[រូបថត] មនុស្សជាង ១០ នាក់រងរបួស និង ២ នាក់ត្រូវបានចាប់ខ្លួន
បាតុកម្មរបស់សម្ព័ន្ធសហជីព និងសមាគមកម្មករនិយោជិត នៅភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យទី ២៦ មករា ២០១៤ នេះ បានប្រព្រឹត្តទៅ ក្នុងស្ថានភាពតានតឹង ដោយសារកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលជិត ១ ពាន់នាក់ មិនអនុញ្ញាតឲ្យបាតុករ ប្រហែល ៣ ពាន់នាក់ ចូលទៅទីលានប្រជាធិបតេយ្យ។ ការប៉ះទង្គិចគ្នាដោយហិង្សាបានកើតឡើង បណ្តាលឲ្យរបួសមនុស្សជាង១០ នាក់ ហើយមនុស្ស ២ នាក់ត្រូវបានចាប់ខ្លួន ដោយសារបានបង្កអំពើហិង្សា៕ រូបថតៈ ព្រៃនគរ/ស៊ឺន ចែងចើន