថ្លែងថា សហរដ្ឋអាមេរិក និង វៀតណាម “បានចុះ កិច្ចសន្យាជាមួយគ្នាឡើងវិញអំពីការគោរព សេចក្ដីប្រកាស ជាសកល ស្ដីអំពី សិទ្ធិមនុស្ស ក្នុងទំនាក់ទំនង ទ្វេភាគីរវាងសហរដ្ឋអាមេរិក និងវៀតណាម ដែលត្រូវបានប្រ ធានា ធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និង ប្រធាន រដ្ឋវៀតណាម ត្រឿង តឹង សាង (Truong Tan Sang) ប្រ កាសជាសាធារណៈ កាលពីខែកក្កដា” ។
លោក Shear ក៏បានរំឭកឡើងវិញ នូវសេចក្ដីប្រកាសរបស់សហរដ្ឋអាមេរិកដែល ធ្លាប់បានថ្លែង កាលពី មុនថា សហរដ្ឋ អាមេរិក “ គាំទ្រនូវប្រទេសវៀតណាមមួយដែលមានភាពរឹងមាំ រីកចម្រើន ឯករាជ្យ ក៏ប៉ុន្តែ ត្រូវមានការគោរពសិទ្ធិមនុស្ស ផងដែរ” ។
លោកក៏បានអំពាវនាវឲ្យវៀតណាម “ដោះលែងអ្នកទោសមនសិការទាំងអស់ អនុញ្ញាតឲ្យពលរដ្ឋ វៀត ណាមទាំងអស់ បញ្ចេញ មតិរបស់ខ្លួន និងការពារសេរីភាពសាសនាទូទាំងប្រទេស” ។
ស្របពេលជាមួយគ្នានេះដែរ ស្ថានប័នកិច្ចការបរទេសនៃប្រទេសអាល្លឺម៉ង់ និងអង់គ្លេស ក៏បាន ចេញសេច ក្ដីថ្លែងការណ៍ ថា “វៀតណាម បានសម្រេចនូវលទ្ធផលដ៏ ធំធេងក្នុងការអនុវត្ត នូវសិទ្ធិសង្គម និង សេដ្ឋកិច្ច” ។
មន្ត្រីការទូតអ៊ឺរ៉ុបទាំងពីររូបនេះបានលើកឡើងថា អ៊ឺរ៉ុបចាត់ទុកថា នៅវៀតណាម “មានមនុស្ស ត្រូវជាប់គុក ព្រោះតែពួកគេ បញ្ចេញ មតិជាសាធារណៈនូវគំនិតរបស់ខ្លួន” ។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ “ វៀតណាមត្រូវធានាថា មិនត្រូវកំណត់ព្រំដែនសេរីភាព នៃការ បញ្ចេញ គំនិត សេរីភាព សារ ព័ត៌មាន សេរីភាពជួបជុំគ្នា និងត្រូវដោះលែងជាបន្ទាន់នូវ មនុស្សដែលខ្លួនបានចាប់ដាក់គុក ពីបទដោយគ្រាន់តែ ពួកគេបញ្ចេញមតិរបស់ខ្លួន” ។
ក្រុមមន្ត្រីការទូតប្រទេសលោកខាងលិច ក៏បានលើកឡើងថា វៀតណាមបានចូលជាសមាជិក នៃ ក្រុម ប្រឹក្សាសិទ្ធិមនុស្ស អង្គ ការ សហ ប្រជាជាតិ ជាឱកាសមួយសម្រាប់ វៀតណាមបញ្ជាក់ អំពីកិច្ចសន្យារបស់ ខ្លួនអំពីការធានាចំពោះសេចក្ដី ប្រកាស ជាសកលស្ដីពីសិទ្ធិមនុស្សអន្តរជាតិ ដោយសម្ដី និងការអនុវត្ត ។
លោក David Shear ឯកអគ្គរដ្ឋទូតសហអាមេរិក បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ “ ជា សមា ជិក នៃក្រុមប្រឹ ក្សាសិទ្ធិមនុស្ស សិទ្ធិមនុស្សជាមួយគ្នា សហរដ្ឋអាមេរិក នឹងរកគ្រប់មធ្យោ បាយ សហការជា មួយវៀតណាមគ្រប់ ពេល ដើម្បីឈានដល់ទិសដៅដ៏មានសារៈសំខាន់នេះ” ។
វៀតណាមបានចូលជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយចង់បង្ហាញឲ្យឃើញថា៖ “ វៀត ណាមចង់ ខិតខំក្នុង ការការពារសិទ្ធិមនុស្ស” ។
សភាអ៊ឺរ៉ុបអន្តរាគមន៍បញ្ហាខ្មែរក្រោម៖
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៣ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅអ៊ឺរ៉ុប ដែលមានសមាជិក មកពីប្រ ទេសបារាំង ហូឡង់ អាល្លឺម៉ង់ បែលហ្ស៊ីក អ៊ីតាលី កាណាដា និងប្រទេសកម្ពុជា បានធ្វើបាតុកម្មនៅមុខ ការិយាល័យសភាអ៊ឺរ៉ុប នាទីក្រុង ព្រូសែល ប្រទេស បែលហ្ស៊ីក ដើម្បីជម្រុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម និងទាមទារឲ្យ វៀតណាមដោះ លែង ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ដែលអាជ្ញាធរវៀតណាមទើបតែប្រកាស សាលក្រម ផ្ដន្ទាទោសឲ្យជាប់ ពន្ធនាគារ ពី ១០ ខែទៅ ៦ ឆ្នាំ កាលពីខែកញ្ញា កន្លងទៅនេះ ។ បាតុកម្មនេះ មានការចូលរួមពីព្រះសង្ឃ និងគ្រហស្ថប្រមាណ ជា ១៥០ រូប ក្នុងនោះ មានមន្ត្រីអង្គការ UNPO ផងដែរ ។
នៅក្នុងការធ្វើបាតុកម្មនេះដែរ មន្ត្រីសភាអ៊ឺរ៉ុបបានទទួលញត្តិពីសហព័ន្ធខ្មែរកម្ពុជាក្រោម ហើយគេសន្យា ថា នឹងលើកយក បញ្ហាខ្មែរក្រោមទៅពិភាក្សាថ្នាក់លើ ដើម្បីរកច្រកជួយដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ។
គួរំឭកដែរថា កាលពីថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្ត ព្រៃជាប់ ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាម ប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារ ម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្ក អសន្តិសុខ ទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសវៀតណាម ។

មកដល់ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាមបានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ២ រូបឲ្យជាប់គុកម្នាក់ៗពី ២ ទៅ ៦ ឆ្នាំ ពីបទ “ចាត់តាំងនាំមនុស្ស ចេញទៅក្រៅ ប្រទេស” និង ” ទទួលប្រាក់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីចាត់តាំង ប្រឆាំងរដ្ឋាភិបាល បក្សកុម្មុយនិស្តវៀតណាម” និង ពីបទ “ផ្ដល់បទសម្ភាសន៍ដល់វិទ្យុសំឡេងកម្ពុជាក្រោម និង វិទ្យុអាស៊ីសេរី” ។
ពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម មិនបានរំឭកខួបទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដូចពលរដ្ឋនានា ក្នុងក្រៅប្រទេសទេ ។ កត្តានេះ ត្រូវបានគេមើលឃើញថា ពលរដ្ឋខ្មែរក្រោមទាំងនោះ រងការគាបសង្កត់ ពីរដ្ឋាភិបាលវៀតណាម និងមិនបានដឹង ថាអ្វី ជាសិទ្ធិ មនុស្សឡើយ ព្រោះនៅកម្ពុជាក្រោមមិនមានអ្នកណា ម្នាក់ហ៊ានដើរឃោសនាពីអ្វីដែល គេហៅថា “សិទ្ធិមនុស្ស” នោះឡើយ ។

នៅថ្ងៃទី ១០ ខែធ្នូ នេះដែរ គេហពទំព័ររដ្ឋវៀតណាម បានចេញផ្សាយនូវអត្ថបទរបស លោក ផាម បិន ម៉ិន ឧបនាយក ដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសដែលមានចំណងជើងថា៖ “ ការពារសិទ្ធិមនុស្ស ជាគោលនយោបាយ ដែលមាន ប្រភពចេញពីសេចក្ដីស្រេកឃ្លានរបស់ប្រជាពលរដ្ឋ” ក្នុងនោះ ក៏បានចាប់ អារម្មណ៍ដល់បញ្ហាវៀតណាមបានជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ ។
លោក ម៉ិន បានបញ្ជាក់ថា ការដែលវៀតណាម បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស នោះ មកពីគោល នយោ បាយរបស់ បក្សកុម្មុយនិស្តវៀតណាម ការពារ និងជម្រុញឲ្យមានការគោរពសិទ្ធិមនុស្ស និងសហការជាមួយ សហគមន៍ អន្តរ ជាតិក្នុងវិស័យមួយនេះ ៕