ព្រះសង្ឃ និងប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សា នៅមុខស្ថានទូតវៀតណាម
ក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណជាមួយពាន់នាក់ នៅព្រឹកថ្ងៃអង្គារទី ០៨ កក្កដា ២០១៤ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សា នៅមុខស្ថានទូតវៀតណាម។
ការធ្វើបាតុកម្មនេះ គឺទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង ចេញមុខសុំទោសជាសាធារណៈ ចំពោះការដែលលើកឡើងថា ដែនដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ។
ការលើករបស់អ្នកនាំពាក្យស្ថានទូតរូបនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ និស្សិតខាងសម្បារជាខ្លាំង ដោយចោទថា ជាការបំភ្លៃប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម។
យ៉ាងណាក៏ដោយ ការធ្វើបាតុកម្មដឹកនាំដោយសហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា ត្រូវបានកងកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញបំបែក និងប៉ះទង្គិចគ្នាមួយប្រាវ បណ្តាលឲ្យក្រុមបាតុករណ៍មួយចំនួនរងរបួសទៀតផង៕ រូបថតៈ ស៊ឺន ចែងចើន
Comments are closed.