ភ្លៀង​បន្ត​ធ្លាក់ បន្ថែម​ទុក្ខលំបាក​ដល់​មនុស្ស​ជាង ៣០ ម៉ឺន​នាក់ នៅ​ហ្វីលីពីន​

0 75

ភ្លៀង​ខ្លាំង​បាន​ស្រោច​ធ្លាក់​នៅលើ​រដ្ឋធានី​របស់​ហ្វីលីពីន និង​តំបន់​មួយចំនួន​នៅក្បែរៗ​នោះ​សម្រាប់​ថ្ងៃទី ៣ នៅ​ថ្ងៃ​ពុធ​ទី ២១ ខែសីហា នេះ ដោយ​បន្ថែម​ភាព​ទុក្ខលំបាក​របស់​ពលរដ្ឋ​អស់សង្ឃឹម​ជិត ៣០ ម៉ឺន​នាក់​ដែល​រត់​ចេញពីផ្ទះ​លិច​ទឹក​របស់ខ្លួន ។​5286865fe301e61b3a0f6a706700c751

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា មនុស្ស ៨ នាក់ ត្រូវបាន​បញ្ជាក់​រួចហើយ​ថា បាន​ស្លាប់ ដោយសារ​ភ្លៀង​រដូវវស្សា​ដែល​បាន​វាយប្រហារ​កោះ ដ៏​សំខាន់​លូ​ហ្សូ​ន​របស់​ហ្វីលីពីន ហើយ​ក្រុម​អាជ្ញាធរខេត្ត​បាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់​ទំនងជា​កើនឡើង​ជាមួយនឹង​ការរាយការណ៍​ពី​ការ​លង់ទឹក​ស្លាប់​បន្ថែមទៀត ។​

យោងតាម​អគ្គលេខាធិការ​កាកបាត​ក្រហម​ហ្វីលីពីន​លោក Gwendolyn Pang បាន​ប្រាប់ AFP ថា ប្រហែល​មួយ​ភាគបី​នៃ​ក្រុង​ម៉ានីល​ជាទី​ក្រុង​ទំនាប និង​រាបស្មើ​មាន​ពលរដ្ឋ ១២ លាន​នាក់​នេះ​នៅតែ​ស្ថិតនៅក្រោម​ទឹក​ដោយ​តំបន់​មួយចំនួន​មាន​ដក់​ទឹក​ត្រឹម​ចង្កេះ ។​

​វិបត្តិ​នេះ​បាន​ថយចុះ​ពីថ្ងៃ​អង្គារ នៅពេល​ផ្នែក​ជាង​ពាក់កណ្ដាល​នៃ​ទីក្រុង​នេះ​បាន​លិច​ទឹក ហើយ​ភ្លៀង​បាន​ធ្លាក់​កាន់តែខ្លាំង ។​

Leave A Reply

Your email address will not be published.