ពលរដ្ឋអបអរសាទរខួបលើកទី ២៣ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស
ប្រជាពលរដ្ឋខ្មែរប្រមាណជាង ១០០០ នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៣ តុលា នេះ បានប្រមូលផ្តុំនៅមុខស្ថានទូតបារាំង ដើម្បីប្រារព្ធពិធីអបអរសាទរខួបលើកទី ២៣ នៃសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ។
បន្ទាប់ជួបជុំគ្នា នៅមុខស្ថានទូតបារាំង ក្នុងគោលបំណងជំរុញឲ្យប្រទេសនេះ ពិនិត្យមើលការអនុវត្ត លើខ្លឹមសារនៃសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នោះរួចមក ។ ប្រជាពលរដ្ឋរួមមានព្រះសង្ឃ អង្គការ សង្គមស៊ីវិល សហគមន៍អ្នកមានជម្លោះដីធ្លី បាននាំគ្នាហែក្បួនដាក់ញត្តិទៅកាន់ស្ថានទូត ដែលជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា មានដូចជា អាមេរិក រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង ចិនជាដើម ៕ រូបថតៈ ស៊ឺន ចែងចើន
Comments are closed.