​តំណាង​ស្រ្តី​ខ្មែរក្រោម​ ​នៅ​កម្ពុជា​ ​ជំរុញ​ឲ្យ​ស្រ្តី​ខ្មែរក្រោម​ ​នៅ​ស្រុកកំណើត​ទាមទារ​សិទ្ធិ​របស់​ខ្លួន​

0 148

ដោយ គឹម សាវតា

​ថ្ងៃ​ទី​ ​៨​ ​ខែ​មិនា​ ​ស​ប្តាហ៍​នេះ​ ​ជា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​ ​១​១​១​ ​។​ ​ក្នុង​ឱកាស​ ​ដែល​នៅ​ទូទាំង​ពិភពលោក​ ​កំពុងតែ​ប្រា​រ​ព្វ​ទិវា​មួយ​នេះ​ ​តំណាង​ស្រ្តី​ខ្មែរក្រោម​ ​នៅ​កម្ពុជា​ ​អះអាង​ថា​ ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​ ​ត្រូវ​បាន​លើក​ក​ម្ពស់​សិទ្ធិ​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ ​សម្រាប់​ស្ត្រី​ខ្មែរក្រោម​ ​នៅ​ដែនដី​កំណើត​ ​នៅតែ​មិនទាន់​ទទួល​បាន​សិទ្ធិ​ជា​មួល​ដ្ឋា​ន​នៅឡើយ​ ​។​ ​ករណី​នេះ​តំណាង​ស្រ្តី​ខ្មែរក្រោម​ ​ដែល​នៅ​កម្ពុជា​ ​ជំរុញ​ឲ្យ​ស្រ្តី​ខ្មែរក្រោម​ ​នៅ​ស្រុកកំណើត​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ដោយ​សន្តិវិធី​ ​និង​ប្រឹងប្រែង​ដោយខ្លួនឯង​ ​ក្រៅពី​មានការ​ជ្រុំ​ជ្រែង​ពី​មជ្ឈដ្ឋាន​ ​លើ​ការ​លើក​ក​ម្ពស់​សិទ្ធិ​នារី​នេះ​ ​។​

ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ប្រារព្វពិធីអបអរសាទរ ខួប​លើក​ទី ​១១១ នៃ ទិវា​អន្តរជាតិ​នារីអន្តរជាតិ ៨ មីនា ២០២២ ។ រូបៈ ជា សុភារិន
ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ប្រារព្វពិធីអបអរសាទរ ខួប​លើក​ទី ​១១១ នៃ ទិវា​អន្តរជាតិ​នារីអន្តរជាតិ ៨ មីនា ២០២២ ។ រូបៈ ជា សុភារិន

​កាលពី​ថ្ងៃ​ទី​ ​០​៨​ ​ខែ​ ​មីនា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​ខួប​លើក​ទី​ ​១​១​១​ ​នៅ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ស្ថិតនៅ​បុរី​ព្រៃនគរ​ ​ក្នុង​សង្កាត់​គោក​ឃ្លា​ង​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​។​

ក្នុង​ឱកាស​នោះ​ ​អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​ ​នាយិកា​ ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​បាន​មានប្រសាសន៍ថា​ ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​ ​មិនថា​តិច​ ​ឬ​ច្រើន​នោះ​ទេ​ ​គឺ​ទទួល​បាន​សិទ្ធិ​ជា​មូលដ្ឋាន​ ​និង​ត្រូវ​បាន​បុរស​គោរព​ ​និង​ឲ្យ​តម្លៃ​ ​ប៉ុន្តែ​ ​សម្រាប់​ស្ត្រី​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​គឺ​មិន​ត្រឹមតែ​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ ​បំបិទ​សិទ្ធិ​ជា​មូលដ្ឋាន​នោះ​ទេ​ ​សិទ្ធិ​ស្រ្តី​ក៏​ត្រូវ​បាន​រំលោភបំពាន​ ​។​ ​ករណី​នេះ​ ​អ្នកស្រី​អំពាវនាវ​ឲ្យ​ស្ត្រី​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​ដែនដី​កំណើត​ ​ត្រូវ​ចេះ​ទាមទារ​សិទ្ធិ​ ​ដែល​ខ្លួន​ត្រូវ​ទទួល​បាន​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ស្រ្តី​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​មាន​សិទ្ធិ​ស្មើមុខ​ស្មើ​មាត់​ជាមួយ​ស្ត្រី​ដទៃទៀត​ ​។​

អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​ ​នាយិកា​ ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម ។ រូបៈ ជា សុភារិន
អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​ ​នាយិកា​ ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម ។ រូបៈ ជា សុភារិន

​អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​ ​«​តាមរយៈ​វេទិកា​នៃ​ការ​ប្រា​រ​ព្វ​ខួប​ ​១​១​១​ ​ឆ្នាំ​ ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ថ្ងៃនេះ​ ​តាងនាម​ខ្ញុំ​ជា​ប្រធាន​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​នាងខ្ញុំ​ ​ព្រះករុណា​ ​សូម​អំពាវនាវ​ដល់​ស្ត្រី​ខ្មែរក្រោម​គ្រប់រូប​ ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោយខ្លួនឯង​មួយ​ជំហាន​មុន​ការស្រាវជ្រាវ​នូវ​ ​សេចក្តីប្រកាស​ ​សន្ធិសញ្ញា​ ​អនុសញ្ញា​ ​កតិកាសញ្ញា​របស់​អង្គការសហប្រជាជាតិ​ក្តី​ ​អង្គការ​អន្តរជាតិ​ក្តី​ ​ដែល​ចែង​អំពី​សិទ្ធិ​របស់​នារី​ ​ជាពិសេស​នារី​ដែល​ជា​ជនជាតិ​ដើម​ ​។​ ​ក្រោយ​ពី​បាន​យល់​ដឹង​រួចហើយ​ ​ក្នុង​ករណី​មានការ​រំលោភបំពាន​ពី​មជ្ឈដ្ឋាន​ណាមួយ​ ​ជាពិសេស​ ​រដ្ឋាភិបាល​វៀតណាម​ ​ដែល​កំពុង​គ្រប់គ្រង​ ​និង​ត្រួតត្រា​ខ្មែរ​កម្ពុជាក្រោម​នោះ​ ​ក៏​ត្រូវ​មានចិត្ត​ក្លាហាន​ក្រោក​ឡើង​តវ៉ា​ ​ទាមទារ​ដោយ​សន្តិវិធី​ ​និង​ស្រប​ច្បាប់​តាមច្បាប់​របស់​អង្គការសហប្រជាជាតិ​ ​ច្បាប់អន្តរជាតិ​ ​និង​ច្បាប់រដ្ឋធម្មនុញ្ញ​ ​នៃ​ ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​បច្ចុប្បន្ន​​»​ ។

ប្រធានកិត្តិយស​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​លោកស្រី​ ​វង្ស​ ​ទេវី​ ​ក៏​មានប្រសាសន៍​ដែរ​ថា​ក្នុងនាម​លោកស្រី​ជា​ស្រ្តី​ខ្មែរក្រោម​មួយ​រូប​ ​លោ​លោកស្រី​នឹង​បន្ត​ទាមទារ​សិទ្ធិ​ជូន​ស្ត្រី​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​ដែនដី​កំណើត​ឲ្យ​មានឱកាស​បញ្ចេញ​សំឡេង​ ​ពី​អ្វី​ដែល​ពួកគាត់​ត្រូវការ​ ​អ្វី​ដែល​ជា​សិទ្ធិ​នារី​ ​។​

លោកស្រី​ ​វង្ស​ ​ទេវី​ ​ប្រធានកិត្តិយស​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​។ រូបៈ ជា សុភារិន
លោកស្រី​ ​វង្ស​ ​ទេវី​ ​ប្រធានកិត្តិយស​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​។ រូបៈ ជា សុភារិន

​លោកស្រី​ ​វង្ស​ ​ទេវី​ ​«​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​កំពុង​រស់នៅ​ព្រះរាជាណាចក្រកម្ពុជា​ក្តី​ ​នៅ​ក្នុង​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​នានា​ ​នៅ​លើ​ពិភពលោក​ក្តី​ ​កំពុងតែ​ជួបជុំគ្នា​ប្រា​រ​ព្វ​ពិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​យ៉ាង​សប្បាយរីករាយ​ ​និង​ប្រកបដោយ​មោទនភាព​ ​។​ ​តែ​ចំណែក​ស្តី្រ​ខ្មែរក្រោម​រាប់​លាន​នាក់​ ​ដែល​កំពុង​រស់នៅ​មាតុភូមិ​កម្ពុជាក្រោម​ ​ដែល​ជា​ទឹកដី​របស់​ខ្លួន​ ​ក្រោម​ការ​គ្រប់គ្រង​ ​និង​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​កុម្មុ​យ​នី​ស្ត​វៀតណាម​វិញ​ ​តើ​មាន​កាស​ដូច​ពួកយើង​ដែរ​ឬទេ​? ​។​ ​ខ្ញុំព្រះករុណា​ ​នាងខ្ញុំ​ជឿជាក់​ថា​ ​បងប្អូន​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​រាប់​លាន​នាក់​ទាំងនោះ​ ​ច្បាស់ជា​ពុំ​មានឱកាស​ប្រារព្ធ​ពិធី​នេះ​ឡើយ​ ​សូម្បីតែ​ពាក្យ​ថា​សិទ្ធិ​នារី​ ​ក៏​បងប្អូន​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ភាគច្រើន​ពុំដែលបាន​­­­­​លឺ​ផង​»​ ​។​

កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ជ័យ​លា​ភី​រង​ទី​ ​១​ ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ ​Miss Universe Cambodia 2021 ​ដែល​មាន​ដើមកំណើត​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ក៏បាន​លើកឡើង​ដែរ​ថា​ ​ស្ត្រី​ខ្មែរក្រោម​ ​ត្រូវតែ​មាន​សិទ្ធិ​ដូច​នារី​ដទៃទៀត​ដែរ​ ​ដែល​ទាមទារ​ឲ្យ​មានការ​ស្វែងយល់​បន្ថែម​ ​ធ្វើ​យ៉ាងណា​ ​កុំឲ្យ​មានការ​រំលោភបំពាន​ ​។​

កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ជ័យ​លា​ភី​រង​ទី​ ​១​ ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ ​Miss Universe Cambodia 2021 ។ រូបៈ ជា សុភារិន
កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ជ័យ​លា​ភី​រង​ទី​ ​១​ ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ ​Miss Universe Cambodia 2021 ។ រូបៈ ជា សុភារិន

​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​«​ណេ​ត​ ​ចង់​ចែករំលែក​ថា​ ​ស្ត្រី​ខ្មែរក្រោម​យើង​ត្រូវតែ​មាន​សិទ្ធិ​ ​មាន​សិទ្ធិ​ដូច​នារី​ដទៃ​ដែរ​ ​។​ ​នារី​ខ្មែរក្រោម​យើង​ខ្វះ​ការយល់​ដឹង​ពី​សិទ្ធិ​ស្រ្តី ​អ្នក​នៅ​ក្រោម​ (​កម្ពុជាក្រោម​) ​គាត់​អត់​សូវ​ដឹង​អី​ទេ​ ​អញ្ចឹង​សូម​ចែករំលែក​បទពិសោធន៍​នេះ​ទៅដល់​ពួកគាត់​ ​ឲ្យ​ពួកគាត់​បាន​យល់​ ​បាន​ដឹង​ ​ហើយ​ឲ្យ​ពួកគាត់​មាន​កម្លាំងចិត្ត​ ​ហើយ​ព្យាយាម​ធ្វើ​យ៉ាងម៉េច​ ​ដើម្បីឲ្យ​គេ​ក្រៅ​មើល​មក​​​ថា​ ​យើង​ជា​ស្រ្តី​ខ្មែរ​អាច​ធ្វើ​បាន​ដូច​នារី​ដទៃ​»​ ​។​

ស្រប​ពេល​ ​ដែល​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ខួប​លើក​ទី​ ​១​១​១​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មាន​ស្រ្តី​ផង​នោះ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ក៏បាន​ប្រារព្ធ​ពិធី​អន្តរជាតិ​មួយ​នេះ​ដែរ​ ​ខណៈ​ពួកគេ​កំពុង​រស់នៅ​ ​ក្រោម​គ្រប់គ្រង​ ​ដោយ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ ​។​ ​ពិធី​នេះ​ ​ប្រារព្ធ​នៅ​ក្នុងស្រុក​ផ្នោ​ដាច់​ ​នៃ​ ​ខេត្ត​ព្រះត្រពាំង​ ​ដឹកនាំ​ដោយ​សកម្មជន​តស៊ូ​មតិ​ខ្មែរក្រោម​ ​រួម​មាន​ ​លោក​ ​តោ​ ​វ៉ាង​ ចឿ​ង​ ​និង​ ​លោក​ ​ថា​ច់ ​កឿង​ ​ជាដើម​ ​។​

ថតរូបអនុស្សាវរីយ៍ ក្រោយចប់កម្មវិធីខួប​លើក​ទី ​១១១ នៃ ទិវា​អន្តរជាតិ​នារីអន្តរជាតិ ៨ មីនា ២០២២ ។ រូបៈ ជា សុភារិន
ថតរូបអនុស្សាវរីយ៍ ក្រោយចប់កម្មវិធីខួប​លើក​ទី ​១១១ នៃ ទិវា​អន្តរជាតិ​នារីអន្តរជាតិ ៨ មីនា ២០២២ ។ រូបៈ ជា សុភារិន

​នេះ​ជាលើកដំបូង​ ​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​រៀបចំ​វេទិកា​អន្តរជាតិ​មួយ​នេះ​ ​ក្នុងនាម​ខ្លួន​ជា​ជនជាតិ​ដើម​ ​នៃ​ដែនដី​កម្ពុជាក្រោម​ ​ដើម្បី​លាតត្រដាង​នូវ​ទុក្ខ​កង្វល់​ផ្សេងៗ​ ​ដែល​ស្រ្តី​ខ្មែរក្រោម​ ​កំពុងតែ​ត្រូវ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ ​ដើម្បី​លើកស្ទួយ​ ​និង​ជួយ​ស​ម្រួ​យ​ការងារ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ ​។​

​កាលពី​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​កន្លងទៅ​ ​សមាគម​ស្ត្រី​ខ្មែរ​កម្ពុជា​ ​បាន​បោះឆ្នោត​ជ្រើសរើស​ថា្នក់​ដឹកនាំ​ ​ដែល​មាន​ប្រធាន​ ​អនុប្រធាន​ ​និង​អគ្គលេខាធិការ​ ​សម្រាប់​ដំណើរការ​ឡើងវិញ​នូវ​សមាគម​មួយ​នេះ​ ​ឲ្យ​កាន់តែ​មានប្រសិទ្ធិភាព ​៕

Leave A Reply

Your email address will not be published.