បាតុកម្មប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស របស់វៀតណាមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ
ដោយ សឺង វិចិត្រ l VOKK– ខណៈដែលវៀតណាមអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ នេះ ចំពោះជ័យជំនះបាន ទទួលកៅអីមួយក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ សហគមន៍ជនជាតិយួននៅឯនាយសមុទ្រ ក៏អបអរ សាទរថ្ងៃនេះ ដោយធ្វើបាតុកម្ម ដើម្បីទាញការចាប់អារម្មណ៍ពីអន្តរជាតិ អំពីការរំលោភបំពានសិទ្ធិ មនុស្សដែលកំពុងកើត ឡើង នៅក្នុងប្រទេសវៀតណាម ។

ជនជាតិយួនរាប់រយនាក់ មកពីរដ្ឋនានានៃសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ផង គ្រោងនឹងប្រជុំគ្នានៅ រដ្ឋធានី Washington DC ដើម្បីបាតុកម្មនៅមុខអាគាររដ្ឋសភាសហរដ្ឋអាមេរិក នៅថ្ងៃ ៧ ខែធ្នូ នេះ ។ បាតុកម្មនេះ ពួកគេនឹងធ្វើ សកម្មភាពមួយចំនួនដូចជា អង្គុយសមាធិ និង អុជទៀនបួងសួង ចាប់តាំងពីម៉ោង ១១ ថ្ងៃត្រង់ ដល់ ម៉ោង ៧ ល្ងាច ។
លោក ដាំង វៅ ចឹង (Đặng Vũ Chấn ) សមាជិកគណៈកម្មការបាតុកម្មនេះ បានប្រាប់ទ្យុសំឡេងសហរដ្ឋអាមេរិក ជាភាសា យួន ថ្ងៃ ០៦ ខែ ធ្នូ អំពីគោលដៅនៃសកម្មភាពនេះថា ៖
“ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សរៀងរាល់ឆ្នាំ ។ ឆ្នាំនេះ ព្រឹត្តិការនេះ ស្ថិតក្នុងបរិបទរដ្ឋាភិបាល បក្ស កុម្មុយនិស្ត វៀតណាម បានក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ។ នេះជា ឱកាស ឲ្យពួក ខ្ញុំឆ្លុះ ពន្លឺទៅលើការ រំលោភ បំពាន សិទ្ធិមនុស្សរបស់រដ្ឋាភិបាល បក្សកុម្មុយនិស្តវៀត ណាម និងក៏ចង់ផ្ញើសារដល់ជនរួមជាតិដែល កំពុងរស់ នៅក្នុងប្រទេសថា ជនជាតិយួននៅក្រៅប្រទេស បាន សហការជាមួយពួកគាត់ រៀងរហូតក្នុងចលនាប្រឆាំងដើម្បីប្រជា ធិបតេយ្យ-សិទ្ធិមនុស្សនៅវៀត ណាម” ។
លោក ដាំង វៅ ចឹង (Đặng Vũ Chấn ) បានឲ្យដឹងទៀតថា គណៈកម្មការរៀបចំមិនជ្រើសរើសស្ថានទូត ហាណូយ ប្រចាំ សហរដ្ឋ អាមេរិកជាកន្លែងជួបជុំដើម្បីសិទ្ធិមនុស្សឆ្នាំនេះទេ គឺធ្វើឡើងនៅមុខស្ថាប័នបង្កើតច្បាប់របស់អាមេរិក ប្រទេសនាំមុខ ពិភពលោក អំពីការលើកកម្ពស់សិទ្ធិមនុស្ស ។ ចំណុចសំខាន់របស់ព្រឹត្តិការណ៍នេះ គឺធ្វើឲ្យពិភពលោកចាប់អារម្មណ៍ ទាមទារឲ្យ ក្រុងហាណូយត្រូវលើកកម្ពស់សិទ្ធិមនុស្ស ។
ក្នុងព្រឹត្តិការនេះដែរ ក្រៅពីសកម្មភាពមួយចំនួនខាងលើ សកម្មជនក្មេងៗ នឹងមានការជួបជុំជាមួយអ្នកបង្កើត ច្បាប់របស់ អាមេរិក សូមពួកគាត់ជួយដាក់សម្ពាធបន្ថែមទៅរដ្ឋាភិបាលវៀតណាម ឲ្យពួកគេដោះលែងអ្នកទោសមនសិការ និងអ្នក បញ្ចេញយោបលខ្វែងគំនិតដែលកំពុងត្រូវជាប់ឃុំឃាំងចំពោះការបញ្ចេញមតិដោយអហិង្សា ។
លោក ចឹន ក៏និយាយបន្ថែមទៀតថា ព្រឹត្តិការនេះដែរ ក៏បានប្រារព្ធធ្វើឡើងកាលឆ្នាំមុននៅមុខស្ថានទូតវៀតណាម ប្រចាំរដ្ឋ ធានី Washington ដោយធ្វើតស៊ូមតិអត់អាហារ ជាក្រុមក្នុង ២៤ ម៉ោង ៕