សង្គមស៊ីវិលបារម្ភអំពីសុវត្ថិភាពព្រះសង្ឃ ថាច់ ប្រីជាគឿន

0 256

ដោយៈ អ៊ុក សាវបូរី | RFA

ព្រះ សង្ឃ មួយ អង្គ ព្រះ នាម ថាច់ ប្រីជា គឿន ដែល សរសេរ អត្ថបទ នយោបាយ ពាក់ព័ន្ធ អាជ្ញាធរ វៀតណាម ក្នុង កាសែត ផ្សាយ ជា ភាសា ខ្មែរ មួយ ឈ្មោះ ព្រៃនគរ មិន ទាន់ មាន សិទ្ធ គ្រប់ គ្រាន់ ក្នុង ការ កាន់ ព្រះ ឆាយា សង្ឃ និង លិខិត ឆ្លង ដែន បាន ទេ នៅ ពេល នេះ។

ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០០៩៖ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ពន្យល់អង្គប្រជុំអំពីគម្រោងបោះពុម្ពកាសែត ព្រៃនគរ នៅភ្នំពេញ ។
ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០០៩៖ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ពន្យល់អង្គប្រជុំអំពីគម្រោងបោះពុម្ពកាសែត ព្រៃនគរ នៅភ្នំពេញ ។

សមាគម ខ្មែរ កម្ពុជា ក្រោម សំដែង ការ ព្រួយ បារម្ភ អំពី សុវត្ថិភាព ព្រះ សង្ឃ មួយ អង្គ ព្រះ នាម ថាច់ ប្រីជា គឿន ព្រោះ ព្រះ អង្គ បាន សរសេរ អត្ថបទ អំពី ជីវភាព របស់ ប្រជា ជន ខ្មែរ កម្ពុជា ក្រោម ដែល គ្រប់ គ្រង ដោយ អាជ្ញាធរ វៀតណាម ខាង ត្បូង ចុះ ផ្សាយ ក្នុង កាសែត ព្រៃនគរ ដែល មាន លក់ ក្នុង ប្រទេស កម្ពុជា។

ប្រធាន សមាគម ខ្មែរ កម្ពុជា ក្រោម លោក ថាច់ សេដ្ឋា មាន ប្រសាសន៍ នៅ ថ្ងៃ សុក្រ ទី ៣ កញ្ញា ថា សុវត្ថិភាព របស់ ព្រះ តេជ គុណ ថាច់ ប្រីជា គឿន មិន ទាន់ មាន ស្ថិរភាព ទេ ព្រោះ ព្រះ អង្គ បាន សរសេរ រិះគន់ រដ្ឋាភិបាល វៀតណាម តាម រយៈ ទំព័រ កាសែត ព្រៃនគរ រហូត មាន ការ ដាក់ គ្នា ឃ្លាំ មើល ដំណើរ របស់ ព្រះ អង្គ និង ដក ហូត លិខិត ឆ្លង ដែន និង ព្រះ ឆាយា សង្ឃ ទៀត ផង ៖ «លោក កំពុង មាន បញ្ហា ដោយ សារ ការ កៀប សង្កត់ ពី អាជ្ញាធរ ផង ពី ខាង មន្ត្រី សង្ឃ ផង ដើម្បី ឲ្យ លោក ឈប់ ក្នុង ការ សរសេរ ព្រឹត្តិបត្រ ព្រៃនគរ ហ្នឹង។ ឃើញ ថា ប៉ះ ជា មួយ យួន គឺ អត់ បាន ហ្នឹង តែ ម្ដង ព្រោះ យួន មាន ឥទ្ធិពល ខ្លាំង មក លើ ស្រុក ខ្មែរ»

ឆ្លើយ តប បញ្ហា ខាង លើ នេះ ព្រះ ចៅ អធិការ វត្ត អង្គ តាមិញ ព្រះ នាម យ៉ាន់ ថាត់ មាន ថេរ ដិកា បញ្ជាក់ រឿង ហេតុ កន្លង មក ថា នៅ ថ្ងៃ ២៧ ខែ សីហា ព្រះ សង្ឃ ថាច់ ប្រីជា គឿន បាន និមន្ត មក សុំ គង់ នៅ វត្ត នេះ។ ប៉ុន្តែ គណៈ កម្មការ វត្ត បដិសេធ ព្រោះ ខ្លាច មាន រឿង រ៉ាវ មិន ល្អ ពាក់ ព័ន្ធ វត្ត អង្គ តា មិញ ព្រោះ តែ ព្រះ តេជគុណ ថាច់ ប្រីជា គឿន ជា ព្រះ សង្ឃ នយោបាយ របស់ កាសែត ព្រៃនគរ។ ព្រះចៅ អធិការ វត្ត អង្គ តា មិញ យ៉ាន់ ថាត់ មាន ថេរ ដិកា បន្ត ថា ព្រះ សង្ឃ ថាច់ ប្រីជា គឿន បាន និមិត្ត ទៅ ប្រទេស ថៃ ១ ខែ ក្រោយ ពី វត្ត បទុមវតី និង វត្ត អង្គ ពោធិ ញាណ មិន ឲ្យ ព្រះ អង្គ គង់ នៅ ក្នុង វត្ត នោះ។ នៅ ពេល ព្រះ សង្ឃ អង្គ នោះ ត្រឡប់ មក ពី ថៃ វិញ សុំ គង់ នៅ វត្ត អង្គ ពោធិញាណ តែ ត្រូវ បដិសេធ។ ព្រះ សង្ឃ អង្គ នោះ ក៏ និមន្ត មក សុំ គង់ នៅ ផ្ទះ ប្រជា ជន ជួន ពេល ដែល ព្រះ សង្ឃ ដទៃ ទៀត កំពុង កាន់ ព្រះ វស្សា ក្នុង វត្ត អារាម ហាម និមន្ត ផ្ដេសផ្ដាស។ ទើប ប៉ូលិស ក្រសួង មហា ផ្ទៃ សុំ វត្ត អង្គ តា មិញ សម្រាប់ កន្លែង ព្រះ សង្ឃ ថាច់ ប្រីជា គឿន គង់ នៅ ចាំ ព្រះ វស្សា និង ផ្តាំ ផ្ញើ ឲ្យ ព្រះចៅ អធិការ វត្ត មើល ថែ ព្រះ សង្ឃ ថាច់ ប្រីជា គឿន កុំ ឲ្យ និមន្ត ទៅ ណា ផ្ដេសផ្ដាស។ ទើប ព្រះ អង្គ ព្រះ នាម យ៉ាន់ ថាត់ នេះ សុំ ដក លិខិត ឆ្លង ដែន និង ឆាយា ព្រះ សង្ឃ ថាច់ ប្រីជា គឿន ទុក ៖ «អាត្មា ហ្នឹង សុំ រក្សា ប៉ាសស្ព័រ (Passport) លោក ហើយ សុំ យក ឆាយា ហ្នឹង អាត្មា យក កត់ លេខ ឆាយា លោក ដើម្បី រាយការណ៍ ទៅ អនុគណ វត្ត អាត្មា មាន លោក មក នៅ មិន បាន ចូល ព្រះ វស្សា មួយ អង្គ។ ដល់ អ៊ីចឹង ទៅ លោក ចង់ ចោទ ប្រកាន់ ថា យើង នេះ ធ្វើ អី លំបាក លោក អី ម៉េច ដល់ ពេល យើង ណែ នាំ លោក ថា ឲ្យ នៅ ឲ្យ ស្ងៀម ទៅ កុំ ជឿ គេ ខាង សន្តិសុខ ករុណា អ្នក ជួយ ហើយ កុំ ឲ្យ ភ័យ»

ជា មួយ គ្នា នេះ រដ្ឋ មន្ត្រី ក្រសួង ព័ត៌មាន លោក ខៀវ កញ្ញាឫទ្ធ មាន ប្រសាសន៍ កាល ពី ថ្ងៃ ទី ២ កញ្ញា ថា ៖ «អ៊ីចឹង រឿង សង្ឃ និង សង្ឃ ខ្ញុំ អត់ អាច អត្ថាធិប្បាយ បាន ព្រោះ ខ្ញុំ អត់ ដឹង ថា វិន័យ សង្ឃ ដល់ ត្រឹម ណា។ ប៉ុន្តែ កាសែត ឲ្យ ដំណើរ ការ ដដែល គាត់ អាច បោះ ពុម្ព ៗ ផ្សព្វ ផ្សាយ ក្នុង Internet»

ព្រះ សង្ឃ ព្រះ នាម ថាច់ ប្រីជា គឿន មាន ថេរ ដីកា ប្រាប់ វិទ្យុ អាស៊ី សេរី កាល ពី ថ្មីៗ នេះ ថា ព្រះ ចៅ អធិការ វត្ត អង្គ តា មិញ បាន ដក ហូត លិខិត ឆ្លង ដែន និង ឆាយា របស់ ព្រះ អង្គ ទុក ក្រោម បញ្ជា មន្ត្រី ក្រសួង មហា ផ្ទៃ និង ក្រសួង ធម្មការ និង សាសនា ៖ «ដក នោះ គេ ថា អាត្មា ហ្នឹង គឺ ធ្វើ កាសែត ព្រៃនគរ។ គេ ដក ទៅ ដើម្បី កុំ ឲ្យ អាត្មា និមន្ត ទៅ ណា បាន ទៀត ឲ្យ នៅ មួយ កន្លែង»

ព្រះចៅ អធិការ វត្ត អង្គ តា មិញ មាន ថេរ ដីកា ឲ្យ ដឹង នៅ ថ្ងៃ សុក្រ ថា កាល ពី ថ្ងៃ ព្រហស្បតិ៍ ទី ២ កញ្ញា ក្រុម មន្ត្រី ការពារ សិទ្ធ មនុស្ស អង្គការ សហ ប្រជា ជាតិ បាន ចូល ជួប ព្រះ សង្ឃ ថាច់ ប្រីជា គឿន។ ក្រុម សិទ្ធ មនុស្ស នោះ មិន បាន ជួប ជា មួយ ព្រះ អង្គ ជា ចៅ អធិការ វត្ត ទេ ៕

Men’s Grooming Salon In Dubai With Foreign Qualified Barbers

Leave A Reply

Your email address will not be published.