សម្ភាស ព្រះតេជព្រះគុណ ថាច់ សុវណ្ណ​តារា អំពី​បុណ្យ​អកអំបុក នៅ​កម្ពុជា​ក្រោម​

241

សម្ព័ន្ធ​សមណ​និស្សិត​ខ្មែរក្រោម​នៅ​ប្រទេស​ថៃ បាន​ជួបជុំគ្នា​នៅក្នុង​វត្ត​មួយ នា​ខេត្ត​អយុធ្យា ដើម្បី​ប្រារព្ធ​ពិធី “​បុណ្យ​អកអំបុក​” ដែលជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម កាលពី​រាត្រី​ថ្ងៃ​ពុធ ១៥ ខែកត្តិក ឆ្នាំ មមែ សប្ដស័ក ពុទ្ធ សករាជ ២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។ ពិធី​នេះ មានការ​ចូលរួម​ពី​សមណ​និស្សិត​ខ្មែរក្រោម​ដែល កំពុងតែ សិក្សា​នៅ​សាកលវិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ និង​ជនភៀសខ្លួន ខ្មែរក្រោម ដែល​កំពុងតែ​សិទ្ធិ​ជ្រក កោន​ជា មួយ​នឹង​អគ្គស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) នៅក្នុង​ប្រទេស​ថៃ ។​

 ព្រះតេជព្រះគុណ ថាច់ សុវណ្ណតារា ។
ព្រះតេជព្រះគុណ ថាច់ សុវណ្ណតារា ។

ពិធី “​បុណ្យ​អកអំបុក​” ដែល​បាន​ប្រារព្ធ​ដោយ​ក្រុម​សមណ​និស្សិត​ខ្មែរក្រោម​នៅ​ថៃ​នេះ មិន​ខុសពី​ការ​ប្រារព្ធ​ដោយ​ពលរដ្ឋ​ខ្មែរ ក្រោម​នៅ ដែនដី​កម្ពុជា​ក្រោម​ឡើយ ។ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥ កើត ខែកត្តិក ព្រះសង្ឃ និង ជនភៀសខ្លួន ខ្មែរក្រោម​បាន​ជួប ជុំគ្នា​នៅក្នុង​វត្ត​ខូ​ក​គ្រួ​ត ស្រុក​ផា​ជី ខេត្ត​អយុធ្យា ដើម្បី​ប្រារព្ធ​ពិធី​តាមបែប​ពុទ្ធ​សាសន​និយម​កិច្ច​មួយចំនួន សមាទាន​និច្ចសីល​, នមស្ការ​ព្រះ​រតនត្រ័យ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ជាដើម ។ លុះដល់ ពេលយប់ មាន​ប្រារព្ធ​នូវ “​ពិធី​សែន​លោក​ខែ​” ឬ “​ពិធី​បូជា​ព្រះ​ខែ​” , “​ពិធី​អកអំបុក​” និង​បង្ហោះគោម​ទៅតាម​ប្រពៃណីជាតិ ។​

​លោក សឺ​ន ថា​យ ធន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) បាន​ទៅយក​ព័ត៌មាន​នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​មួយ​នេះ ហើយ បាន សម្ភាស ព្រះតេជព្រះគុណ ថាច់ សុវណ្ណ​តារា អំពី​បុណ្យ​អកអំបុក នៅ​កម្ពុជា​ក្រោម ដូចតទៅ​៖​


Khok Kruat 1

Khok Kruat 2
Khok Kruat 6

Khok Kruat 7

Comments are closed.