កាព្យ ក,ខ
កាព្យ ក-ខ
[twocol_one]១/ក កាយចំណេះ ចេះតាមលំដាប់
ខ ខិតប្រឹងខាប ចាប់យកវិជ្ជា
គ គិតនិត្យនៅ ត្រូវរៀនកុំរា
ឃ ឃ្មាតវេលា ពាំពារសិក្សា ។
២/ង ងើយអោយផុត ចិត្តលែងងងឹត
ច ចាំងជីវិត ចេះពិតថ្លៃថ្លា
ឆ ឆើតឡូយឆាយ គ្រប់កាយអាត្មា
ជ ជុំសាសា ឆ្ការអវិជ្ជា ។
៣/ឈ ឈានជំហរ ទ្រពេញទំហឹង
ញ ញាប់ខំប្រឹង ដឹងសព្វតម្រា
ដ ដាំពីតូច រហូតផ្លែផ្កា
ឋ ឋានគ្រួសា គង់បានផលល្អ ។
៤/ឌ ឌិនជីវិត ឋិតលើសិក្សា
ឍ ឍាម:រា បក្សា បវរ
ណ ណាស់ពណ៌មាស ឥតមានកករ
ត តួបានល្អ ក៏មកពីរៀន ។[/twocol_one] [twocol_one_last]
៥/ថ ថង់ក្បង់យក រកដាក់ចំណេះ
ទ ទួលអោយចេះ តេះៗកុំអៀន
ធ ធាក់កាប់ឆ្ការ ល្ងង់ខ្លៅទន្ទ្រាន
ន គរនិងមាន ធនធានតម្រិះ ។
៦/ប បើខិតខំ លំនាំពីតូច
ផ ផលបានច្រូត រូតរះចំណេះ
ព ពឹងលើខ្លួន ធួនថែពិសេស
ភ ភោគចាក់ស្រេះ ចេះសព្វវិជ្ជា ។
៧/ម មៃលៃគិត ឆ្ងាយជិតអោយសព្វ
យ យោគគួរគាប់ ភ័ព្វនិងល្អជា
រ រកមកនៅ តម្រូវការពារ
ល លេញវិជ្ជា ជានាគ្រួសារ ។
៨/វ វល់ផុតខ្វល់ បានដល់ត្រើយសុខ
ហ ហើរផុតទុក្ខ មុខជាអស្ចារ្យ
ស សព្វចំណេះ ដូចក្ដីប្រាថ្នា
ឡ-អរ កិច្ចការ ព្រោះចារសូត្ររៀន ៕[/twocol_one_last]
ដោយ លឹម រង្សី
—————————–
អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។
Comments are closed.