អ្នកប្រវត្តិសាស្ត្រ​បញ្ជាក់ថា​វៀតណាម​មាន​ផលប្រយោជន៍​ក្នុង​កិច្ចការ​ក្រុមខ្មែរក្រហម​

0 174

ដោយ សារព័ត៌មាន ព្រៃនគរ​
​រាជធានី​ភ្នំពេញ ៖ លោក​ហ្វី​លី​ព សត (Philip Short) អ្នកជំនាញការ​ខាង​ខ្មែរក្រហម ជា​ជនជាតិ​អង់គ្លេស នៅ​ថ្ងៃ​អង្គារ ទី ០៧ ខែឧសភា នេះ  បាន​បន្ត​ពិពណ៌នា អំពី​ទំនាក់ទំនង​រវាង​កង​ទ័ព​កុ​ម្មុយ​និ​ស្ត​ខ្មែរក្រហម ជាមួយ​កងទ័ព​កុ​ម្មុយ​និ​ស្ត​វៀតណាម​ក្នុងអំឡុង ទសវត្ស ១៩៧០ ។
​លោក​បាន​ប្រាប់ អង្គជំនុំជម្រះ​សាលាដំបូង នៃ​សាលាក្តី​ខ្មែរក្រហម​ថា​កងទ័ព​វៀតណាម បាន​ជួយ​បង្វឹក​កងទ័ព​ខ្មែរក្រហម​នៅក្នុង​ព្រៃ ។​
​លោក លោក​ហ្វី​លី​ព សត  ថ្លែងថា​៖ «​ពួកកងទ័ព​វៀតណាម​មាន​ផលប្រយោជន៍​មួយ​ក្នុង​កិច្ចការ នៃ​បក្សកុម្មុយនិស្ត​កម្ពុជា គឺជា​ការមិនអាច​ប្រ កែក​បាន​»​។​

លោក Philip Short អាយុ៦៨ឆ្នាំគឺជាអតីតអ្នកកាសែតឲ្យវិទ្យុ BBC និងជាអ្នក និពន្ធសៀវភៅ «Pol Pot: Anatomy of a Nightmare» និង ជីវប្រវត្តិបុគ្គល ជាច្រើន ។ (រូបថត៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក Philip Short អាយុ៦៨ឆ្នាំគឺជាអតីតអ្នកកាសែតឲ្យវិទ្យុ BBC និងជាអ្នក និពន្ធសៀវភៅ «Pol Pot: Anatomy of a Nightmare» និង ជីវប្រវត្តិបុគ្គលជាច្រើន ។ (រូបថត៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក​ហ្វី​លី​ព សត​បាន​បន្ថែមទៀតថា​៖ «​ពួកកងទ័ព​វៀតណាម​បានទទួល​ខុសត្រូវ​យ៉ាង​ទូលំទូលាយ ក្នុងការ​បំពាក់អាវុធ និង​បង្វឹក​កងទ័ព​រំដោះ​គឺជា​ការមិនអាច​ប្រកែក​បាន​»​។​
​លោក Philip Short អាយុ ៦៨​ឆ្នាំ​គឺជា​អតីត​អ្នកកាសែត​ឲ្យ​វិទ្យុ BBC និង​ជា​អ្នកនិពន្ធ​សៀវភៅ និង​ជីវប្រវត្តិ​បុគ្គល​ជាច្រើន ។​
​លោក​រៀបរាប់ថា នៅពេលដែល​របប​លោក​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្តេច​ន រោ​ត្ត​ម   សីហនុ នៅ​ខែមីនា ឆ្នាំ​១៩៧០ ពួក​ខ្មែរក្រហម​មាន​កងទ័ព​ត្រឹមតែ ២.០០០​នាក់​តែប៉ុណ្ណោះ ។​
​លោក​ឆ្លើយ ទៅនឹង​សំណួរ​របស់​តំណាង​សហ​ព្រះរាជអាជ្ញា​ថា ទំនាក់ទំនង​រវាង​ពួក​ខ្មែរក្រហម លេចចេញ​ជា​បញ្ហា​នៅ​ឆ្នាំ ១៩៧២ ។​
​លោក ថ្លែងថា​៖ «​ម្យ៉ាង​គឺ​គណ​បក្សកុម្មុយនិស្ត​ខ្មែរ សប្បាយចិត្ត​មែនទែន ដោយបាន​វៀតណាម​ជួយ​ពួកគេ​ក្នុង​ការតស៊ូ​ដើម្បី​រំដោះប្រទេស​កម្ពុជា ។ ម្យ៉ាងទៀត ពួក​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ចង់​ទទួលខុសត្រូវ លើ​ការតស៊ូ​របស់​ពួក   គេ ។ ដូច្នេះ អ្វីដែល​ពួក​វៀតណាម​បានធ្វើ​ធ្វើ​ឲ្យ​ពួក​ខ្មែរក្រហម​គិតថា វៀត   ណា​ម​នៅតែ​ចង់​ធ្វើជា​ម្ចាស់ លើ​ពួកគេ​ដែលជា​ការ​មួយ មិនអាច​ទទួលយកបាន​ជាដាច់ខាត​»​។

ប៉ុល ពត (ឆ្វេង) មេដឹកនាំខ្មែរក្រហម ជួប ហូ ជី មិញ (កណ្ដាល ) មេដឹកនាំបក្សកុម្មុយនិស្តយួន កាលពីឆ្នាំ ១៩៦៦ ។
ប៉ុល ពត (ឆ្វេង) មេដឹកនាំខ្មែរក្រហម ជួប ហូ ជី មិញ (កណ្ដាល ) មេដឹកនាំបក្សកុម្មុយនិស្តយួន កាលពីឆ្នាំ ១៩៦៦ ។

​​កាលពី​ថ្ងៃ​ច័ន្ទ ទី ០៦ ខែឧសភា​សប្ដាហ៍​នវ លោក Short បាន​រៀបរាប់ថា​ពួក​ខ្មែរក្រហម​បានធ្វើការ​សម្រេចចិត្ត​មួយចំនួន​ប្រកបដោយ​ការផ្តាច់​ការ​តាម​លំនាំ​គណ​បក្សកុម្មុយនិស្ត នៅ​ប្រទេស​ចិន ជាពិសេស​ទាក់ទង​ទៅនឹង​ការសម្លាប់​កម្មាភិបាល​ផ្ទៃក្នុង ដើម្បី​ធ្វើការ​បោសសម្អាត​ក្នុង​ជួរ​បក្ស ។​
​អង្គជំនុំជម្រះ​សាលាដំបូង នៃ​សាលាក្តី​ខ្មែរក្រហម ដោយមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ កំពុងតែ​ដំណើរការ​កាត់ទោស មេដឹកនាំ​ខ្មែរ​ក្រ ហម​ពីររូប គឺ នួន ជា និង ខៀវ សំផន នៅ​រាជធានី​ភ្នំពេញ ។​
​ក្រុមខ្មែរក្រហម បាន​ចូល​ដណ្ដើម​អំណាច​ពី​ក្រុម​សាធារណរដ្ឋ​ខ្មែរ នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ចំណែក យួន​ក្រហម ឬ យួ​នុ​ម្មុយ​និ​ស្ត​បាន​ចូល​ដណ្ដើម​អំណាច ពី​ក្រុម​សាធារណរដ្ឋ  វៀតណាម​វៀតណាម​ខាងត្បូង​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ដូចគ្នា ៕

Leave A Reply

Your email address will not be published.