អាជ្ញាធរយួន វាយកម្ទេចបង្គោលរបងវត្តខ្មែរក្រោមមួយ នៅខេត្តអូរកាប
វត្តខ្មែរក្រោមមួយ នៅក្នុងខេត្តអូរកាប់ ដែលសព្វថ្ងៃនេះ យួនហៅ វ៉ុង តៅ ត្រូវបានអាជ្ញាធរយួន វាយកម្ទេចបង្គោលរបងចំនួន ១៣ បង្គោល ។
នគរបាលយួនមួយក្រុម មានគ្នា ១២ នាក់ បានមកវាយកម្ទេចបង្គោលរបងវត្តខ្មែរមួយ ដែលទើបតែ កសាងឡើង នាពេលថ្មីៗ នេះ ខណៈព្រះសង្ឃជាព្រះចៅអធិការវត្ត មិនស្ថិតនៅក្នុងវត្តឡើយ ។
ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលនិមន្តមកទេសចរណ៍នៅក្នុងខេត្តអូរកាប់ និងគង់ស្នាក់នៅក្នុងវត្តកើតហេតុ បានរាយការណ៍មកកាន់ការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោមថា នៅវេលាម៉ោង ១០ និង ៤០ នាទី ព្រឹក ថ្ងៃទី ២៩ មិថុនា ២០១៥ នគរបាលយួនមួយក្រុម បានមកវាយកម្ទេចបង្គោល របងវត្ត ដោយប្រើវេលាត្រឹមតែ ៥ នាទីប៉ុណ្ណោះ ។
ព្រះសង្ឃខ្មែរក្រោម ដែលឃើញហេតុការណ៍ផ្ទាល់នោះ មានសង្ឃដីកាក្នុងលក្ខខណ្ឌ សូមមិនបញ្ចេញព្រះនាម បានរាយការណ៍ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម យ៉ាងដូច្នេះ ៖ចុចស្តាប់សំឡេង
Comments are closed.