លទ្ធផលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលថ្លែងការណ៍នៅ UNPFII
នៅថ្ងៃទី ២២ ខែឧសភា នេះ ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានបញ្ចប់ការចូលស្ដាប់ និងថ្លែង ការណ៍ នៅក្នុង វេទិកា អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម នៅទីក្រុង New York សហរដ្ឋអាមេរិក ចំនួន ២ ដង ដើម្បីជម្រាប អង្គការសហប្រជាជាតិ អំពីបញ្ហាដែលវៀតណាមរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម នៅដែនដី កម្ពុជាក្រោម ។ វេទិកានេះ ធ្វើឡើង ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ២៣ ខែឧសភា នេះ ដើម្បីផ្ដល់ឱកាសឲ្យជនជាតិដើមនានាក្នុង ពិភពលោក បាន បញ្ចេញសំឡេង ។

លោក ថាច់ រដ្ឋា បានសម្ភាស អ្នកនាង កៀង សុធី ប្រធានគណៈកម្មាយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម អំពីលទ្ធផលរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចូលរួមប្រជុំក្នុងវេទិកានេះ ដូចតទៅ៖ លទ្ធផលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលថ្លែងការណ៍នៅ UNPFII
