ការស្នើទៅវៀតណាម ឲ្យមានច្បាប់ឈប់សម្រាកទូទាំងកម្ពុជាក្រោម ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ
នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា នេះ ពលរដ្ឋខ្មែរទូទាំងពិភពលោក នឹងឈប់សម្រាកពីការងារ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ច សំរឹទ្ធិស័ក ព. ស. ២៥៦២ ។ នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងសប្បាយរីករាយនេះ យើងមិនអាចបំភ្លេចបានឡើយថា ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ឬភាគខាងត្បូង នៃប្រទេសវៀតណាម ក៏មានប្រពៃណី វប្បធម៌ ទំនៀម ទម្លាប់ ភាសា អក្សរសាស្ត្រ និងកាន់ពុទ្ធសាសនា ដូចជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាដែរ ។ ពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម បានក្លាយជាជនជាតិភាគតិច ហើយរស់នៅក្រោមការគ្រប់គ្រងរបស់របស់រដ្ឋាភិបាលវៀតណាម ។ តើពលរដ្ឋខ្មែរក្រោមមានប្រពៃណីនៃការប្រារព្ធបុណ្យចូលឆ្នាំខ្មែរយ៉ាងណាខ្លះ ហើយប្រឈម នឹងបញ្ហាអ្វីខ្លះ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែររបស់ខ្លួន? នៅក្នុងឱកាសនេះ អ្នកស្រី នាង នាង ណារី បានធ្វើបទសម្ភាសន៍ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជានិពន្ធនាយក នៃសារព័ត៌មាន ព្រៃនគរ និងជាអនុប្រធាន នៃនាយកដ្ឋានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម អំពីរឿងនេះ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖