របាយការណ៍ ឆ្នាំ ២០១៤ របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

57

​ចាប់តាំងពី “​សភា​ខ្មែរ​កម្ពុជា​ក្រោម​” បាន​ប្ដូរ​ឈ្មោះ​មកជា “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​” តាំងពី ឆ្នាំ ១៩៩៦ រហូតមកដល់ ឆ្នាំ ២០១៤ នេះ មាន​អាយុកាល ១៨ ឆ្នាំ ហើយ ។ ក្នុងអំឡុងពេល ១៨ ឆ្នាំ កន្លងទៅនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ការតស៊ូ​មតិ​ដោយ​សន្តិវិធី​គ្រប់​មធ្យោបាយ ដូចជា ការតវ៉ា​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី ជំរុញ​ឲ្យ​វៀតណាម​គោរព សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ជាដើម ។ ក្នុង​សកម្មភាព​ទាំងអស់នោះ ព័ត៌មាន​ជា​សកម្មភាព​មួយ​ដែល មិនអាច​មើលរំលង​បានឡើយ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ខំ​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយដូចជា ការបោះពុម្ព​សៀវភៅជា​ភាសា​អង់ គ្លេស និង ខ្មែរ​ស្ដីពី​កម្ពុជា​ក្រោម​, ការផលិត ស៊ី​ឌី (CD) ចម្រៀង​ជាតិនិយម​ខ្មែរក្រោម និង​ល្ខោននិយាយ​រឿង “​វីរបុរស សឺ​ង គុយ”, វិ​ស៊ី​ឌី (VCD) ចម្រៀង Karaoke ជាតិនិយម​ខ្មែរក្រោម និង​សកម្មភាព​តស៊ូ​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, វីដេអូ​ភាពយន្ត​ឯកសារ​ស្ដីពី​កម្ពុជា​ក្រោម​, ការបោះពុម្ព ព្រឹត្តិបត្រ “​កម្ពុជា​ក្រោម​” ប្រចាំខែ​, ការបោះពុម្ព កាសែត ព្រៃនគរ ប្រចាំ​សប្ដាហ៍ នៅក្នុង​ប្រទេស​កម្ពុជា​, ការផ្សាយ​ប្រចាំថ្ងៃ​នៃ វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​”, គេហទំព័រ និង ទូរទស្សន៍ ព្រៃនគរ Online ជាដើម ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ទាំងនេះ ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ស្រុក​កម្ពុជា​ក្រោម​បាន​ជ្រាប និង​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​បាន​ស្គាល់ “​ខ្មែរក្រោម​ជា​នរណា​?” ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយការណ៍ ។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើរបាយការណ៍ ។

សមិទ្ធផល​ដែល​បានសម្រេច​ចេញ​ជា​ផ្លែផ្កា​ប៉ុណ្ណេះ​នេះ ក៏​ដោយសារ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ស្ថាប័ន​ដ៏​សំខាន់​មួយចំនួន ដែល​ខំធ្វើការ​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ទាំងនេះ ដូចជា នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន លោក សឺ​ង សម្រេច ជា​អតីត​ប្រធាន​ទទួលបន្ទុក​ដល់ ឆ្នាំ ២០១៣ និង ព្រះតេជព្រះគុណសឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​ទទួលបន្ទុក​ចាប់តាំងពី​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៣ រហូត មកដល់​ប​ប្ចុ​ប្បន្ន ។ គេហទំព័រ​ប្រចាំថ្ងៃ និង កាសែត ប្រចាំ​សប្ដាហ៍ “​ព្រៃនគរ​” ដែលមាន ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​អភិបាល​, លោក លី ឈូ​ន ជា​ចាងហ្វាង​ការផ្សាយ​ទទួលបន្ទុក​ផ្នែក​ច្បាប់​នៅ​ប្រទេស​កម្ពុជា (២០១០-២០១៤), លោក ស៊ឺន ចែងចើ​ន នឹង​ជា​ចាងហ្វាង​បន្ត​ពី លោក លី ឈូ​ន ចាប់ពី​ឆ្នាំ ២០១៥ ខាងមុខនេះ​ទៅ និង មាន ភិក្ខុ ថាច់ ប្រីជា គឿន ជា​និពន្ធ​នាយក ។ “​ផលិតកម្ម​ខ្មែរក្រោម​” ដែលមាន លោក សឺ​ង ខាន់ ជា​ចាងហ្វាង និង អ្នកស្រី កៀង សា​ខន ជា​អ្នក​រៀបរៀង ។ តើ​ផ្នែក​នីមួយៗ​នៃ​ការផ្សព្វផ្សាយ​មាន​អ្វីខ្លះ​?

​សារព័ត៌មាន ព្រៃនគរ​៖

នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៥ សារព័ត៌មាន ព្រៃនគរ មាន​អាយុ ៦ ឆ្នាំ​ហើយ បើ​គិត​ចាប់តាំងពី សារព័ត៌មាន មួយ​នេះ បាន​បង្កើតឡើង និង​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ មក ។​

រយៈពេល ៦ ឆ្នាំនេះ ការបោះពុម្ព​ជា​កាសែត​ប្រចាំ​សប្តាហ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​បានតែ ៤ ឆ្នាំ​ទេ គឺ​ចាប់តាំងពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដល់​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ ចេញផ្សាយ​ប្រចាំ​សប្តាហ៍ តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត បាន​ចំនួន ១០២ លេខ និង​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់​ថ្ងៃទី ០១ ខែមករា​ឆ្នាំ ២០១៥ បាន​បោះពុម្ព​ជា​កាសែត​ប្រចាំ​សប្តាហ៍​នៅ​ប្រទេស​កម្ពុជា​បាន​ចំនួន ៤៥ លេខ ក្រោយពី សារព័ត៌មាន ព្រៃនគរ បានទទួល​អាជ្ញាប័ណ្ណ ពី​ក្រសួង​ព័ត៌មាន​ខ្មែរ​កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ កន្លងទៅនេះ ។​

ពីឆ្វេងទៅស្ដាំ៖ លោក សឺង សម្រេច អតីតប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដល់ ២០១៣ , លោក សឺង ខាន់ ចាងហ្វាងផលិតកម្មខ្មែរក្រោម, អ្នកស្រី កៀង សាខន អ្នកនិពន្ធ ចម្រៀងជាតិយមខ្មែរក្រោម និងល្ខោននិយាយរឿង "វីរបុរស សឺង គុយ" និងជាអ្នករៀប រៀងប្រចាំ ផលិតកម្មខ្មែរក្រោមនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក លី ឈូន ចាងហ្វាង កាសែត ព្រៃនគរ ដែលមានមូលដ្ឋាននៅកម្ពុជា ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៤ ។
ពីឆ្វេងទៅស្ដាំ៖ លោក សឺង សម្រេច អតីតប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដល់ ២០១៣ , លោក សឺង ខាន់ ចាងហ្វាងផលិតកម្មខ្មែរក្រោម, អ្នកស្រី កៀង សាខន អ្នកនិពន្ធ ចម្រៀងជាតិយមខ្មែរក្រោម និងល្ខោននិយាយរឿង “វីរបុរស សឺង គុយ” និងជាអ្នករៀប រៀងប្រចាំ ផលិតកម្មខ្មែរក្រោមនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក លី ឈូន ចាងហ្វាង កាសែត ព្រៃនគរ ដែលមានមូលដ្ឋាននៅកម្ពុជា ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៤ ។

​ការផ្សាយ​តាម​គេហទំព័រ​៖

​ចាប់តាំងពី​បាន​បង្កើត​ឡើងមក សារព័ត៌មាន ព្រៃនគរ បាន​ផ្សព្វ ផ្សាយ​ព័ត៌មាន​តាមរយៈ​គេហទំព័រ​ប្លក់ ដែលមាន​អាសយដ្ឋាន​ www.preynokornews.blogspot.com ហើយ​យើងខ្ញុំ​បាន​ចុះផ្សាយ នូវ​អត្ថបទ​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ និង កាសែត ព្រៃនគរ ជា​ឯកសារ PDF ជា​រៀងរាល់​ថ្ងៃអាទិត្យ​បន្ទាប់​កាសែត​បាន​បោះពុម្ព​ចេញផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា ។ ឆ្នាំ ២០១២ នេះ សារព័ត៌មាន ព្រៃនគរ បាន​បង្កើត​នូវ​គេហទំព័រ​ថ្មី​មួយទៀត​ដែលមាន​អាសយដ្ឋាន www.preynokornews. info ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​មិត្ត​អ្នកអាន​ក្នុង​ការចូល​តាមដាន​ព័ត៌មាន​ថ្មីៗ និង​សិក្សា​ស្រាវជ្រាវ​នូវ​អត្ថបទ​ស្រាវជ្រាវ ផ្សេងៗ ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​ថ្មី​មួយ​នេះ ។ នៅលើគេហ​ព័រ​ថ្មី​នេះ យើងខ្ញុំ​បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​ ជាតិ ​អន្តរជាតិ ភូមិសាស្ត្រ​កម្ពុជា​ក្រោម ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ប្រវត្តិ​អ្នកមាន​កេរ្តិ៍ឈ្មោះ​ខ្មែរក្រោម (​នរណា ​ខ្លះ​នៅ​កម្ពុជា​ក្រោម​?) និង​ព្រះពុទ្ធសាសនា ជាដើម ។​

ពីឆ្វេងទៅស្ដាំ៖ អ្នកនាង ថាច់ សុជាតា អ្នកយកព័ត៌មាន VOKK នៅប្រទេសកាណាដា , លោក សឺន ថាយ ធន អ្នកយកព័ត៌មាន VOKK ប្រចាំប្រទេសថៃ , នាង សឺន ស៊ីវុត្ថា អ្នកអានព័ត៌មាន VOKK នៅប្រទេសហូឡង់ និង លោក ស៊ឺន ចែងចើន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ ចាប់ពីឆ្នាំ ២០១៥  តទៅ ។
ពីឆ្វេងទៅស្ដាំ៖ អ្នកនាង ថាច់ សុជាតា អ្នកយកព័ត៌មាន VOKK នៅប្រទេសកាណាដា , លោក សឺន ថាយ ធន អ្នកយកព័ត៌មាន VOKK ប្រចាំប្រទេសថៃ , នាង សឺន ស៊ីវុត្ថា អ្នកអានព័ត៌មាន VOKK នៅប្រទេសហូឡង់ និង លោក ស៊ឺន ចែងចើន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ ចាប់ពីឆ្នាំ ២០១៥ តទៅ ។

ទូរទស្សន៍ ព្រៃនគរ (PTV)៖

​ចាប់ពី​ឆ្នាំ ២០១៣ មក សារព័ត៌មាន ព្រៃនគរ បាន​បន្ថែម​កម្មវិធី “​ទូរទស្សន៍ ព្រៃនគរ​” Online មួយទៀត ដែល​កម្មវិធី​នេះ យើងខ្ញុំ មាន​ធ្វើ​សេចក្ដីរាយការណ៍​ជា​វីដេអូ​ខ្លីៗ​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម Youtube ដែលមាន​អាសយដ្ឋាន www.youtube.com/user/preynokornews ។ សម្រាប់​លោកអ្នក​ដែលមាន​ភ្ជាប់​ប្រព័ន្ធ​អិនធើ​ណិ​ត អាច​ចូល​ទស្សនា​នូវ​កម្មវិធី​ទូរទស្សន៍​របស់​យើងខ្ញុំបាន​គ្រប់ ពេលវេលា ។​

​ផលិតកម្ម ព្រៃនគរ​៖

​ឆ្នាំ ២០១២ កន្លងទៅនេះ សារព័ត៌មាន ព្រៃនគរ បាន​ផលិត​ថាស​ស៊ី​ឌី ចម្រៀង ផលិតកម្ម ព្រៃនគរ Vol.1 ដែលមាន​ចំណងជើង​ថា “​នឹក​ស្រុក​” ។ ខ្លឹមសារ​នៃ​បទ​ចម្រៀង​ទាំងនេះ​ទាក់ទង​នឹង​ស្ថានភាព​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​បាន​និពន្ធ និង​រៀបរៀង​ដោយ លោក សឺ​ង សម្រេច ប្រធាន​ផ្នែក​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ថាស​ស៊ី​ឌី​ចម្រៀង​នេះ យើងខ្ញុំ​មាន​ដាក់លក់​នៅ​សហរដ្ឋអាមេរិក និង​នៅ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​និង​ប្រទេស​នានា ។​

បោះពុម្ព​ជា​កាសែត​នៅ​កម្ពុជា​៖

ដោយ​យល់ឃើញថា ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ២០១០ មិនសូវមាន​អ្នកមាន​លទ្ធភាព​ប្រើប្រាស់ អិន​ធើ​ណិ​ត ទើប​គណៈកម្មការ សារព័ត៌មាន ព្រៃនគរ បានសម្រេច​សុំ​អាជ្ញា​បណ្ណ​ពី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា ធ្វើការ​បោះពុម្ព កាសែត ព្រៃនគរ ចេញផ្សាយ​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង​ភ្នំពេញ ហើយ បាន​ចែកចាយ​ទៅដល់​ពលរដ្ឋ​ខ្មែរក្រោម នៅតាម​ខេត្ត​នានា​ក្នុង​ប្រ ទេស​កម្ពុជា ដើម្បី​ពួកគាត់​បានទទួល​នូវ​ព័ត៌មាន​ថ្មីៗ ស្តីអំពី​ស្ថានភាព​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម និង​នៅក្នុង​ពិភពលោក ។​

​ព្រឹត្តិបត្រ “​កម្ពុជា​ក្រោម​”៖

​ចាប់តាំងពី​ឆ្នាំ ២០០៤ រហូតមកដល់ ឆ្នាំ ២០១៤ នេះ មាន​រយៈពេល ១០ ឆ្នាំ ហើយ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន បោះពុម្ព ព្រឹត្តិបត្រ “​កម្ពុជា​ក្រោម​” ប្រចាំខែ នៅក្នុង​ប្រទេស​កម្ពុ​ជាស​ម្រា​ប់​ផ្សព្វផ្សាយ​អំពី “​កម្ពុជា​ក្រោម​” និង​សកម្មភាព តស៊ូ​ដោយ​អហិង្សា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅលើ​ឆាក​អន្តរជាតិ ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​បានដឹង បានឮ ។ មកដល់​ខែធ្នូ ឆ្នាំ ២០១៤ នេះ ព្រឹត្តិបត្រ “​កម្ពុជា​ក្រោម​” បោះពុម្ព​បាន ៩៤ លេខ ហើយ ដែល​វា​បាន​ក្លាយទៅជា​ក្រាំង​ឯកសារ “​កម្ពុជា​ក្រោម​” ដ៏​សំខាន់​មួយ​សម្រាប់​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​សិក្សា​ស្រាវជ្រាវ ។​

ព្រឹត្តិបត្រ “កម្ពុជាក្រោម” ដែលបានបោះពុម្ពនៅកម្ពុជា ចាប់ពីឆ្នាំ ២០០៤ មកដល់ ឆ្នាំ ២០១៤ មាន ៩៤ លេខ ។
ព្រឹត្តិបត្រ “កម្ពុជាក្រោម” ដែលបានបោះពុម្ពនៅកម្ពុជា ចាប់ពីឆ្នាំ ២០០៤ មកដល់ ឆ្នាំ ២០១៤ មាន ៩៤ លេខ ។

​សៀវភៅ​ស្ដីអំពី “​កម្ពុជា​ក្រោម​”៖

​នៅក្នុង​ឆ្នាំ ២០០៩ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បោះពុម្ព​សៀវភៅ​មគ្គុទ្ទេសក៍​មួយ​មាន​ឈ្មោះថា “​ផ្លូវ​ទៅយក​សិទ្ធិ​ស​ម្រ​ច វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ស្ដីអំពី​គោលជំហរ និង​ប្រវត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ជា ២ ភាសា គឺ អង់គ្លេស និង​ខ្មែរ ។

​ផលិតកម្ម​ខ្មែរក្រោម​៖

​ជា​ផលិតកម្ម​មួយ​ដែលមាន លោក សឺ​ង ខាន់ នៅ​រដ្ឋ Washington ជា​ចាងហ្វាង និង​អ្នកស្រី កៀង សា​ខន នៅ​ទីក្រុង​ខ្មែរ Long Beach សហរដ្ឋអាមេរិក ជា​អ្នកនិពន្ធ និង​រៀបរៀង ។ ចាប់តាំងពី​បាន​បង្កើតឡើង​មកដល់​ពេលនេះ ផលិតកម្ម​មួយ​នេះ បាន​ផលិត​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ជាតិ​កម្ពុជា​ក្រោម ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ ដូចជា​៖

​ផ្នែក​សី​ឌី (CD) និង វីស៊ីឌី (VCD) ៖

ល្ខោននិយាយ​រឿង “​វីរបុរស សឺ​ង គុយ​” ឆ្នាំ ២០០៥ មាន ៤ ភាគ ៤ ថាស​ស៊ី​ឌី​, ចម្រៀង​ជាតិនិយម​ខ្មែរក្រោម​ទាំង ៦ វោ​ល (VOL) ដែលមាន​បទ​ចម្រៀង​ប្រមាណ​ជាង ១០០ បទ ច្រៀង​ដោយ​តារាចម្រៀង​ល្បីៗ​នៅ​ប្រទេស​កម្ពុជា ដូចជា ទូច ស៊ុន និច្ច​, ផាន ណាវី​, សយ វិវឌ្ឍន៍​, សូ សុ​ភ័​ក្រ និង ឈួន ឆៃ​យ៉ា​រី ជាដើម ។ ក្រៅពីនេះ ក៏បាន​ផលិត​ជា​ចម្រៀង Karaoke ខ្មែរក្រោម​បាន ២ វោ​ល (VOL) និង​បាន​សហការ​ជាមួយនឹង​អ្នកស្រី Rebecca Sommers កាលពី​ឆ្នាំ ២០០៨ ផលិតភាព​យន្ត ឯកសារ​ស្ដីអំពី​កម្ពុជា​ក្រោម​មួយ​មាន​ចំណងជើង​ថា “​ការរំលាយ​ដោយ​មិន​បង្ហូរឈាម​” ។

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​”៖

​វិទ្យុ​បានកកើតឡើង​នៅ​សហរដ្ឋអាមេរិក ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០០១ បើ​គិត ដល់ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៤ វា​មាន​អាយុកាល ១៣ ឆ្នាំ ហើយ ។ ចាប់ពី​បាន​បង្កើតឡើង រហូតដល់​ឆ្នាំ ២០០៤ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បាន​ផ្សាយ​តាម​រលក​ធាតុ អាកាស ក្នុង​មួយ​សប្ដាហ៍​ម្ដង​រៀងរាល់ថ្ងៃ​អង្គារ ចាប់ពី​ម៉ោង ០៩ ដល់ ម៉ោង ១០ យប់ ម៉ោង​នៅ​កម្ពុជា​ក្រោម ​តាម​កម្ពស់​រលកធាតុអាកាស​ខ្លី ១៥.៦៩០ គីឡូហឺត និង​បានដាក់​ផ្សាយ​នៅលើ​ប្រព័ន្ធ​អិន​ធើ​ណិ​ត តាមរយៈ​គេហទំព័រ​បណ្ដាញ​ខ្មែរក្រោម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដែលមាន​អាស​ដ្ឋា​ន www.khmerkrom.net ។​

​ក្រោយមក នៅ​ឆ្នាំ ២០០៥ វិទ្យុ​ក៏​ផ្អាក​ការផ្សាយ​តាម​រលកធាតុអាកាស ហើយ​បែរមក​ផ្សាយ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​វិញ​ដោយ​ចេញផ្សាយ​មួយ​សប្ដាហ៍​ម្ដង​រៀងរាល់ថ្ងៃ​អង្គារ​ដដែល តាមរយៈ​គេហទំព័រ​ថ្មី ដែលមាន​អាសយដ្ឋាន www.vokk.net និង​មកដល់​ឆ្នាំ ២០០៨ ក្រុមការងារ​ក៏បាន​បន្ថែម​ម៉ោង​ផ្សាយ ចាប់​ពីមួយ​សប្ដាហ៍​ម្ដង​មកជា​រៀងរាល់ថ្ងៃ​វិញ ។​

ក្រមសីលធម៌​ នៃ VOKK៖

​ដើម្បី​ពង្រឹង​ការផ្សាយ​ឲ្យ​ក្លាយជា​ព័ត៌មាន​ជាទី​ទុកចិត្ត ពី​លោកអ្នក​ស្ដាប់ និង​ជា​ព័ត៌មាន​ផ្លូវការ​របស់​ពលរដ្ឋ​ខ្មែរក្រោម​នោះ គណៈកម្មការ​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា និង សហការី​ទាំង​អស់នៃ​ក្រុម​ការផ្សាយ​ជា​អ្នក​ស្ម​គ្រ​ចិត្ត បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​ការងារ​ទាំងអស់នេះ​ដោយ​ផ្អែកលើ​ក្រមសីលធម៌​ជា​មូលដ្ឋាន ដូចខាងក្រោម​៖

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ឬ “Voice of Kampuchea-Krom” ជា​វិទ្យុ​ផ្សាយ​តាមរយៈ​ប្រព័ន្ធ​អិន​ធើ​ណិ​ត ផលិត​ដោយ​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampuchea-Krom) ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ។​

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” មាន​តួនាទី​នាំ​ដំណឹង​ជូន​ដល់​ប្រជាជាតិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ដែល​ពួកគេ​មិន​ដែលមាន​ស្ថាន​ប័ន​ព័ត៌មាន​ឯករាជ្យ​របស់ខ្លួន និង​មិនដែល​បានទទួល​ព័ត៌មាន​ពិត​គ្រប់​ជ្រុងជ្រោយ​ឡើយ ព្រោះ​ពលរដ្ឋ​ខ្មែរក្រោម​សព្វថ្ងៃ កំពុង​រស់នៅ​ក្រោម​ការ​ត្រួតត្រា​បែប​អាណានិគម ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។ សព្វថ្ងៃ វៀតណាម​ជា​ប្រទេស​ប្រកាន់ យក​របប​កុ​ម្មុយ​និ​ស្ត​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​របស់​រដ្ឋ ហើយ​មិនមាន​ស្ថាប័ន​ព័ត៌មាន​ឯកជន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ឡើយ ។​

​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” បង្កើតឡើង​ដើម្បី​ជំរុញ​ឲ្យ​មានការ​គោរព​សិទ្ធិ​នៃ​ការបញ្ចេញមតិ និង​ទស្សនៈ​របស់​ប្រជាជាតិ​ខ្មែរក្រោម ដែល​កំពុង ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​បំបិទ មាត់ ។ ម្យ៉ាងទៀត វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ជា​វេទិកា​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​បំបិទ​សំឡេង​នោះ ឲ្យ​មានឱកាស​បញ្ចេញមតិ​ផ្សេងៗ​ទាក់ទិន​នឹង​បញ្ហា​របស់ខ្លួន​នៅទីនេះ ដើម្បី​ឲ្យ​ពិភព​ខាងក្រៅ​បាន​ជ្រាប ។

​ចំណុច​ស្នូល​សំខាន់​នៃ​បេសកកម្ម​របស់​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” គឺ​ការ​ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន នៃ​វិជ្ជាជីវៈ​សារព័ត៌មាន ។​

​កម្មវិធី​ផ្សាយ​នៃ​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” រក្សា​នូវ​របៀប​និយាយ​ដែលមាន​លក្ខណៈ​ស្ងប់ស្ងៀម មិន​លាយឡំ​នឹង​មនោស​ញ្ចេ​ត​នា ព្រមទាំង​ជៀសវាង​នូវ​ការបង្ក​ជម្លោះ​ការឃោសនា ឬ ការប្រមាថ​លើ​ជន​ណា​ក្រុម​ណា ឬ រដ្ឋាភិបាល​ណាមួយ ។

​ក្រៅពី​សំឡេង លោកអ្នក​អាច​អាន​អត្ថបទ​សិក្សា​ស្រាវជ្រាវ និង​ព័ត៌មាន​ផ្សេងៗ ស្ដីអំពី “​កម្ពុជា​ក្រោម​” គ្រប់ពេលវេលា​នៅលើ គេហទំព័រ www.vokk.net ។​

លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រគេន លិខិតតែងតាំង ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធាន នាយកដ្ឋាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងមហាសន្និបាត​ពិភពលោក លើក​ទី ៧ នៃ​គណៈកម្មការ យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ភី​ឡា​ដែល​ភា រដ្ឋ​ភែ​ន​ស៊ី​វី​ញ៉ា​,​សហរដ្ឋអាមេរិក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៣ ។​
លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រគេន លិខិតតែងតាំង ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ជាប្រធាន នាយកដ្ឋាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងមហាសន្និបាត​ពិភពលោក លើក​ទី ៧ នៃ​គណៈកម្មការ យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ភី​ឡា​ដែល​ភា រដ្ឋ​ភែ​ន​ស៊ី​វី​ញ៉ា​,​សហរដ្ឋអាមេរិក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៣ ។​

​ចែករំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​៖

​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​តាម​គេហទំព័រ យើងខ្ញុំ​បាន​ចែករំលែក​អត្ថបទ​ព័ត៌មាន​ទាំងនេះ នៅតាម​បណ្ដាញ​សង្គម​ផ្សេងៗ​ដូចជា Facebook និង Twitter ផងដែរ ។ តាមរយៈ​បណ្ដាញ​សង្គម​ទាំងនេះ លោក​អ្នកនឹង​ទទួលបាន​ព័ត៌មាន​ថ្មី នៅលើ​ទំព័រ Facebook និង Twitter របស់លោក​អ្នក ប្រសិនបើ​លោកអ្នក​ចុច​ភ្ជាប់​ចូល​ជា​សមាជិក នៃ​ទំព័រ Facebook និង Twitter របស់ សារព័ត៌មាន ព្រៃនគរ និង VOKK ។​

​ការបោះពុម្ព​អាវយឺត​៖

​នៅក្នុង​ឆ្នាំ ២០១៤ នេះ គណៈកម្មការ​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បោះពុម្ព​អាវយឺត VOKK និង​សារ ព័ត៌មាន ព្រៃនគរ ចំនួន ៥០០ អាវ ដើម្បី​ចែក​ដល់​ក្រុមការងារ និង អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​នានា ក្នុង​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ អំពី​ឈ្មោះ​របស់​វិទ្យុ​ឲ្យ​មនុស្ស​ស្គាល់​កាន់តែច្រើន ៕

Comments are closed.