គណបក្ស​ជំទាស់​ដក​ឈ្មោះ​លោក​សម រង្ស៊ី​ចេញ​ពី​បញ្ជី​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត

0 98

ដោយៈ ស៊ុយ ហ៊ាមខេមរា – VOA
​ភ្នំពេញ — នៅ​ទីបញ្ចប់​លោក​សម រង្ស៊ី​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ដ្រ​ទេ​ខណៈដែល​គណបក្ស​ សង្គ្រោះ​ជាតិ​របស់លោក​ដែលជា​គណបក្សប្រឆាំង​ធំជាងគេ​ នៅ​កម្ពុជា​បាន​ចុះបញ្ជី​គណបក្ស​និង​បេក្ខជន​តំណាងរាស្ត្រ កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ខែកក្កដា​ឆ្នាំ​២០១៣​នេះ​។​
​លោក​សម រង្ស៊ី ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ដោយសារ ការចោទប្រកាន់​របស់​រដ្ឋាភិបាល​ទាក់ទង​ទៅ នឹង​ការដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​និង​ការប្រើប្រាស់​ ឯកសារ​ផែនទី​។​

ការ​លុប​ឈ្មោះ​​លោក​សម រង្ស៊ី​នេះ​​រារាំង​សិទ្ធិ​របស់​លោក​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥។
ការ​លុប​ឈ្មោះ​​លោក​សម រង្ស៊ី​នេះ​​រារាំង​សិទ្ធិ​របស់​លោក​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥។

​ការ​លុបឈ្មោះ​នេះ​រារាំង​សិទ្ធិ​របស់លោក ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដើម្បី​បង្កើត​ រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥​។​

​ការចុះបញ្ជី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ធ្វើឡើង​បី​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ការបិទ​បញ្ចប់​ទទួល​ពាក្យ​ចុះបញ្ជី​គណបក្ស​និង​បញ្ជី​ឈ្មោះ​ បេក្ខជន​។​

​លោក យ៉ែម បុញ្ញ​រិ​ទ្ធ​តំណាង​មន្ត្រី​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់​ពី​ការដក​ឈ្មោះ​លោក​សម រង្ស៊ី​ក្នុង​ការចុះបញ្ជីឈ្មោះ​គណបក្សនយោបាយ​និង​បញ្ជី​បេក្ខជន​នេះ​។​

«​យើង​មិន​ដាក់​បេក្ខជន​គាត់​ទេពី​ព្រោះថា​យើង​រក​ឯកសារ​បញ្ជាក់​មិនបាន​។ លិខិតបញ្ជាក់​ពី​សាលាឃុំ​-​សង្កាត់​បញ្ជាក់ថា​ពិត​ ជាមាន​ឈ្នោះ​បោះឆ្នោត​។ ហ្នឹង​ជា​កត្តា​មួយ​ដែល​យើង​មិនអាច​ដាក់​បាន​។​គេ​លួច​លុបចោល​បាត់​ហើយ​។ ក៏ប៉ុន្តែ​គាត់​នៅតែ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​យើង​ដដែល​»​។​

​លោក​សម រង្ស៊ី អ្នកតំណាងរាស្ត្រ​ប្រចាំខេត្ត​កំពង់ចាម​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ក្រោយ​ពេលដែល​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ រូបលោក​ជាប់ពន្ធនាគា​រ​ចំនួន​១០​ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម ក្នុង​ខេត្តស្វាយរៀង​កាលពី​ឆ្នាំ​២០០៩​។​

​លោក​សម រង្ស៊ី គឺជា​ក្បាលម៉ាស៊ីន​ប្រជាប្រិយ​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​បង្កើតឡើង​ដោយ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស របស់លោក​កឹម សុខា​។​

​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​បេក្ខជន​សរុប​ចំនួន​៣៨៧ សម្រាប់​មណ្ឌល​ឈរឈ្មោះ​ទាំង​២៤​ខេត្ត​ក្រុង​នៅ​ទាំង​ប្រទេស​ ក្នុងនោះ​បេក្ខជន​ពេញសិទ្ធិ​មាន​ចំនួន​១២៣​នាក់​។​
​លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​ឱ្យដឹងថា ឈ្មោះ​លោក សម រង្ស៊ី ត្រូវបាន​លុបចេញ​បន្ទាប់ពី​តុលាការ​បានចេញ​សាលក្រម​បញ្ជា​ក់លោក សម រង្ស៊ី​មានទោស​ហើយ​ការ​លុបឈ្មោះ​នេះ​គឺធ្វើឡើង​ស្របតាម​គោលការណ៍​ច្បាប់​។​

«​បើគ​.​ជ​.​ប​.​មិន​លុបឈ្មោះ​ហ្នឹង​ចេញ​ទេវា​ខុសច្បាប់​។​ចឹ​ង​ការខុសច្បាប់​នឹងត្រូវ​ទទួល​ការរិះគន់​»​។​

​លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា​បញ្ជាក់ថា​ការដែល​មិន​ដាក់ឈ្មោះ​លោក សម រង្ស៊ី​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ​មិនមែនជា​រឿង​ចម្លែក​ទេ​។​
«​រឿង​នយោបាយ​នៅ​កម្ពុជា​អត់​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ​ដោយសារតែ​មិនមែន​តែ​រឿង​លោក សម រង្សី​ដែល​មិនអាច​ចូលរួម​ឈរឈ្មោះ​បានទេ [​នៅមាន​] បញ្ហា​គ​.​ជ​.​ប​.​មិន​ឯករាជ្យ បញ្ហា​បញ្ជី​ឈ្មោះ បញ្ហា​បណ្តាញ​ប្រព័ន្ធ​សារព័ត៌មាន ដូច​ទូរទស្សន៍​នានា​ហ្នឹង​[​ជាដើម​]»​។​

​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ​មាន​គណបក្ស​ចំនួន​៦ ហើយ​ដែល​បាន​ចុះបញ្ជី​និង​ដាក់​បេក្ខជន​តំណាងរាស្ដ្រ​ទៅកាន់ គ​.​ជ​.​ប​.​។ ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សង្គ្រោះ​ជាតិ​ចុងក្រោយ​គេ​។ គណបក្ស​បួន​ក្នុងចំណោម​នេះ​ត្រូវបាន​ទទួលស្គាល់​៕

Leave A Reply

Your email address will not be published.