​យុវជន​ខ្មែរក្រោម​ ​នៅ​ក្រៅ​ស្រុក​ថា​ ​នឹង​ជួយ​ផ្នែក​បច្ចេកទេស​ ​និង​ផ្គត់ផ្គង់​កម្ម​វ​ធី​ ​សម្រាប់​សិក្សា​តាម​ប្រព័ន្ធ​ On​line​ ​ដល់​ព្រះសង្ឃ​ ​និង​សិស្ស​ ​និស្សិត​ ​ក្នុង​រដូវ​កាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​

0 393

ដោយ លី ឈូន

​ក្នុង​វេទិកា​ពិភាក្សា​ ​ស្ដីពី​ ​«​ស្ថានភាព​សិក្សា​របស់​ព្រះសង្ឃ​ ​និង​សិស្សានុសិស្ស​ខ្មែរក្រោម​! ​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវិ​ដ​-​១​៩​ ​រៀបចំ​ដោយ​បណ្ដាញ​ព័ត៌មាន​ខ្មែរក្រោម​ ​មួយ​ឈ្មោះ​ ​Khmer​ K21(​ខ្មែរក្រោម​ ​២​១​ ​ខេត្ត​/​ក្រុង​) ​នៅ​ថ្ងៃ​ទី​ ​១​៧​ ​កក្កដា​ ​ស​ប្តាហ៍​ក​ន្ល​ទៅ​នេះ​ ​តំណាង​អង្គភាព​ ​Khmer​ K21 ​អះអាង​ថា​ ​ពួកគេ​ ​នឹង​អាច​ផ្គត់ផ្គង់​បណ្ដាញ​ ​និង​ផ្នែក​បច្ចេកទេស​ ​ដើម្បី​ជួយ​បង្ហាញ​ ​ពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ដល់​ព្រះសង្ឃ​ ​និង​សិស្សានុសិស្ស​ខ្មែរក្រោម​ ​នៅ​កម្ពុជាក្រោម​ ​បើប្រសិន​ជា​ពួកគាត់​ត្រូវការ​ជំនួយ​ ​។​ ​ការ​លើកឡើង​នេះ​ ​បន្ទាប់ពី​ព្រះសង្ឃ​ខ្មែរក្រោម​ ​នៅ​កម្ពុជាក្រោម​ ​កំពុង​ខ្វល់ខ្វាយ​ ​ពី​ការ​ខាតបង់​ពេលវេលា​សិក្សា​ ​ព្រោះតែ​ជំងឺ​ ​Co​v​i​d​-19 ​កំពុងតែ​វាយលុក​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ ​សាទរ​នូវ​ការសំរេចចិត្ត​របស់​ក្រុម​ការងារ​ ​Khmer​ K21 ​ដែល​មាន​ទីតាំងនៅ​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ជួយ​កាត់បន្ថយ​ការ​ខាត់​បង់​កម្មវិធីសិក្សា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

ថ្នាក់រៀនពុទ្ធកសិក្សា ក្នុងវត្តមួយ នៅដេនដីកម្ពុជាក្រោម ។ រូបៈ ផ្តល់ឲ្យ
ថ្នាក់រៀនពុទ្ធកសិក្សា ក្នុងវត្តមួយ នៅដេនដីកម្ពុជាក្រោម ។ រូបៈ ផ្តល់ឲ្យ

​ភិក្ខុសង្ឃ​ខ្មែរក្រោម​មួយ​ព្រះអង្គ​ ​ព្រះនាម​ថា​ច់ ​សុជាតិ​ ​ជាស​ម​ណ​សិស្ស​កំពុង​ការសិក្សា​ ​នៅ​វត្ត​ស​ត្ថា​រាម​កំពង់​សាលា​ ​ក្នុង​និគម​ថ្កូវ​ ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ព្រៃនគរ​ ​កាលពី​ថ្ងៃ​ទី​ ​១​៧​ ​កក្កដា​កន្លង​នេះ​ថា​ ​រដូវ​ចូលវស្សា​ឆ្នាំនេះ​ ​ព្រះអង្គ​មិនបាន​និមន្ត​ទៅ​វត្ត​កំណើត​ ​ដើម្បី​ធ្វើ​កិច្ច​វត្ត​ព្រះ​ឧប​ជ្ឍាយ៍ ​តាម​ទម្លាប់​នោះ​ទេ​ ​ក៏​ព្រោះតែ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បៀតបៀន​៖​ ​«​គណៈ​សង្ឃ​យើង​ ​បាន​ប្រកាស​ថា​ ​កុំឲ្យ​ព្រះសង្ឃ​និមន្ត​ទៅ​វត្ត​កំណើត​យក​កិច្ច​វត្ត​ ​ក៏ប៉ុន្តែ​ពី​ថ្ងៃមិញ​នេះ​ ​ឃើញ​ ​គ្រូ​ៗ​ ​តាម​វត្ត​មួយ​អង្គ​ៗ​ ​និមន្ត​ទៅ​ ​គឺ​ព្រះ​ចៅអធិការ​និមន្ត​ទៅ​ធ្វើ​កិច្ច​វត្ត​ព្រះ​ឧបជ្ឈាយ៍​ ​ជា​តំណាង​ឲ្យ​ព្រះសង្ឃ​ទាំងអស់​នៅ​ក្នុង​វត្ត​និមួយៗ​ ​ពោល​គឺ​ព្រះ​ចៅអធិការ​ទៅ​ធ្វើ​កិច្ច​វត្ត​ព្រះ​ឧបជ្ឈាយ៍​ ​ជំនួស​ព្រះ​ភិក្ខុ​ ​សាមណេរ​ ​នៅ​តាម​វត្ត​រៀង​ៗ​ ​វត្ត​»​ ​។​

​ស្រដៀងគ្នា​នេះ​ដែរ​ ​ព្រះ​ធម្មាចារ្យ​មួយ​ព្រះអង្គ​ព្រះនាម​ ​គីម​ ​សុរិន្ទ​ ​គង់នៅ​វត្ត​អា​រុ​ណ​រង្សី​ចាក់​អា​ក្រោ​ង​ ​ក្នុងស្រុក​កញ្ចោង​ ​ខេត្ត​ព្រះត្រពាំង​ ​ព្រះអង្គ​លើកឡើង​ក្នុង​វេទិកា​ ​ស្ដី​អំពី​ការសិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ក្នុង​សម័យ​កូវិ​ដ​-​១​៩​ ​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​ ​Khmer​ K21 ​ថា​ ​សិស្សានុសិស្ស​ជា​កូនចៅ​ខ្មែរក្រោម​ ​ដែល​តែងតែ​រៀន​ភាសាខ្មែរ​តាម​វត្តអារាម​ ​នា​ពេល​សាលា​រដ្ឋ​វិស្សមកាល​ ​៣​ ​ខែ​នោះ​ ​ឆ្នាំនេះ​មិនបាន​សិក្សា​ទេ​ ​ព្រោះតែ​ជំងឺ​កូ​វី​ដ​-​១​៩​ ​រាតត្បាត​ ​។​

​ព្រះ​ធម្មាចារ្យ​អង្គ​នេះ​ ​បន្ត​ថា​ ​ចំណែក​ការសិក្សា​វិ​ស​័​យ​ពុទ្ធិក​របស់​ព្រះសង្ឃ​ ​តាម​វត្ត​វិញ​ ​នៅតែ​បន្ត​កិ​សិក្សា​ដោយ​ស្ងៀមស្ងាត់​ដដែល​ ​បើ​ទោះបី​មាន​បម្រាម​ពី​អាជ្ញាធរ​ ​និង​សាលាគណ​ក៏ដោយ​ ​ព្រោះថា​ ​ព្រះសង្ឃ​ដែល​រៀន​តាម​វត្ត​នោះ​ ​រាល់ថ្ងៃ​ព្រះអង្គ​បានការ​ពារ​ខ្លួន​ ​ពី​ការបៀតបៀន​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជាប្រចាំ​ ​តាម​ការណែនាំ​របស់​​​ក្រសួងសុខាភិបាល​ ​៖​ ​តាម​ស្ថានភាព​បច្ចុប្បន្ន​ ​គឺ​នៅ​ក្នុង​ខេត្ត​របស់​អាត្មា​ហ្នឹង​ការសិក្សា​របស់​ក្មេង​ប្រហែលជា​វ៉ាកង​ហ្នឹង​ ​គ្នា​មិនបាន​រៀន​រហូត​ហើយ​ ​ចំពោះ​ព្រះសង្ឃ​នៅ​រៀន​ធម្មតា​ ​ដោយ​អាស្រ័យ​ថា​ ​ព្រះសង្ឃ​ហ្នឹង​គឺ​ព្រះអង្គ​សំណាក់​ ​នៅ​ក្នុង​វត្ត​ស្រាប់​ ​គ្រាន់តែ​មាន​និមន្ត​ចេញ​ ​ចូល​ពេល​បិណ្ឌបាត​អី​ ​អីចឹង​»​ ​។​

​ការ​លើកឡើង​មកនេះ​ ​បន្ទាប់ពី​សាលា​អនុគណស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​ ​ជូនដំណឹង​សារ​ជាថ្មី​ ​យោង​តាម​ប្រកាស​របស់​សាលាគណ​ខេត្ត​ព្រះត្រពាំង​ ​ដែល​មាន​កាលបរិច្ឆេទ​ចុះផ្សាយ​ ​នៅ​ថ្ងៃ​ទី​ ​២​១​ ​ខែ​មិថុនា​ ​ស្ដី​អំពី​ការ​អនុវត្ត​ ​និង​បង្ការ​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​យោង​តាម​សេចក្ដីណែនាំ​របស់​គណៈកម្មាធិការ​ខេត្ត​ព្រះត្រពាំង​ ​ចុះ​ថ្ងៃ​ ​៣​១​ ​ខែ​ឧសភា​កន្លងទៅ​នេះ​ ​។​

​ក្នុង​សេចក្តីប្រកាស​ ​ស្តីពី​វិធានការ​បង្ការ​ទប់​ស្កាត់​នេះ​ ​ចែង​ថា​ ​ទី​ ​១​. ​ត្រូវ​ផ្អាក់​រាល់​ក​សកម្មភាព​កិច្ចការ​សាសនា​ទាំង​ក្នុង​វត្តអារាម​ ​និង​តាម​គេហដ្ឋាន​ពុទ្ធបរិស័ទ​ ​។​ ​ទី​ ​២​. ​ក្នុង​ថ្ងៃឧបោសថ​សីល​ពុទ្ធបរិស័ទ​ ​គ្រាន់តែ​យក​ចង្ហាន់​ទៅ​វត្ត​រួច​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​ដោយ​មិន​ត្រូវ​មាន​កម្មវិធី​ជួបជុំ​អ្វី​ផ្សេង​ ​ដូចជា​សមាទាន​សីល​ជា​ដើមឡើយ​ ​។​ ​ទី​ ​៣​. ​រាល់​កម្មវិធី​ពុទ្ធិកសិក្សា​ ​និង​ខេមរភាសា​ (​កម្មវិធី​បំពេញវិជ្ជា​ភាសាខ្មែរ​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​តាម​វត្តអារាម​) ​ត្រូវ​សម្រាក​មួយ​រយៈកាល​ ​និង​ហាម​សមណ​សិស្ស​គ្រប់​ព្រះអង្គ​មិន​ឲ្យ​វិល​ទៅ​វត្ត​កំណើត​របស់​ខ្លួន​ ​ក្នុង​ដំណាល​កូវិ​ដ​-​១​៩​ ​នេះ​ឡើយ​ ​និង​ទី​ ​៤​. ​ត្រូវ​អនុវត្ត​ឲ្យបាន​ល្អ​នូវ​រាល់​សេចក្ដីប្រកាស​ ​សេចក្ដីជូនដំណឹង​ ​របស់​ស្ថាប័នរដ្ឋ​គ្រប់​លំដាប់​ថ្នាក់​ ​ទាក់ទង​ទៅ​នឹង​ការ​បង្ការ​ ​ការពារ​ជំងឺ​ខូ​វី​ដ​-​១​៩​ ​។​

​រយៈពេល​ប្រមាណ​ជាមួយ​ខែ​មកនេះ​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​ផ្ទុះ​ស្ទើរគ្រប់​ទិសទី​ ​នៅ​ប្រទេស​វៀតណាម​ ​ពិសេស​នៅ​ទីក្រុង​ព្រៃនគរ​ ​នៃ​តំបន់​កម្ពុជាក្រោម​ ​ធ្វើឲ្យ​អាជ្ញាធរ​វៀតណាម​ ​ត្រូវ​បិទ​គោចរ​នៅ​តំបន់​ខ្លះទៀត​ ​មិន​ឲ្យ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ​ឬ​ ​ឆ្លង​ភូមិ​ស្រុក​ឡើយ​ ​។​

​ឆ្លើយតបនឹង​កង្វល់​អំពី​ភាព​ខាតបង់​ ​នៃ​ការសិក្សា​របស់​ព្រះសង្ឃ​ ​និង​សិស្សានុសិស្ស​ខ្មែរក្រោម​នេះ​ ​លោក​ ​សារ​ ​មោរ៉ា​ ​ជា​វាគ្មិន​ម្នាក់​ ​ក្នុង​វេទិកា​ពិភាក្សា​ ​ដែល​រៀបចំ​ដោយ​ ​អង្គភាព​ ​Khmer​ K21 ​លើកឡើង​ថា​ ​សម័យនេះ​ ​បច្ចេកវិទ្យា​ជឿនលឿន​ណាស់​ ​ទោះបីជា​សិស្ស​នុស្សិ​ត​ ​មិនបាន​ទៅ​រៀន​នៅ​សាលារៀន​ផ្ទាល់​ ​ក៏​គេ​អាច​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​បាន​ដែរ​ ​។​ ​ប៉ុន្តែ​ ​សម្រាប់​សមណ​សិស្ស​-​សិស្ស​ ​ដែល​កំពុង​សិក្សា​នៅ​តាម​វត្តអារាម​ខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​មិនទាន់​មាន​កម្មវិធី​រៀបចំ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​នេះ​ ​នៅឡើយ​ទេ​ ​។​ ​លោក​ ​សារ​ ​មោរ៉ា​ ​អះអាង​ថា​ ​អង្គភាព​ ​Khmer​ K21 ​នឹង​ជួយជ្រោមជ្រែង​បង្ហាញ​ពី​របៀប​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​និង​ការ​ជួយ​ផ្គត់ផ្គង់​កម្មវិធី​ ​សម្រាប់​រៀន​ ​និង​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡា​ញ​នេះ​ ​៖​ ​សម័យនេះ​ ​គឺជា​សម័យ​មួយ​ ​ដែលគេ​ប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លាំង​ ​យើង​អាច​រៀបចំ​កម្មវិធី​ហ្នឹង​បង្រៀន​កម្មវិធី​ហ្នឹង​ ​ពី​ចម្ងាយ​ទៅដល់​យុវជន​យើង​បាន​ ​ហើយ​នៅពេលដែល​ព្រះ​តេជគុណ​ ​ព្រះសង្ឃ​យុវជន​យុវតី​យើង​គាត់​មាន​ចំណាប់អារម្មណ៍​ ​គាត់​អាច​រៀនសូត្រ​ចេះដឹង​ហើយ​ ​គាត់​អាច​​​យកចំណេះ​ដឹង​ហ្នឹង​ទៅ​បង្រៀន​បន្ត​ ​ទៅដល់​ព្រះ​តេ​គុណ​គ្រប់​ព្រះអង្គ​ ​ក៏ដូចជា​យុវជន​សិស្សានុសិស្ស​ ​នៅ​ដែនដី​កម្ពុជាក្រោម​បាន​ ​។​ ​អីចឹង​ខាង​ K21 ​ក្រុម​យុវជន​យើង​អាច​ចូលរួម​ជួយ​ចែករំលែក​នូវ​ចំណេះ​ដឹង​មួយ​នេះ​ ​ប្រគេន​ទៅដល់​ព្រះ​តេជគុណ​ ​ក៏ដូចជា​យុវជន​យើង​បាន​»​ ​។​

​ការសិក្សា​បន្ថែម​នូវ​មុខវិជ្ជា​ខេមរភាសា​តាម​វត្តអារាម​ ​របស់​កូនចៅ​សិស្សានុសិស្ស​ខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​ឆ្នាំនេះ​ ​ត្រូវ​ផ្អាក​ទាំងស្រុង​ ​។​ ​ចំពោះ​វិ​ស​័​យ​ពុទ្ធិកសិក្សា​តាម​វត្តអារាម​វិញ​ ​នៅតែ​បន្ត​ការសិក្សា​ដោយ​ស្ងៀមស្ងាត់​ដដែល​ ​ព្រោះ​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្តនី​មួយៗ​ ​ជា​ធម្មតា​ព្រះអង្គ​ ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រាល់​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​តាមដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ​ ​។​

វិ​ស​័​យ​ពុទ្ធិកសិក្សា​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ​តាម​វត្តអារាម​នានា​ ​ជា​សាលា​ឯកជន​នោះ​ ​បាន​រៀបចំ​ឡើង​តាម​ទំនៀមទម្លាប់​ខ្មែរ​ដោយ​ខ្មែរក្រោម​ខ្លួនឯង​ ​មិន​មានការ​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ ​ពី​រដ្ឋាភិបាល​វៀតណាម​ ​នោះ​ទេ​ ​។​ ​ចំពោះ​លោកគ្រូ​ ​អ្នកគ្រូបង្រៀន​ទៀត​សោ​ទ​ ​ភាគច្រើន​ពួកគាត់​មិនបាន​ឆ្លងកាត់​ជំនាញ​គរុ​កោ​សល្យ​ចេញពី​សាលា​រដ្ឋ​ដែរ​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​ទាំងនោះ​ ​ពួកគាត់​បង្រៀន​តាម​វិជ្ជាជីវៈ​ ​ចំណេះ​ដឹង​ដែល​ខ្លួន​បាន​ចេះចាំ​ពី​លោកគ្រូ​ ​អ្នក​គ្រូ​មុន​ៗ​ ​ចំ​លង​ទុកឲ្យ​ជា​កេរ​តែប៉ុណ្ណោះ​ ​៕

Leave A Reply

Your email address will not be published.