មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ខ្មែរកម្ពុជាក្រោម» នៅកម្ពុជា តាមរយៈ Skype
លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៥ ម្សិលមិញនេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ និងរៀបចំអបអរទិវាសិទ្ធិនារីអន្តរជាតិ នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ឋិតក្នុងសហគមន៍បុរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អង្គសិក្ខាសាលាថ្នាក់ជាតិលើកទី ១ និងអបអរទិវាសិទ្ធិនារីអន្តរជាតិ ប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញនោះ មានការចូលរួមពីព្រះសង្ឃ ពលរដ្ឋខ្មែរក្រោម តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម មកពីតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម តារយៈ Skype ផង ។
ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ខ្មែរកម្ពុជាក្រោម” ក្រោមប្រធានបទ «លើកកំពស់ការយល់ដឹង និងការចូលរួមដោះស្រាយបញ្ហារបស់ខ្មែរក្រោម» មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់អ្នកចូលរួម អំពីស្ថានភាព និងបញ្ហានានា ដែលពលរដ្ឋខ្មែរក្រោម ទាំងនៅកម្ពុជាក្រោម និងនៅកម្ពុជា កំពុងជួបប្រទះ ។
អនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ដែលចូលរួមតាមរយៈ Skype នោះ បានលើកឡើង ពីបញ្ហាស្ត្រីខ្មែរក្រោម ទៅកាន់អ្នកចូលរួមក្នុងអង្គសិក្ខាសាលាប្រមាន ១០០ នាក់ ។
លោក ប្រាក់ សេរីវុឌ្ឍ បានលើកឡើង ពីប្រវត្តិប្រវត្តិសិទ្ធិនារីអន្តរជាតិ ដែលគិតមកដល់ថ្ងៃទី ៨ មីនា ឆ្នាំ ២០១៥ នេះ គឺគម្រប់ ១០៤ ឆ្នាំហើយ ដែលស្ត្រីនៅទូទាំងពិភពលោក ក្រោកឡើងទាមទារសិទ្ធិរបស់ខ្លួន ។
ទាក់ទងទៅ នឹងសិទ្ធិនារីអន្តរជាតិដែរ លោក ប្រាក់ សេរីវុឌ្ឍ ក៏បានផ្តោតជាសំខាន់ ទៅលើស្ថានភាពស្ត្រីខ្មែរក្រោម ដែលកំពុងរស់នៅឯដែនដីកម្ពុជាក្រោម ហើយបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ។ ចុចស្តាប់សំឡេងខាងក្រោម ៖
Comments are closed.