មតិ​ចាប់អារ​ម្មណ៍​របស់​វាគ្មិន ក្នុង​ពិធី​រំឭក​ខួប​គម្រប់​ទី ៤០ ឆ្នាំ​នៃ​ព្រឹត្តិការណ៍ «១៦ ខែវិច្ឆិកា ១៩៧៦»

230

នៅថ្ងៃទី ២០ វិច្ឆិកា ២០១៦ អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បានប្រារព្ធខួប ៤០ ឆ្នាំ នៃព្រឹត្តិការណ៍ ១៦ វិច្ឆិកា នៅរាជធានីភ្នំពេញ ដើម្បីរំឭកដល់ព្រឹត្តិការណ៍បះបោរមួយ របស់រណសិរ្សសេរីការរំដោះជាតិកម្ពុជាក្រោម នៅខេត្តព្រះត្រពាំង ដើម្បីទាមទារភាពម្ចាស់ការពីរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ។

ពិធីនេះ មានការចូលរួមពីវាគ្មិន ដែលជាប្រធាន និងតំណាងអង្គ និងសមាគមក្រៅរដ្ឋាភិបាលខ្មែរក្រោមមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ដូចជា លោក យន្ត ថារូ តំណាងរាស្ត្រគណបក្រសសង្គ្រោះជាតិ និងជាប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម, លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា , លោក ថាច់ ឡែន ប្រធានសមាគមខ្មែរកម្ពុជាក្រោម, តំណាង សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម , លោក សុខ គឹមសៀ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ស្ពឺ, លោក សឺន យឿង ប្រធានសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍, លោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ព្រមទាំងជនរងគ្រោះ នៅក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកានោះផងដែរ ។

ខាក្រោមនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកសុន្ទរកថាចាប់អារម្មណ៍របស់វាគ្មិនម្នាក់ៗ ដែលបានចូលរួមក្នុងពិធីរំឭកខួបគម្រប់ទី ៤០ ឆ្នាំនៃព្រឹត្តិការណ៍ ១៦ ខែវិច្ឆិកា ១៩៧៦ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ២០១៦ មកជម្រាបជូនលោកអ្នកស្តាប់ជាបន្តបន្ទាប់ ដូចតទៅ៖

១. មតិចាប់អារម្មណ៍របស់ លោក យន្ត ថារូ តំណាងរាស្ត្រគណបក្រសសង្គ្រោះជាតិ និងជាប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម

២. មតិចាប់អារម្មណ៍របស់លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា

៣. មតិចាប់អារម្មណ៍របស់លោក ថាច់ ឡែន ប្រធានសមាគមខ្មែរកម្ពុជាក្រោម

៤. មតិចាប់អារម្មណ៍របស់លោក សុខ គឹមសៀ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ស្ពឺ

៥. មតិចាប់អារម្មណ៍របស់លោក ថាច់ សិន ជនរងគ្រោះក្នុងព្រឹត្តិការណ៍ ១៦ ខែវិច្ឆិកា ១៩៧៦

៦. មតិចាប់អារម្មណ៍របស់លោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍

Comments are closed.